កូយ ឡាយ ក្លាយជា​ម្ចាស់​ជើងឯក រដូវ​កាល​ទី​៦ ប៉ុស្តិ៍​លេខ​៥


រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ប៉ុស្តិ៍​លេខ​៥ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​របស់​ខ្លួន​យ៉ាង​ជោគជ័យ បន្ទាប់​ពី​ចំណាយពេល​អស់​១៨​ស​ប្ដា​ហ៍​។ កីឡាករ កូយ ឡាយ បង្គោល​ខៀវ បាន​ក្លាយជា​ម្ចាស់​ជើងឯក គួរ​ឱ្យ​សរសើរ ខណៈ​ដែល​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​យ៉ាង​ខ្លាំង​។

កីឡាករ កូយ ឡាយ ដែល​ក្លាយជា​ម្ចាស់​ជើងឯក បាន​និយាយ​ថា នេះ​ជា​លើក​ទី​១ ដែល​លោក​មាន​វាសនា​កាន់​ពាន​ជា​ម្ចាស់​ជើងឯក និង​ឈ្នះ​បាន​ប្រាក់​៤​ពាន់​ដុល្លារ​។ លោក​ថា​ទឹកប្រាក់​ដែល​ទទួល​បាន​នេះ នឹង​យក​ទៅ​ទិញ​ជា​ខ្សែ​.​ក ខ្សែដៃ ដោយសារ​តែ​លោក​ស្រលាញ់​ចង់បាន​ជា​យូរ​មក​ហើយ និង​ចង់​ទិញ​ជា​មាស​បែប​នេះ​ទុក ដើម្បី​ស្រួល​ដោះ​ទ័ល​ផង​។

លោក​ថា ខ្លួន​នឹង​ប្រឹង​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​អស់​លទ្ធភាព ដោយសារ​តែ​លោក​មានឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ប្រដាល់​។

លោក អូ ឡា​ឡា ពិធីករ និង​ជា​តំណាង​អ្នក​រៀបចំ​កម្មវិធី បាន​សម្ដែង​អារម្មណ៍​អបអរ​យ៉ាង​ខ្លាំង ដែល​កីឡាករ​ទាំង​៤​រូប​ចុង​ក្រោយ សុទ្ធតែ​ជា​កីឡាករ​វ័យក្មេង និង​មាន​សមត្ថភាព​។ ក្នុង​លោក​កោតសរសើរ​កីឡាករ កូយ ឡាយ យ៉ាង​ខ្លាំង ដែល​អាច​ដណ្ដើម​បាន​ជោគជ័យ ហើយ​ក្លាយជា​ម្ចាស់​ជើងឯក​ពី​ការ​ប្រកួត​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ