ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដឹក​នាំ​កម្លាំង​បង្ក្រាប​គំនរ​ឈើ​ឈ្មួញ​លាក់​ទុកក្នុង​ស្រុក​ចុង​កាល់​

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ​ដោយ​ខុសច្បាប់​​​​ និងល្បី​ឈ្មោះ​ម្នាក់​នៅ​ស្រុក​ចុង​កាល់​បាន​លាក់​ទុក​គំនរ​ឈើ​ប្រណីត​​ក្នុង​ចំការ​ចេក​ត្រូវ​បា​ន​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​ខេត្ត​ឧត្តរ​មាន​ជ័យ​ដឹក​នាំ​កម្លាំង​ប៉ូលិស ប៉េ​អឹម​ ស្រុក​ចុង​កាល់​ធ្វើ​ការ​បង្ក្រាប​រឹប​អូស​បាន​គំនរ​ឈើ​ចំនួន​៤​កន្លែង​មិន​ក្រោម​៤០​ម៉ែត្រ​គូប​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ២០១៤ ស្ថិត​ក្នុង​ឃុំ​ចុង​កាល់​ ស្រុក​ចុង​កាល់ ។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ស្រុក​ចុង​កាល់​បាន​ឱ្យ​ដឹង​ថា មេ​ឈ្មួញ​រក​ស៊ី​ឈើគ្រប់​ប្រភេទ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នេះ​ឈ្មោះ​ឡៃ វ៉ា ភេទ​ប្រុស អាយុប្រហែល​​៣៥​ទៅ​៣៦​ឆ្នាំ​ បាន​ដឹក​ជញ្ជូន​ឈើ​លេខ​២​បង្កើត​ជា​ដេ​ប៉ូ​លក់​ និង​ដឹក​ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រ​គូប​ដោយ​ខុស​ច្បាប់​ លាក់​ទុក​គំនរ​ឈើ​នៅ​តាម​ដី​ឡូក្នុង​ចំការ​ចេក​គ្មាន​ញញើត​ស្ថាប័ន​​ណា​ទេ ថែម​ទាំង​មាន​ចរិត​ក្អេង​ក្អាង​ និង​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ដាក់​ស្ថាប័ន​តូច​តាច​ទៀត​ផង​ នេះ​ប្រហែល​ជា​មាន​អ្នក​ធំ ឬ​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ហើយ។

​បច្ចុប្បន្ន​គំនរ​ឈើ​ទាំង​នោះត្រូវ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​ទុក​ជា​សម្បត្តិ​រដ្ឋ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព