ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ផ្សារ​កំពង់ត្រាច ស្លាក​យីហោផ្សារ​​​ធ្លាក់​សង្កត់​មនុស្ស

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ ខណៈ​​ស្លាកយីហោ​ផ្សារ​នៅ​ចំណុច​ខ្លោងទ្វារ​ចូល​ផ្សារ​កំពង់ត្រាច​ផ្នែក​ខាងលិច បាន​ធ្លាក់​មក​ក្រោម​សង្កត់ពីលើ​ជន​រង​គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​។…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ ខណៈ​​ស្លាកយីហោ​ផ្សារ​នៅ​ចំណុច​ខ្លោងទ្វារ​ចូល​ផ្សារ​កំពង់ត្រាច​ផ្នែក​ខាងលិច បាន​ធ្លាក់​មក​ក្រោម​សង្កត់ពីលើ​ជន​រង​គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​រង​របួស​ខាងលើ​​នេះ ឈ្មោះ ជិន ខ្លឹ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រង​របួសធ្ងន់ (​បាក់​ខ្ទង់ច្រមុះ​) រស់នៅ​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​ដោយសារ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ហើយ​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ស្លាក​យីហោ​ផ្សារ​ដែល​ត្រូវ​​បាន​ដាក់​តាំង​បញ្ឈរ​នៅ​មុខ​ខ្លោងទ្វារ​ចូល​ផ្សារ​កំពង់ត្រាច ស្ថិត​នៅ​ស្រុក​កំពង់ត្រាច ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​មក​ត្រួតពិនិត្យ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ពេល​កើតហេតុ ស្រាប់តែស្លាក​​​យីហោ​ផ្សារ​កំពង់ត្រាច បាន​ធ្លាក់​ចុះ​​​សង្កត់​លើ​ស្ត្រី​ម្នាក់ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ចំណែក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ដាច់​ធ្លាក់​យ៉ាង​ផុយ​ស្រួយ​បែប​នេះ គឺ​គេ​សង្ស័យ​ថា ដោយសារ​ច្រែះ​ស៊ី​ដែក​ផ្តាច់​មុខតំណរ ឬ​ផ្សា​មិន​ជាប់ និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​ការ​តម្លើង​ស្លាក​យីហោ​មានការ​ធ្វេសប្រហែស និង​គ្មាន​គុណភាព ទើប​បណ្តាល​ឱ្យ​ងាយ​ដាច់​ធ្លាក់​បង្ក​ឱ្យ​មនុស្ស​រង​គ្រោះ​បែប​នេះ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នេះ​ចាត់ទុកជា​សំណាងល្អ​ហើយ ព្រោះ​អំឡុង​ពេល​បាក់​ធ្លាក់​នោះ ស្រប​ពេល​ដែល​ពុំ​សូវ​មាន​មនុស្ស​ចេញ​-​ចូល​ផ្សារ​ច្រើន ព្រោះ​ជា​ពេល​ថ្ងៃ តែបើ​សិន​ជា​​ធ្លាក់​នៅ​ពេល​ព្រឹក​ព្រលឹម​វិញ មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ ដែល​ត្រូវ​រង​គ្រោះ​ដោយសារ​​ការ​ធ្លាក់​សង្កត់​នោះ​។

សូម​បញ្ជាក់​ថា ចំពោះ​បញ្ហា​ដែល​កើតឡើង​ខាងលើ​នេះ ភ្នាក់ងារ​យើង​មិន​ទាន់​ដឹង​ថា តើ​ករណី​ដែល​ពលរដ្ឋ​រង​គ្រោះ​និយាយ​ថា ដោយសារ​ការ​ធ្វេសប្រហែស​នៃ​ការ​លើក​ស្លាក​យីហោ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​រង​គ្រោះ​ខាងលើ ត្រូវ​ជួយ​ដោះស្រាយ​ដល់​ជន​រង​គ្រោះ​យ៉ាងណា​នោះ​ទេ? ដោយ​សារ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​បាន​អះអាង​ពី​បញ្ហា​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ