ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលោកអ្នក​ស្គាល់កម្ម​វិធី Million Dollar Arm ដែររឺទេ?

9 ឆ្នាំ មុន

កម្មវិធី Million Dollar Arm ជាកម្មវិធី​ដែលរៀបចំ​ឡើងមាន​លក្ខណៈ​ដូចទៅ​នឹងកម្មវិធី​ប្រឡង​ចម្រៀង American Idol, X-Factor និង The Voice ដែរ ប៉ុន្តែ​នេះ​ជាកម្មវិធី​ប្រឡងជ្រើសរើស​យកជើងឯក​ប្រកួតលេង​បាល់ Baseball ទៅវិញទេ។ កម្ម​វិធីនេះ បង្កើតឡើង​ដើម្បីឱ្យ​អ្នកដែល​មានសម្ថតភាព​អាចគប់បា.ញ់​បាន​លឿន ហើយខ្លាំង​ចំនួន​ពីរនា​ក់​ឱ្យចូលរួម​ក្នុងក្រុម

កម្មវិធី Million Dollar Arm ជាកម្មវិធី​ដែលរៀបចំ​ឡើងមាន​លក្ខណៈ​ដូចទៅ​នឹងកម្មវិធី​ប្រឡង​ចម្រៀង American Idol, X-Factor និង The Voice ដែរ ប៉ុន្តែ​នេះ​ជាកម្មវិធី​ប្រឡងជ្រើសរើស​យកជើងឯក​ប្រកួតលេង​បាល់ Baseball ទៅវិញទេ។ កម្ម​វិធីនេះ បង្កើតឡើង​ដើម្បីឱ្យ​អ្នកដែល​មានសម្ថតភាព​អាចគប់បាញ់​បាន​លឿន ហើយខ្លាំង​ចំនួន​ពីរនា​ក់​ឱ្យចូលរួម​ក្នុងក្រុម Baseball នៅសហ​រដ្ឋអាមេ​រិក។

តែលោកអ្នក​កុំទាន់​អាលយល់​ច្រឡំ តាមពិត​កម្មវិធីនេះ ជាផ្នែកមួយ​នៃភាពយន្ត​របស់ផលិ​តកម្ម Disney ដែល​និងចាក់​បញ្ចាំង​នៅថ្ងៃ​ទី29 ខែឧសភានេះ​តទៅ​ហើយ។ លោកអ្នកជ្រាប​ហើយថា ភាពច្រើន​ភាពយន្ត​ដែលចេញ​ពីផលិត​កម្ម Disney សុទ្ធ​តែជា​ភាព​យន្ត​អស្ចារ្យ ដែលបង្កប់​អត្ថ​ន័យល្អ​ជាច្រើន​តាមលក្ខណៈ​ខុសៗគ្នា ដែលរឿង​មួយនេះ​ក៏មិនខុស​ពីរឿងផ្សេងៗ​ទៀតដែរ ដែល​បង្កប់​ដោយ​សារអប់រំ​ដ៏ល្អជា​ប្រភេទ​គ្រួសារ។

សាច់រឿងនេះ​និ​យាយអំពី​បុរសម្នាក់​ដែលគាត់ជា​ភ្នាក់ងារ​គ្រប់គ្រង​កីឡាករ Baseball ដែលមុខ​ងាររបស់​គាត់ គឺទាក់ទង​កីឡាករ​ឱ្យ​ចូលទៅ​ក្នុងក្រុម ដើម្បីការប្រកួត​នានា។ ប៉ុន្តែដោយ​សារតែគាត់​មានគូប្រជែង​ជាច្រើន បានធ្វើ​ឱ្យគាត់បាត់​បង់​ឱកាស​ចាប់​យក​តារា​កីឡាករ​ល្អៗ​អស់។ ជំរើស​ចុងក្រោយ គឺគាត់បង្កើត​កម្មវិធីមួយ​ដែលមាន​ឈ្មោះថា Million Dollar Arm តែគាត់​ធ្វើឡើង​នៅប្រទេស​ឥណ្ឌា ដោយក្នុង​បំណងថា និងយកពួក​គេមក​បង្វឹកឱ្យ​រហូតក្លាយ​ទៅជាកីឡាករ​ជំនាញ។ អ្វីដែល​គួរ​ឱ្យចាប់អារម្មណ៏ គឺសាច់​រឿងពិតមិន​មែន​និយាយទាក់​ទងទៅនឹង​ការ​លេង Baseball ទេ ប៉ុន្តែនិយាយ​ទៅលើទំនាក់ទំនង​ដែលគាត់​មានចំពោះ​ក្មេង​ប្រុស​ឥណ្ឌាពីរ​នាក់​ដែលគាត់​យកមករ​ស់នៅក្នុង​ប្រទេ​ស​អាមេរិក ។

ពួកគេ​ទាំងពីរ​បានកែ​ប្រែចរិតរ​បស់គាត់​ពីមនុស្សប្រុស​ដែលគ្មានការ​ស្រលាញ់ទៅ​លើក្រុម​គ្រួសារ​ឱ្យ​ក្លាយទៅ​ជាមនុស្ស​ដែលមាន​ចិត្ត​ស្រលាញ់​អ្នកផ្សេងៗ​នៅជុំវិញ​ខ្លួន។ អត្ថ​ន័យមិន​មែនមានត្រឹម​តែប៉ុណ្នឹង​ទេ ដូចនេះ​សូមរួម​ទស្សនា​ទាំងអស់​គ្នា ដើម្បី​ស្វែង​យល់​ពីសាច់រឿង​ទាំងមូល តាំងពីថ្ងៃទី​29 ខែឧសភានេះតទៅ នៅតាមរោង​ភាពយន្ត​ខ្នាតអន្តរ​ជាតិដែល​លោកអ្នក​ចូលចិត្ត។

ចូលរួម​សម្ដែង​ដោយតារា​ល្បីៗ​ប្រចាំ​ហូលីវូដ ដូចជា Jon Hamm ដែលធ្លាប់​ទទួលបាន​ពាន​រង្វាន់ Oscar, និង Suraj Sharma ដែល​ធ្លាប់​សម្ដែងក្នុងរឿង​ហូលីវូដច្រើន​រួចមក​ហើយ ក្នុងនោះគឺរឿង Life of Pi។

យ៉ាងណា​មិញនៅ​ក្នុងអាទិត្យ​នេះ មានភាព​យន្តជាច្រើន​ទៀតកំពុង​ចាក់បញ្ចាំង​នៅក្នុង​រោងភាព​យន្តដែល​មាន ដូចជា: The Amazing Spider-Man 2, Godzilla និង X-Men: Day of Future  Past។ ចូលទៅ​កាន់ទំព័រ Faceook របស់ JaiKon ដើម្បី​តាមដាន​ព័ត៌មាន និងចូលរួម​ប្រកួតឈ្នះ​រង្វាន់ជាច្រើន​ផងដែរ។