កាត់​​ក​ម្ទេ​ល​​ចោលឱ្យខ្ទេច ម៉ូតូ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់


ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ស្រុក​កែវ​សីមាបាន​កាត់​កម្ទេច​ចោល​ម​ធ្យោ​យ​បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដែល​​​​ចាប់​រឹបអូស​បាន​ពី​ក្រុម​ជនល្មើស ​ដែល​លួច​ដឹកឈើ​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​ ​កាល​ពី​ពេល​កន្លង​មក​។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​ធ្នូ នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃកែវ​សីមា ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ​បាន​រៀបចំ​ពិធី​កាត់បំផ្លាញ​ម៉ូតូ​កែ​ច្នៃ​ ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ចំនួន២៤​គ្រឿង ក្រោម​ការ​ដឹកនាំ​ពី​លោក យិ​ន សុខ​ឡេ​ង អភិបាលរង​ស្រុក​កែវ​សីមា និងកម្លាំងប្រដាប់អាវុធ​ទាំង​បី ព្រមទាំង​កម្លាំង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​។

ជា​ការ​កត់សម្គាល់​ បន្ទាប់​ពី​មាន​យុ​ទ្ធនា​ការ​បង្ក្រាប​ការ​ជួញដូរ​ឈើ និង​កាប់​ឈើ​ខុសច្បាប់​ជា​ច្រើន​ករណី​កន្លង​ទៅ​ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី រហូត​មានការ​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ​ដាក់​ព​ន្ធនាគា​ខេត្ត សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​។ ​

តែ​មិន​មាន​សញ្ញា​ណាមួយ​ អាច​បញ្ជាក់​ថា គ្មាន​បទល្មើស​ព្រៃឈើ​ឈប់​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌល​គិរី​​នោះ​ទេ ។ ពោល​គឺ​នៅ​តែ​មាន​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​លួច​ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ជួ​ន​ឈើ​តាម​រថយន្ត​ម៉ូតូ​កែ​ច្នៃ របៀប​ជា​កណ្តៀ​ពួន​ដែល​មាន​រូបភាព​ដូច​ករណី​ខាងលើ​នេះ​។

ដោយឡែក ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ វៀតណាម ក្នុង​ខេត្តមណ្ឌលគិរី ប្រភព​បាន​រាយ​ការ​ណ៍ថា លែង​មាន​សកម្មភាព​នាំ​ឈើ​ចេញ​តាម​ច្រករបៀង​ ដូច​មុន​ទៀត​ហើយ ព្រោះតែ​កម្លាំង​ចម្រុះ​របស់​ខេត្ត បាន​ដាក់​ពង្រាយ​គ្រប់​ច្រកល្ហក​តាម​គោលដៅ​សំខាន់​ៗ​។​

ប៉ុន្តែ​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​លើក​ឡើង​ថា នៅ​តែ​មានការ​លួច​បង្កប់​កំណាត់ឈើ ឬ​ឈើ​កែ​ច្នៃ​ពាក់​កណ្តាល​សម្រេច​តាម​រយៈ​រថយន្ត​តាក់ស៊ី​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ជា​រឿយ​ៗ​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​នៅ​ពេល​យប់​ដដែល​ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ