ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​លេប​ត្របាក់​រោងចក្រ​ផលិត​កញ្ចប់​បារី​ខេត្តកណ្តាល ​និង​បឹង​កា​ឡូ​ខេត្តព្រះសី​ហនុ

4 ឆ្នាំ មុន

ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​រោងចក្រ​ផលិត​កញ្ចប់​បារី​យ៉ាង​សន្ធោ​សន្ធៅ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដែល​បណ្តាល​មក​ពី​ផ្ទុះ​ម៉ាស៊ីន​ស​ម្ងួ​ត​ប៉ះ​នឹង​ប្រេងសាំង​ក្រអូប​ដែល​នៅ​ជិត​នោះ​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ក្រហមរន្ទាល​ក្នុង​អគារ ។ នៅ​ក្នុង​ការ​ពន្លត់ភ្លើង​ដែល​ឆេះ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៦…

ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​រោងចក្រ​ផលិត​កញ្ចប់​បារី​យ៉ាង​សន្ធោ​សន្ធៅ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដែល​បណ្តាល​មក​ពី​ផ្ទុះ​ម៉ាស៊ីន​ស​ម្ងួ​ត​ប៉ះ​នឹង​ប្រេងសាំង​ក្រអូប​ដែល​នៅ​ជិត​នោះ​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ក្រហមរន្ទាល​ក្នុង​អគារ ។ នៅ​ក្នុង​ការ​ពន្លត់ភ្លើង​ដែល​ឆេះ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ។

ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ដែល​រោងចក្រ​ខាងលើ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប៊ុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ។ មន្ត្រី​នគរបាល​ស្រុក​កណ្តាលស្ទឹង​បានឱ្យ​ដឹង​ថា ក្នុង​ការ​ជួយ​ពន្លត់​នេះ​មាន​កម្លាំង​អគ្គិភ័យ​ខេត្ត​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង កម្លាំង​អគ្គិភ័យ​រាជធានី​ភ្នំពេញ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៤​គ្រឿង កម្លាំង​អគ្គិភ័យ​ខាង​ក្រសួង​មហាផ្ទៃ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង​បាន​ធ្វើ​អន្តរាគម​ន៍ ។

កម្មករ​រោងចក្រ​និង​កម្មករ​សំណង់​ដែល​កំពុងធ្វើការ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ករណី​នេះ​បណ្ដាល​មក​ពី​ផ្ទុះ​ម៉ាស៊ីន​ស​ម្ងួ​ត​ប៉ះ​សាំង​ក្រអូប​ក្បែរ​នោះ​ក៏​ឆាបឆេះ​ឡើង​តែ​ម្ដង ។ ចំពោះ​ការខូចខាត គឺ​ឆេះ​អគារ​រោងចក្រ​១​ខ្នង​ទំហំ​១០០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ថ្ម​ក្រោម ប្រក់ស​ង្ក័​សី និងសម្ភារ​មួយ​ចំនួន​ធំ​នៅ​ក្នុង​នោះ ។ សរុប​ការ​ខូចខាត តាម​ព័ត៌មាន​ជំហាន​ដំបូង​គិត​ជា​ទឹកប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​តែ​មិន​ទាន់​ច្បាស់​ទេ ។

បឹង​កា​ឡូ​ចំនួន​8​បន្ទប់​ធ្វើ​អំពី​ឈើ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់
ខេ​ត្ត្​ព្រះ​សីហ​នុ ៖ ថ្ងៃ​ទី​៦ ខែធ្នូ វេលា​ម៉ោងប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ មាន​ករណី​អគ្គិភ័យ​មួយ​កើត​ឡើង​នៅ​បន្ទប់​ជួល​ស្នាក់​នៅ​(​តែ​ពុំ​មាន​មនុស្ស​ស្នាក់​នៅ​) ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ក្រុងព្រះសីហនុ។ ភ្លាម​ៗ កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនួ​យ​មនុស្សធម៌​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ នៃបញ្ជាការដ្ឋាន​កង​អាវុធហត្ថ​ខេត្ត ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២០​នាក់ ដឹកនាំ​ដោយលោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត និង​កម្លាំង​ស្នងការដ្ឋាន​នគរ
បាល​ខេត្ត បាន​ទៅ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​ឲ្យរលត់​ទាំងស្រុង​ទៅ​វិញ​នា​វេលា​ម៉ោង​ប្រមាណ​៥
និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។

ករណី​អគ្គិភ័យ​នេះ បណ្តាល​ឲ្យ​ខូចខាត​បន្ទប់​ជួល​ស្នាក់​នៅ​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៨​បន្ទប់ តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។ ឯ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​ពុំ​ទាន់​ដឹង ថា​បណ្តាល​មក​ពី​អ្វី​នៅឡើយ​ទេ ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។ចំណែក​ការ​ពន្លត់​អគ្គិភ័យ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​៣​គ្រឿង អស់​ទឹក​៥​រថយន្ត ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង អស់​ទឹក​១​រថយន្ត របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង អស់​ទឹក​៤​រថយន្ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ