ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ពង់ខ្ពស់​ឬ​អាប់អន់​អាស្រ័យ​លើ​លំដាប់​នៃ​ការងារ

4 ឆ្នាំ មុន

ការងារ​បែងចែក​មនុស្សលោក​ឲ្យ​ខ្ពង់ខ្ពស់ ឬ​អាប់អន់​ទៅ​តាម​លំដាប់ ទៅ​តាម​កម្រិត ហេតុនេះ​សូម​មនុស្សលោក​ទាំងឡាយ ខំប្រឹង​ប្រែង​លះបង់​នូវ​ការងារ​ណា​ដែល​សៅហ្មង ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សណ្ដក​របូត​រួច​ផុត​អំពី​ភាព​នៃ​បុគ្គល​អាប់អន់ ហើយ​ខំប្រឹង​ប្រែង​ព្យាយាម​ក្នុង​ការងារ​ណា​ដែល​បរិសុទ្ធ ប្រាស​ចាស​ទោស ដើម្បី​ឱ្យ​បានជា​មនុស្ស​ឧត្ដុង្គឧត្ដម​ខ្ពង់ខ្ពស់ រស់នៅ​ដោយ​ក្ដី​ស្ងប់…

ការងារ​បែងចែក​មនុស្សលោក​ឲ្យ​ខ្ពង់ខ្ពស់ ឬ​អាប់អន់​ទៅ​តាម​លំដាប់ ទៅ​តាម​កម្រិត ហេតុនេះ​សូម​មនុស្សលោក​ទាំងឡាយ ខំប្រឹង​ប្រែង​លះបង់​នូវ​ការងារ​ណា​ដែល​សៅហ្មង ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សណ្ដក​របូត​រួច​ផុត​អំពី​ភាព​នៃ​បុគ្គល​អាប់អន់ ហើយ​ខំប្រឹង​ប្រែង​ព្យាយាម​ក្នុង​ការងារ​ណា​ដែល​បរិសុទ្ធ ប្រាស​ចាស​ទោស ដើម្បី​ឱ្យ​បានជា​មនុស្ស​ឧត្ដុង្គឧត្ដម​ខ្ពង់ខ្ពស់ រស់នៅ​ដោយ​ក្ដី​ស្ងប់ រីករាយ​ជា​និច្ច​ព្រោះ​បានឃើញ​អំពើ​បរិសុទ្ធ​របស់​ខ្លួន ។

បុគ្គល​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ​ការងារ ជា​ពិសេស​គឺ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ បើ​ការងារ​នោះ​ប្រាសចាក​ទោស​ហើយ ទោះជា​ការងារ​អ្វី​ក៏​ដោយ កុំ​ឲ្យ​មើលងាយ​ថា អន់​ឬ​ថោកទាប​ឲ្យ​សោះ ត្រូវ​ចេះ​ស្រលាញ់​ការងារ​នោះ ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​គាំទ្រ​យើង​ឲ្យ​ខ្ពង់ខ្ពស់ ក្រៅ​អំពី​ខ្លួនឯង​ដែល​គោរព​នូវ​ការងារ​របស់​ខ្លួនឯង​ឡើយ ។

ព្រោះថា​មនុស្ស​អត់​ការងារ​ជា​មនុស្ស​អន់ ជា​មនុស្ស​ទ្រមក់ ប៉ុន្តែ​បើ​មាន​ការងារ​អាក្រក់ ទុច្ចរិត​ទៅ​វិញ​នោះ លោក​ចាត់​ថា​ជា​មនុស្ស​គម្រក់​ពេក​ណាស់ ដេក​នៅ​ឱ្យ​ស្ងៀម​ទៅ​ប្រសើរ​ជាង​ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ