​​ប្រធានបទ «​សារព័ត៌មាន​ក្នុង​យុគសម័យ 4.0»


រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មានទាំងអស់ អភិវឌ្ឍ​ខ្លួន​ដើរ​ឲ្យ​ទាន់​ការ​រីក​ចម្រើន​នៃ​យុគសម័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤(៤.០) ដើម្បី​ការ​ផ្សព្វផ្សាយ​បាន​ទាន់​ហេតុការណ៍ និង​តាម​តម្រូវការ​ទស្សនិកជន ហើយ​អាច​ប្រកួត ប្រជែង​លើ​ទីផ្សារ​ព័ត៌មាន ។

ថ្លែង​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​លើក​ទី​១៦ ស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កម្ពុជា​ក្នុង​យុគ សម័យ​៤.០ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅភោជនីយដ្ឋាន​ទន្លេបាសាក់​២ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​ខិតខំ​ពង្រីក​ចំណេះដឹង​ដើម្បី​ដើរ​ឲ្យ​ទាន់​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ។

អ្នក​សារព័ត៌មាន ទាមទារ​ឲ្យ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​យុគសម័យ​បច្ចេកវិទ្យា​៤.០ ។ លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នក​សារព័ត៌មាន​កម្ពុជា បាន​លើក​អំពី​សកម្ម ភាព​របស់​ក្លិបអ្នកកាសែត​កម្ពុជា ដែល​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា គ្រោង​នឹង​ជួល​អ្នកជំនាញ​ក្នុងស្រុក​និង​ពី​បរទេស​មក​បង្រៀន​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​កម្ពុ​ជានា​ពេល​ខាង​មុខ ដើម្បី​ស្រប​តា​មកា​រវិ​វត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ ។

លោក លាង ឌឺ​លុ​ច នាយក​ប្រតិបត្តិការ​ក្លិបអ្នកកាសែត​កម្ពុជា បាន​លើក​ឡើង​ពី​ទំនោរ​ឈាន​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា គំនិត​សិប្បនិម្មិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​តាមរយៈ​រ៉ូ​បូត៍ ។ នៅ​ក្នុង​ស្ថាប័ន​ព័ត៌មាន​បរទេស​ធំ​ៗមួយ​ចំនួន គេ​បាន​ប្រើប្រាស់​គំនិត​សិប្បនិម្មិត(​រ៉ូ​បូត៍​)​សរសេរ​របាយការណ៍​ព័ត៌មាន​និង​កត់ត្រា​ព័ត៌មាន ។

នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ជូន​ចំពោះ​វេទិកា​និពន្ធ​នាយក​នេះ ដោយ​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​បង្កើន​ការ​ស្វែង​យល់​ពី​គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​បច្ចេកវិទ្យា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យុគសម័យ​បដិវត្តន៍​ឧ​ស្សហកម្ម​ជំនាន់​ទី​៤.០ ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រទេស ។ ​សេចក្តីថ្លែងការណ៍​រួម​របស់​និពន្ធ​នាយក​សារព័ត៌មាន ដែល​មាន​១៤​ចំណុច​ដូច​តទៅ ៖

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ