ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​នារី​ស្មោះ ប៉ុន្តែ​បុរសនេះក៏​ធ្វើ​បាន​ដែរ​​

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លក់​គ្រឿងទេស​ខាត​ឡុងចុង បុរស​ម្នាក់​សម្រេចចិត្ត​ចាប់​យកមុខរ​បរជា​អ្នក​មើលថែ​ក្មេង​ៗ​វិញ​ម្តង ជា​មុខរបរ​ថ្មី​មួយ​ដែល​គាត់​ធ្វើ​បាន​ដោយ​រីករាយ ។ បុរស​ពោះម៉ាយ​វ័យ​២៩​ឆ្នាំ​ម្នាក់ បាន​សម្រេច ចិត្ត​ជួល​ផ្ទះ​មួយ​កន្លែង​ចង​អង្រឹង​ត្រៀបត្រា ឮ​សំឡេង​ក្មេង​ខ្លះ​យំ…

រាជធានី​ភ្នំពេញ ៖ លក់​គ្រឿងទេស​ខាត​ឡុងចុង បុរស​ម្នាក់​សម្រេចចិត្ត​ចាប់​យកមុខរ​បរជា​អ្នក​មើលថែ​ក្មេង​ៗ​វិញ​ម្តង ជា​មុខរបរ​ថ្មី​មួយ​ដែល​គាត់​ធ្វើ​បាន​ដោយ​រីករាយ ។ បុរស​ពោះម៉ាយ​វ័យ​២៩​ឆ្នាំ​ម្នាក់ បាន​សម្រេច
ចិត្ត​ជួល​ផ្ទះ​មួយ​កន្លែង​ចង​អង្រឹង​ត្រៀបត្រា ឮ​សំឡេង​ក្មេង​ខ្លះ​យំ ខ្លះ​ស្រែក​យ៉ាង​ទ្រហឹង សម្រាប់​មើលថែ​ក្មេង​ៗ​ដែល​មាន​អាយុ​ចាប់ពី​៣​ខែ​៤​ទៅ​៥​ខែ រហូត​ដល់​អាយុ​៤​ខួប​ក៏​មាន ដែល​សុទ្ធតែ​ជា​កូន​ៗ​របស់​កម្មករ កម្មការិនី​រោងចក្រ ដែល​គេ​យក​មក​ផ្ញើ​ប្រចាំ​ថ្ងៃ ។

បុរស​អ្នក​មើលថែ​និយាយ​ថា ក្នុង​មួយ​ខែ​ៗ​តម្លៃ​ចាប់ពី​១៥​ដុល្លារ​២០​ដុល្លារ រហូត​ដល់​៤០​ដុល្លារ​ទៅ​តាម​តូច​ឬ​ធំ និង​រក​ចំណូល​បាន​រហូត​ទៅ​ដល់​ជិត​៨០០​ដុល្លារក្នុង​មួយ​ខែ​ៗ ។ គាត់​ថា ក្រោយ​ពីមុខ​របរ​លក់​ចាប់ហួយ​របស់​គាត់​ដែល​រលំ​ទៅ​កាលពីមុន​ចំណាយ​ដើមទុន​ច្រើន ហើយ​លក់​មិនសូវ​ដាច់ខាត​ឡុងចុង​អស់​ចុង​អស់​ដើម ។ លុះ​មួយ​រយះ​ចុង​ក្រោយ​ក៏​មានការ​ចែកផ្លូវ​គ្នា​ជាមួយនឹង​ប្រពន្ធ​ទៀត ។

ដៃ​ម្ខាង​បី​ក្មេង​បណ្តើរ រត់​ចុះឡើង​ទៅ​មើល​ក្មេង​ៗ​ដ៏​ទៃ​ទៀត​បណ្តើរ ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​នោះ បុរស​ឈ្មោះ យ៉​ន គ​ន្ធា អាយុ​២៩​ឆ្នាំ បាន រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ខ្ញុំ​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​កាលពីមុន​បាន​បួស​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​ត្រពាំង​ផ្លុ​ង និង​បាន​សឹក​រៀប​ការ​ជាមួយ និង​ស្ត្រី​ម្នាក់​រស់នៅ ក្នុងភូមិ​ស្រុក​ជាមួយ​គ្នា ដោយ​ប្រកប​មុខរបរ​ធ្វើស្រែ​ចំការ ។

លុះ​មក​ដល់​ឆ្នាំ​២០១៦ ខ្ញុំ​ជាមួយ​និង​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​ចិញ្ចឹម​ម្នាក់​មាន​អាយុ​៤​ខួប ក៏​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត មក​រស់នៅ​ទីក្រុង​ភ្នំពេញ ដោយ​បាន​មក​ជួល​ផ្ទះ មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកប​មុខរបរ​លក់​អីវ៉ាន់​គ្រឿងទេស ។

ក្នុង​មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ​របស់​គាត់​រកស៊ី​បាន​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ គឺ​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន​លក់​មិនសូវ​ដាច់ ជីវភាព​គ្រួសារ​មានការ​ខ្វះខាត រក​យូរ​ទៅ​រកតែ​លុយ​ចាយ​មិន​បាន មិនតែ​ប៉ុណ្ណោះ ក៏​ខាត​ឡុងចុង​អស់​ចុង​អស់​ដើម​និង​ឈប់​លក់​ទៅ ។

បុរស​ដដែល​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពីមុខ​របរ លក់ដូរ​អីវ៉ាន់​របស់​គាត់​ដួល​រលំ​ទៅ​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់ ក៏​បាន​ទៅ​ចូល​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ ចំណែកឯ​រូប​គាត់​មិន​មានការ​ងារ​ធ្វើ​នៅផ្ទះ​មើល​កូន និង​បានឃើញ​អ៊ុំ​ស្រី​ម្នាក់​រស់នៅ​ក្បែរ​ខាង​មើលថែ​ក្មេង​ៗ​រាង​ទំនង​នោះ រូប គាត់​ក៏​សម្រេចចិត្ត​ចាប់​យកមុខ​របរ​មួយ​នេះ​ដែរ ដោយ​បាន​ទិញ​អង្រឹង​មួយ​ចំនួន​យក​មក​ដាក់​តម្រៀប​ជា​ជួរ​ដង្ហែ​គ្នា នៅ​ក្នុងផ្ទះ​ជួល​របស់​គាត់ និង​ចាប់ផ្តើម​ទទួល​មើលថែ​ក្មេង​ៗ​ដែរ ។

លោក យ៉​ន គ​ន្ធា ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ចាប់តាំងពី​រូប​គាត់​ចាប់ផ្តើម​ចាប់​យកមុខ​របរ​មើលថែ​ក្មេង​ៗ​ចាប់​តាំង​ដើមឆ្នាំ​២០១៧​កន្លង​មកនេះ​មាន​ឪពុក​ម្តាយ ដែល​ពួក​គាត់​សុទ្ធតែ​ជា​អ្នកធ្វើការ នៅ​តាម​រោងចក្រ​ដា​ត់​ដេរ និង ស្នាក់​នៅផ្ទះ​ជួល​គ្មាន​អ្នក​មើល​នោះ ក៏​បាន​នាំ​គ្នា​យក​កូន​ៗ​របស់​គាត់​ទាំងប្រុស​ស្រី ដែល​មាន​អាយុ​ចាប់ពី​៣​ខែ​៥​ទៅ​៦​ខែ និង​រហូត​ដល់​ខ្លះ​ពី​៣​ទៅ​៤​ខួប​ក៏​មាន យក​មក​ផ្ញើ​ឱ្យ​រូប​គាត់​មើល​ជា​បន្តបន្ទាប់ ។

ក្មេង​ៗ​ដែល​រូប​គាត់​មើល​ថៃ​រាល់ថ្ងៃ​មាន​ពី​២០​ទៅ​២២​នាក់ ដោយ​ក្មេង​ៗ​តូច​ៗ​ចាប់ពី​អាយុ​៣​ខែ​៥​ទៅ​៦​ខែ ម្នាក់​ៗ​ក្នុង​មួយ​ខែ​យក​តម្លៃ​៤០​ដុល្លារ ដោយ​មើលថែ​ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច ។ ចំណែកឯ​ក្មេង​ៗ​ដែល​មាន​អាយុ​ចាប់ពី​៣​ទៅ​៤​ខួប មាន​តម្លៃ​ពី​១៥​ទៅ​២០​ដុល្លារ​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ចូល​សាលារៀន និង​ផ្ញើ​តែ​មួយ​ពេល​ៗ​ខ្លះ​ព្រឹក ឬ​ថ្ងៃ​ល្ងាច​តែ​ប៉ុណ្ណោះ និង​គេ​មក​យក​ទៅ​វិញ​នៅ​ពេល​ដែល​ចេញពី​ធ្វើការ​ក្នុង​រោងចក្រ ។

ក្នុង​ការ​មើលថែ​ក្មេង​ៗ​ដែរ​ក្នុង​មួយ​ខែ​លោក​អាច​រក​ចំណូល​បាន​ចាប់ពី​ជាង​៧០០​ដុល្លារ ទៅ​ជិត​៨០០​ដុល្លារ ផាត់​ថ្លៃ​ផ្ទះ​ជួល​ក្នុង​មួយ​ខែ​១២០​ដុល្លារ​បង់ថ្លៃ​ទឹក ថ្ងៃ​ភ្លើង រួច​ពី​ការ​ចាយវាយ​លោក​អាច​សល់​ក្នុង​មួយ​ខែ​ៗ៤៥០​ដុល្លារ​ជា​ប្រចាំ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ប្រសើរ​ឡើង​ជាង កាលពី​នៅ​លក់​អីវ៉ាន់​ចាប់ហួយ ។

សព្វ​ថ្ងៃនេះ​ មុខរបរ​មើលថែ​ទាំ​ក្មេង​ៗ​នេះ​បាន​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​គាត់​មាន​សភាព​ធូរធា ប្រសើរ​ឡើង​ជាង​មុន ។ ម្យ៉ាងទៀត​រូប​គាត់​ក៏​បាន​ចែកផ្លូវ​គ្នា​ជាមួយ​និង​ប្រពន្ធ​របស់​គាត់​អស់​រយៈពេល​៤​ខែ​មក​ហើយ និង​រស់នៅ​ផ្ទះ​តែ​២​នាក់​ប្អូនប្រុស​បង្កើត​ម្នាក់​ធ្វើ​ជា​សន្តិសុខ​រោងចក្រ​ប៉ុណ្ណោះ ។

ការ​មើលថែ​ទាំ​បីបាច់​ក្មេង​ៗ​នេះ​ដែរ គេ​កត់​សម្គាល់ថា មាន​តែ​ស្ត្រី​ទេ​ដែល​ចាប់​យកមុខ​របរ​មួយ​នេះ តែ​អ្វី​ដែល​ប្លែក​នោះ បែរជា​បុរស​ពោះម៉ាយ​វ័យក្មេង​ម្នាក់​នេះ ចាប់​យក​ធ្វើ​ជា​មុខរបរ​ចិញ្ចឹមជីវិត​រស់នៅ​យ៉ាង​ធូរ ដោយ​ក្នុង​មួយ​ខែ​ៗ​រូប​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី ៧០០​ដុល្លារ​ទៅ​៨០០​ដុល្លារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ