ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ខ្សែភាពយន្ដ​កូរ៉េ​នៅ​កម្ពុជា​លើក​ទី​១៣ ជា​ការ​ចែករំលែក​បទ​ពិសោធន៍​​ប្រទេស​ទាំង​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​បើក​កម្មវិធី​មហោស្រព​នេះ ត្រូវ​ប្រារព្ធ​ឡើង​នៅ​សាល​មហោស្រព​ចតុម្មុខ នា​ថ្ងៃ​សុក្រ ទី​០៦ ខែធ្នូ ហើយ​ឯកឧត្តម ផាក ហ៊ឹង​ក្យ​ង់…

រាជធានី​ភ្នំពេញ ៖ ពិធី​បើក​កម្មវិធី​មហោស្រព​នេះ ត្រូវ​ប្រារព្ធ​ឡើង​នៅ​សាល​មហោស្រព​ចតុម្មុខ នា​ថ្ងៃ​សុក្រ ទី​០៦ ខែធ្នូ ហើយ​ឯកឧត្តម ផាក ហ៊ឹង​ក្យ​ង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចូលរួម​ថ្លែង​សុន្ទរកថា ស្វាគមន៍ និង​អបអរ​ក្នុង​ពិធី​បើក​កម្មវិធី​មហោស្រព​នេះ​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សម្ពោធ «​មហោស្រព​ភាពយន្ត​កូរ៉េ​នៅ​កម្ពុជា​លើក​ទី​១៣» កាលពី​ថ្ងៃ​សុក្រ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ចតុម្មុខ​។

នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ម​ហោ​ស្រប​ភាពយន្ត​កូរ៉េ គឺជា​វេទិកា​ដ៏​ពិសេស​មួយ​ដែល​ផលិតករ អ្នកដឹកនាំ​រឿង និង​អ្នកជំនាញ​ផ្នែក​ភាពយន្ត​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា ចែករំលែក​បទ​ពិសោធន៍​ជាមួយ​គ្នា និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដែល​កត្តា​នេះ​គឺជា​ចំណុច​សំខាន់​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ផលិតករ​កម្ពុជា ដើម្បី​ផលិត​ខ្សែភាពយន្ត​ដែល​មានគុណ​ភាព​ខ្ពស់​នា​ពេល​អនាគត​។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ជំទាវ​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ផលិតករ​ភាពយន្ត​នៃ​ប្រទេស​យើង​ទាំង​ពីរ​សហការ​គ្នា និង​សិក្សា​អំពី​ឱកាស​ដើម្បី​វិនិយោគ​នៅ​ក្នុង​វិស័យ​ភាពយន្ត តាម​រយៈ​ការ​ផលិត ឬ​សហការ​គ្នា​ផលិតភាព​យន្ត​នៅ​កម្ពុជា​។

តាម​រយៈ​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​រួម​គ្នា​នេះ លោក​ជំទាវ​រដ្ឋមន្ត្រី​ជឿជាក់​ថា វា​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី កិច្ច​សហប្រតិបត្តិការ​វប្បធម៌ និង​ការ​យល់​ដឹង​អំពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​កូរ៉េ​ផង​ដែរ​។

ជា​ចុង​ក្រោយ លោក​ជំទាវ​រដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ចំពោះ​ការ​អភិវឌ្ឍ និង​ភាព​ជោគជ័យ​នៅ​ក្នុង​វិស័យ​ភាពយន្ត​របស់​ខ្លួន ជា​ពិសេស​ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​ជា​ខួប​លើក​ទី​១០០​ឆ្នាំ នៃ​ឧស្សាហកម្ម​ភាពយន្ត​កូរ៉េ​។

ភាពយន្ត​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​អំពី​វប្បធម៌ និង​សិល្បៈ​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឧស្សាហកម្ម​ដែល​បង្កើត​ចំណូល​បាន​យ៉ាងច្រើន ហើយ​ក៏​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​ផង​ដែរ​។

ខ្សែភាពយន្ដ​ដែល​នឹង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​ជូន​ក្នុង​ពិធី​បើក​កម្មវិធី​មហោស្រព​ភាពយន្ត​លើក​នេះ គឺ​រឿង​«​ច្រកចេញ​(EXIT)» ដែល​ជា​ខ្សែភាពយន្ដ​ទទួល​បាន​ជោគជ័យ​បំផុត ហើយ​ក្នុង​នៅ​ប្រទេស​កូរ៉េ នា​រដូវក្ដៅ ឆ្នាំ​២០១៩​នេះ មាន​អ្នកចូលរួម​ទស្សនា​រហូត​ដល់​ជិត ១០​លាន​នាក់​។ រឿង​«​ច្រកចេញ​» គឺជា​ភាពយន្ដ​បែប កំប្លែង វាយប្រហារ ដែល​រៀបរាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​រស់រាន​មានជីវិត​របស់​តួអង្គ​ទាំង​ពីរ គឺ យ៉ុ​ង​ណា​ម (​ចូ ចង​សក់​) និង អ៊ី​ជូ (​អ៊ី​ម យ៉ូ​ន​អា​) ពី​ហេតុការណ៍​ភរ​វ​កម្ម​ឧស្ម័ន​ពុល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ