ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បាត់​ពី​ផ្ទះ​គ្មាន​ដំណឹង ក្រុម​គ្រួសារ​​កាន់​រូបថត ស្នើ​ឱ្យ​សុំ​ជួយ​នាង​រក​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​សតិ​មិន​ប្រក្រតី​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ គ្មាន​ដំណឹង​សូន្យ មិនដឹង​ថា​ទៅ​ណា​នោះ​ទេ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ភិតភ័យ កាន់​រូបថត​ដើរ​ប្តឹង សូម​ឲ្យ​សមត្ថកិច្ច​គ្រប់​ឃុំ​-​សង្កាត់ និង​ប្រជាពលរដ្ឋ​មេត្តា​ជួយ​អន្តរាគមន៍​ផង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​សតិ​មិន​ប្រក្រតី​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ គ្មាន​ដំណឹង​សូន្យ មិនដឹង​ថា​ទៅ​ណា​នោះ​ទេ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ភិតភ័យ កាន់​រូបថត​ដើរ​ប្តឹង សូម​ឲ្យ​សមត្ថកិច្ច​គ្រប់​ឃុំ​-​សង្កាត់ និង​ប្រជាពលរដ្ឋ​មេត្តា​ជួយ​អន្តរាគមន៍​ផង ក្រោយ​ពី​បាត់​ពី​ផ្ទះ​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​បាត់​ខ្លួន​គ្មាន​ដំណឹង​ខាងលើ​មានឈ្មោះ ផៃ ស្រី​នាង ហៅ​អ៊ូ​ក អាយុ​២៩​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ។

បើ​តាម​បងស្រី​ឈ្មោះ​ផៃ សុខ​រី អាយុ​៣៤​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ដែល​គាត់​កាត់សក់​ដូច​មនុស្ស​ប្រុស បាន​កាន់​រូបថត​ប្អូនស្រី​ទៅ​ប្តឹង និង​ស្នើ​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ នេះ​ឲ្យ​ដឹង​ទាំង​ទាំង​ភ្នែក​ថា ប្អូនស្រី​របស់​គាត់ មាន​សតិ​មិន​ប្រក្រតី រស់នៅ​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​មើលថែ​ពី​ក្រុម​គ្រួសារ ស្រាប់តែ​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០៧ ខែធ្នូ​នេះ ពេល​នាង​ក្រោកពីដំណេក​នឹក​ស្មានថា នាង​ទៅ​បត់ជើង បែរជា​បើកទ្វារ​ដើរ​ចេញ​ទៅ​បាត់ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ចាំ​យូរ​ពេក មិនឃើញ​ប្អូនស្រី​ចូល​សម្រាក​វិញ រូប​គាត់​ក៏​តាម​រក​មើល ស្រាប់តែ​បាត់​នាង​ឈឹង​តែ​ម្តង ទើប​ឆោឡោ​ដើរ​ស្វែងរក​ទាំង​យប់ តែ​មិនឃើញ​នោះ​ទេ​។ លុះ​ភ្លឺ​ឡើង ក្រុម​គ្រួសារ​ដើរ​ស្វែងរក​នៅ​តែ​មិនឃើញ ទើប​កាន់​រូបថត ដើរ​បង្ហាញ​ជា​សាធារណៈ ប្តឹង​ទៅ​សមត្ថកិច្ច​ឃុំ​-​សង្កាត់ ទទូច​ស្នើ​សុំ​ឲ្យ​ជួយ​ឃាត់​ទុក​ឲ្យ​ក្រុម​គ្រួសារ​គាត់​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ