យុទ្ធនាការ​បញ្ចេញ​ផលិតផល​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​ទៅ​លើ​ទីផ្សារ​បាន​ចាប់​ផ្តើម ដោយ​ទទួល​ការ​បញ្ជា​ទិញ​លើស​ពី​ផែនការ​កំណត់


រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិក​គ្រប់​ផ្នែក និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រមាណ​ជា ៣០០ នាក់ បាន​ចេញ​យុទ្ធនាការ​លក់​ផលិតផល​ស្រា​បៀរ​កម្ពុជា រូបរាង​ថ្មី ទៅ​លើ​ទីផ្សារ​ហើយ​នៅ​ថ្ងៃនេះ ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ជា​ជំហាន​ដំបូង​ជាមួយ​ការ​បន្ថែម​ជូន​កាដូ ពិសេស​ជា​ច្រើន​រាល់​ការ​កុម្ម៉ង់​ទិញ​ក្នុងថ្ងៃនេះ​ដល់​ថ្ងៃស្អែក​នៅ​ទី​គោលដៅ ៤០ តំបន់​ផ្សេង​គ្នា ដើម្បី​លើកទឹកចិត្ត​អតិថិជន ដែល​ជាវ​ក្នុង​ចំនួន​ច្រើន ។

លោក​ឧក​ញ្ញ៉ា លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រា​សាសន៍ ថា «យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ដល់​អ្នក​ប្រើប្រាស់ ផ្ទាល់​ដែល​ជា​អតិថិជន​ស្រា​បៀរ​កម្ពុជា ងាយស្រួល​រក​ទិញ​បាន​នូវ​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​នេះ គ្រប់​ទីកន្លែង​ដែល​ពួក​គេ​មានកម្ម​វិធី​ជួបជុំ ឬ ជប់លៀង​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​» ។

លោក​បន្ត​ទៀត​ថា «​ចំណែកឯ​នៅ​តាម​ខេត្ត​ក្រុង​ផ្សេង​ទៀត យើង​បាន​បញ្ជូន​ទំនិញ​របស់​យើង​ជា​ច្រើន​ម៉ឺន​កេស ទៅ​ដល់​ដៃគូ​ចែកចាយ​របស់​យើង​ហើយ​នៅ​ថ្ងៃនេះ ដូច្នេះ​អតិថិជន​នៅ​តាម​ខេត្ត​ក៏​អាច​ចាប់ផ្តើម​រក​ទិញ​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​នេះ​បាន​បណ្តើរ​ៗ​ពី​ដៃគូ​ចែកចាយ​ផ្តាច់មុខ របស់​យើង​នៅ​តាម​ខេត្ត​នីមួយ​ៗ​ពី​ពេល​ឥឡូវនេះ​បាន​ហើយ​» ។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហើប​លទ្ធផល នៃ​ចំនួន​លក់​ផ្ទាល់​ទៅ​ដល់​ដៃ​អ្នក​ចែកចាយ​បន្ត និង​ប្រើប្រាស់​ផ្ទា​ស់​នូវ​ថ្ងៃ​ដំបូង​នេះ គឺ​លើស​ឆ្ងាយ​ពី​ផែនការ​ក្រុមហ៊ុន​បាន​កំណត់​សម្រាប់​ក្រុមការងារ​រហូត​ទៅ ៨០% ឯណោះ ។

លោក​បន្ថែម​ទៀត​ថា «​ចំណែកឯ​ហាង​លក់ទំនិញ​ផ្សេង​ៗ អាហារ​ដ្ឋា​ន ផ្សារ​ទំនើប និង កន្លែង​លក់​ភេ​ស្ជៈ​តូច​ៗ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ចាប់ផ្តើម​មាន​លក់​ស្រា​បៀរ​កម្ពុជា​រូបរាង ថ្មី​នេះ ។

លោក​ក៏​បាន​រាយ​រ៉ាប់​ការ​លំបាក​មួយ​ចំនួន​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ នោះ​គឺ​ការ​បញ្ជា​ទិញ​ពី​អតិថិជន​ចែកចាយ​បន្ត​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​របស់​យើង ដូច្នេះ​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ ដែល​យើង​បាន​ត្រៀម​មានការ​យឺតយ៉ាវ​បន្តិច​សម្រាប់​ពួក​គេ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ