ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រងាខ្លាំងពេក​ដុតភ្លើងឆ្អើរ ​ដេក​លក់​​ឆេះ​ផ្ទះហ្មត់

4 ឆ្នាំ មុន

ខេ​ត្តឧត្តរមានជ័យ ៖ ដោយសារ​សីតុណ្ហភាព​រដូវរងា​ត្រជាក់​ខ្លាំង​ពេក​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​បង្កាត់ភ្លើង​ដេក​ឆ្អើរ​ក្នុងផ្ទះ​តៀម​ដោយសារ​តែ​ការ​កក់ក្តៅ ក៏​ដេក​លង់លក់​ក្នុង​ដំណេក ភ្លេច​មើល​ភ្លើង​ដែល​ដុត​ឆ្អើរ ស្រាប់តែ​ភ្លើង​រាលដាល​ឆេះ​ផ្ទះ​ហ្មត់​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៥ ធ្នូ នៅ​ក្នុងភូមិ​ក្រសាំង សង្កា​ត់បុ​ស្សូវ…

ខេ​ត្តឧត្តរមានជ័យ ៖ ដោយសារ​សីតុណ្ហភាព​រដូវរងា​ត្រជាក់​ខ្លាំង​ពេក​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​បង្កាត់ភ្លើង​ដេក​ឆ្អើរ​ក្នុងផ្ទះ​តៀម​ដោយសារ​តែ​ការ​កក់ក្តៅ ក៏​ដេក​លង់លក់​ក្នុង​ដំណេក ភ្លេច​មើល​ភ្លើង​ដែល​ដុត​ឆ្អើរ ស្រាប់តែ​ភ្លើង​រាលដាល​ឆេះ​ផ្ទះ​ហ្មត់​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៥ ធ្នូ នៅ​ក្នុងភូមិ​ក្រសាំង សង្កា​ត់បុ​ស្សូវ ក្រុង​សំរោង ។

គ្រួសារ​រង​គ្រោះ​ដោយ​អគ្គិភ័យ​បុរស​ជា​ប្តី​ឈ្មោះ​ព្រឿ​យ ជួន អាយុ​២៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉​ន សុ​ផា អាយុ​២២​ឆ្នាំ មានកូន​ប្រុស​មួយ​ទើបតែ​មាន​អាយុ​៣​ខែ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។ លោក​ប្តី​បាន​រៀបរាប់​ថា ផ្ទះ​របស់​ខ្លួន​មួយ​ខ្នង​នេះ​មាន​ទំហំ​៤,៥០​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ លក្ខណៈ​ជា​ផ្ទះ​តៀម ។

ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ខ្លួន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រងា​ពេក​ក៏​នាំ​គ្នា​បង្កាត់ភ្លើង​ដេក​ឆ្អើរ​ហើយ​ក៏​លង់លក់​ទាំង​ពីរ​នាក់​ស្រាប់តែ​ភ្នក់ភ្លើង​នោះ​បាន​ឆេះ​រាលដាល ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ទើប​ភ្ញាក់​និង​បាន​ត្រឹមតែ​នាំ​ប្រពន្ធ​និង​កូន​រត់​ចេញពី​អណ្តាតភ្លើង ដែល​កំពុង​លេប​ត្របាក់​ផ្ទះ រួច​ផុត​ពី​សេចក្តីស្លាប់ ។

ប៉ូលិស​រដ្ឋបាល​សង្កា​ត់បុ​ស្សូវ​បានឱ្យ​ដឹង​ថា ក្រោយ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជិតខាង​នឹង​សមត្ថកិច្ច​ជួយ​ពន្លត់​ដែរ តែ​ទោះជា​បែប​ណា​មិន​អាច​ជួយ​ពន្លត់​បាន​ដោយសារ​តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ព្រះ​អគ្គី​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​នេះ​ហ្មត់​ទាំងស្រុង​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ ។

បានជា​មេរៀន​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រដូវរងា​នេះ បើ​មានការ​បង្កាត់ភ្លើង​អាំង​យក​កម្តៅ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ