ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ស៊ីទែ​ន​ក្រឡាប់​ផ្ងា​ជើង​ខ្ចាយ​កាក​សំណល់​ពេញ​ផ្លូវ

9 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ រថយន្ត​ដឹក​ស៊ី​ទែន​មួយ​គ្រឿង​ដែល​នៅ​ក្នុង​ស៊ី​តែន​មាន​​​ផ្ទុក​ទៅ​ដោយ​កាក​អំពៅ​ដែលគេ​​ទើប​ចម្រាញ់​​រួច​ បាន​ក្រ​ឡាប់​ផ្ងា​ជើង​ឡើង​លើ​។ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​​និង​៥៥​នាទី ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ២០១៤​ ​ នៅ​ចំណុច​ផ្លូវ​កែង​តាម​ផ្លូវ​ជាតិ​លេខ​១១ ស្ថិត​នៅ​ក្នុង​ភូមិ​ពាម​កោះ​ ឃុំ​ពាម​រ៍ក ស្រុក​ពាម​រ៍ក ខេត្ត​ព្រៃ​វែង។​ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​

ខេត្ត​ព្រៃ​វែង ៖ រថយន្ត​ដឹក​ស៊ី​ទែន​មួយ​គ្រឿង​ដែល​នៅ​ក្នុង​ស៊ី​តែន​មាន​​​ផ្ទុក​ទៅ​ដោយ​កាក​អំពៅ​ដែលគេ​​ទើប​ចម្រាញ់​​រួច​ បាន​ក្រ​ឡាប់​ផ្ងា​ជើង​ឡើង​លើ​។ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​​និង​៥៥​នាទី ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ២០១៤​ ​ នៅ​ចំណុច​ផ្លូវ​កែង​តាម​ផ្លូវ​ជាតិ​លេខ​១១  ស្ថិត​នៅ​ក្នុង​ភូមិ​ពាម​កោះ​ ឃុំ​ពាម​រ៍ក ស្រុក​ពាម​រ៍ក ខេត្ត​ព្រៃ​វែង។​ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មនុស្ស​មាន​គ្រោះ​ថ្នាក់​ទេ ​ប៉ុន្តែ​​ស្ក​រ​អំពៅ​ដែល​គេ​ចម្រាញ់​យក​ជាតិស្ករ ​​អស់​២​ភាគ​បី​ហើយ​​បាន​ហូ​រ​ពាស​ពេញ​ផ្លូវ​អស់​ចំនួន​៤០​ភាគរយ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​សារតែ​រថយន្ត​បើក​លឿន​ពេក​ដល់​ផ្លូវ​កែង​យក​ចង្កូត​មិ​ទាន់​ទើប​បណ្តាល​ឱ្យ​ក្រ​ឡាប់​យ៉ាង​ដូច្នេះ​។ ក្រោយ​ពេល​កើត​ហេតុ​ តៃ​កុង​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រ​មោល​។​សមត្ថ​កិច្ច​បន្ត​ទៀត​ថា  រថយន្ត​ដែល​ដឹក​ស៊ី​ទែន ពាក់​ស្លាក​លេខ​​ភ្នំ​ពេញ 3B-4399  ជា​របស់​ក្រុម​ហ៊ុន​លី​យ៉ុង​ផាត់​ដឹក​ចេញ​ពី​ខេត្ត​ក្រ​ចេះ​កាត់​​ខេត្ត​ព្រៃ​វែង តាម​ផ្លូវ​ជាតិ​លេខ​១១ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ភ្នំ​ពេញ តែ​មក​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​ក្រ​ឡាប់​តែ​ម្តង​។

ចុង​ក្រោយ​សមត្ថ​កិច្ច​បាន​តែ​ធ្វើ​កំណត់​ហេតុ ចំណែក​ខាង​ក្រុម​ហ៊ុន​បាន​ឱ្យ​តំ​ណាង​យក​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​ខាង​លើ​យក​ទៅ​ជួស​ជុល​។ ប្រ​ជា​ពល​រដ្ឋ​ព្រួយ​បារម្ភ​ពី​កាក​​កសំណល់​ដែល​ហូរ​ចេញ​ពី​សាទែន​​ ពាស​ពេញ​ថ្នល់​លើ​កៅ​ស៊ូ​ មាន​ពណ៌​ខ្មៅ ធុុំ​ក្លិន​ដូច​ទឹក​ស៊ី​អីុវ អាច​និង​ប៉ះ​ពាល់​ដល់​សុខភាព មនុស្ស​សត្វ​ ព្រោះ​ពុំ​មាន​មន្រ្តី​ណា​ចុះ​ពិនិត្យ​កាក​សំណល់​នេះ​ឡើយ​។