ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ម្មក​រ​រោ​ង​ចក្រ​កា​ត់​ដេរអូរ​សេ​អ​ង់ធ្វើ​កូ​ដកម្មត​វ៉ាបិ​ទផ្លូវ​​​ ​​​ប្រឆាំង​ថៅកែ​ជនជា​​តិបង់​ក្លាដែ​ស​​ និង​​​​​​ទាម​​ទារ​លក្ខខ​ណ្ឌកា​រងារ៤ចំណុ​ច

9 ឆ្នាំ មុន

រាជធានី​​​​ភ្នំ​ពេញ​ ​​៖ ​​កម្ម​ករ ​ក​ម្មកា​រិនីរោ​ង​ចក្រ​កាត់ដេ​រ ​យី​ហោ ​អូរ​សេ​អ​ង់ ​ចំ​នួន​១៦៥​០​​​​​នា​ក់បា​នប្រមូល​ផ្ដុំ​គ្នា​​​​ធ្វើកូ​ដកម្ម​​តវ៉ា​ ​បិ​ទ​ផ្លូវ​​​បេតុង​មួ​យ​កន្លែង​ ​​​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​​​​​មួយ​ព្រឹ​ក ប្រយោ​ជន៍​​​​​ប្រឆាំ​ងទៅ​​​នឹ​ង​ថៅ​កែ​​​​រោង​ចក្រជ​នជាតិ​បង់​ក្លា​ដែស​ និង​​​ទាម​ទារ​​លក្ខខ​ណ្ឌកា​រងារចំ​នួន​៤ចំ​ណុច​​​​។

រាជធានី​​​​ភ្នំ​ពេញ​ ​​៖ ​​កម្ម​ករ ​ក​ម្មកា​រិនីរោ​ង​ចក្រ​កាត់ដេ​រ ​យី​ហោ ​អូរ​សេ​អ​ង់ ​ចំ​នួន​១៦៥​០​​​​​នា​ក់បា​នប្រមូល​ផ្ដុំ​គ្នា​​​​ធ្វើកូ​ដកម្ម​​តវ៉ា​ ​បិ​ទ​ផ្លូវ​​​បេតុង​មួ​យ​កន្លែង​ ​​​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​​​​​មួយ​ព្រឹ​ក ប្រយោ​ជន៍​​​​​ប្រឆាំ​ងទៅ​​​នឹ​ង​ថៅ​កែ​​​​រោង​ចក្រជ​នជាតិ​បង់​ក្លា​ដែស​ និង​​​ទាម​ទារ​​លក្ខខ​ណ្ឌកា​រងារចំ​នួន​៤ចំ​ណុច​​​​។

ហេ​តុកា​រណ៍​​​នោះ​​​បាន​កើ​តឡើង ​​កាល​ពី​វេលា​​ម៉ោង​​៨ព្រឹក​ថ្ងៃទី២​៨ ​​ឧសភា ​​នៅ​លើកំ​ណាត់​ផ្លូវបេ​តុង​​​មួយ​កន្លែង​​ ​ត្រង់​ចំណុចមុខ​រោងច​ក្រកា​ត់ដេ​រ អូរ​សេ​អ​ង់ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​ ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​​ ​​​។

ប្រភពពី​​​​កម្មក​រ​​ឲ្យ​ដឹ​ងថា​ ពួក​គេ​ធ្វើកូ​ដកម្ម​តវ៉ា​ប្រឆាំ​ងនឹ​​ង​ថៅ​កែ​​ជន​ជាតិ​​​​ប​ង់ក្លាដែស​នោះ​ មា​នរយៈ​ពេល​៤ថ្ងៃកន្លង​ម​កហើ​យ ដើម្បី​​ទាមទា​រនូវ​លក្ខខ​ណ្ឌ​​​​ការ​ងារ​ចំនួន​៤​ចំណុច​​​​​​​​សំខាន់​ៗ ​​​​​ក្នុងនោះ១-​​​ទាម​ទារឲ្យ​ក្រុ​មហ៊ុន​ផ្ដល់​លុយ​​​៥០​ភាគរ​យ​ក្នុង​១ខែ​​​​នៃ​ចំនួន​ប្រាក់​​​ខែ​​​​និង​អត្ថប្រយោ​ជន៍​ផ្សេងៗ​ទៀត ​ក្នុង​ពេលដែ​លក្រុ​មហ៊ុ​ន​​​ព្យួរ​ការងា​រ​រ​បស់​​ ​កម្មករ​ទាំ​ងអស់គ្នា​​ ។ ២-​​ករណីដែ​លក្រុមហ៊ុ​នមិន​បានផ្ដល់​​​​ឲ្យ​នូវចំ​ណុច​ទាមទារ​​​ទី១នោះ​ទេ​​ក្រុម​ហ៊ុ​នត្រូវប​​​​​​​ញ្ចប់​កិច្ច​សន្យា​កា​រងារ​ ហើ​យទូ​ទា​ត់ប្រាក់​ទៅ​​តាម​​​ ​ច្បាប់​ស្ដី​ពីកា​រងារ​​​ ។ ៣-កម្មករ​និយោជិកសុំឲ្យក្រុម​ហ៊ុន​ បើ​កលុយ​ដែល​បាន​បើក​​ឲ្យ​កម្មករខ្វះកា​លពី​ពេល​កន្លង​ទៅ​ឲ្យបាន​គ្រប់ចំ​នួន​និ​ងត្រឹម​ត្រូ​វឡើវិញ​​។ ៤-​​សុំ​ឲ្យ​ ​ក្រុម​ហ៊ុន​បើក​លុយ​ឲ្យ​​កម្មករ​បណ្ដែត ​ដែល​ក្រុ​មហ៊ុនមិ​នទា​ន់បើ​កឲ្យ​សូ​ម្បីតែ​​​មួយ​កាក់​មួយ​សេននៅ​ឡើ​យនោះ​។ ​

កម្ម​ករ​​បន្ត​ថា​ ​ថៅកែ​រោងចក្រកាត់​ដេរមួយ​នេះគឺជា​ជន​ជាតិបង់​ក្លា​ដែស​​​ ហើយ​ពេល​​នេះ​ថៅកែ​ខាងលើ​ បា​​​​​​​​​​​​​​ន​ប្រកា​ស​ព្យួរ​ការងារ របស់​​កម្មករ​​ទាំង​១៦៥០​នាក់នោះ​ និ​ងស​ន្យាថា​នឹ​ងបើ​កប្រាក់​ឲ្យ​ត្រឹម​​​តែ១​៥ដុល្លា​រ​​​ក្នុង​១ខែ​​​នៃចំ​នួន​ប្រា​ក់ខែ​គោល​​​ ដែល​មា​ន​ស្រាប់​​តែ​ប៉ុណ្ណោះ​ ។

​​ពួ​ក​គេមិន​បានដឹង​​​ថា​តើមា​នមូល​ហេ​តុអ្វី ​ទើបបា​នជា​ថៅកែ​​​​ប្រកាស​ព្យួរកា​រងារ​​បែប​នេះ​ឡើយ​ ប៉ុន្តែ​នៅក្នុ​ងរោ​ងចក្រទាំ​ង​មូល ​​​ហាក់​មាន​ការ​ស្ងប់​ស្ងាត់​ ដោយ​​​អត់មា​នការ​ងារ​ធ្វើ​ រី​ឯ​​ម៉ាស៊ីនដេរ​​ ​​ម៉ាស៊ី​នផុ​ង ត្រូវ​បាន​គ្រប​ទុក​ចោល​យូរ​ថ្ងៃ​កន្លង​​​ម​កហើយ ចំណែក​ឯផលិតផ​ល​​សម្រេ​ច ត្រូវបានថៅ​កែដឹក​ចេញអ​ស់ ​ហើយ​ដែរ ​ដែល​ពួកគេ​មិនបានដឹង​ថា ថៅកែ​មានប​ញ្ហាអ្វីមួ​យ ឬក៏​​អា​ច​រោងចក្រនេះក្ស័យ​​ធននោះ​ឡើយ ​​។