ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​មិន​មាន​តម្រេក​នឹង​ភរិយា​នាំ​ឱ្យ​វិនាស

4 ឆ្នាំ មុន

នៅ​ក្នុង​បរាភវ​សូត្រ​បាន​ពោល​ថា បុរស​ជា​ស្វាមី​មិន​ត្រេកអរ មិន​មាន​តម្រេក​នឹង​ភរិយា​របស់​ខ្លួន​បែរជា​ទៅ​រួមរ័ក​នឹង​ស្រី​កំណាន់​ក្រៅ​ផ្ទះ ជា​ប្រមុខ​នៃ​សេចក្តី​វិនាស គឺ​វិនាស​ដោយហេតុ​ផ្សេង​ៗ​មាន​នាំ​រោគ​ចូល​ផ្ទះ​ជាដើម ។ ពិត​ណាស់ ការ​រួម​ភេទ​គឺជា​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស​គ្រប់​រូប ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​បន្ត​ពូជ ប៉ុន្តែ​បើ​ស្វាមី​មិន​ត្រេកអរ​នឹង​ភរិយា​របស់​ខ្លួន…

នៅ​ក្នុង​បរាភវ​សូត្រ​បាន​ពោល​ថា បុរស​ជា​ស្វាមី​មិន​ត្រេកអរ មិន​មាន​តម្រេក​នឹង​ភរិយា​របស់​ខ្លួន​បែរជា​ទៅ​រួមរ័ក​នឹង​ស្រី​កំណាន់​ក្រៅ​ផ្ទះ ជា​ប្រមុខ​នៃ​សេចក្តី​វិនាស គឺ​វិនាស​ដោយហេតុ​ផ្សេង​ៗ​មាន​នាំ​រោគ​ចូល​ផ្ទះ​ជាដើម ។

ពិត​ណាស់ ការ​រួម​ភេទ​គឺជា​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស​គ្រប់​រូប ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​បន្ត​ពូជ ប៉ុន្តែ​បើ​ស្វាមី​មិន​ត្រេកអរ​នឹង​ភរិយា​របស់​ខ្លួន បែរជា​ទៅ​រក​សេវា​ផ្លូវភេទ​ខាងក្រៅ​គ្រាន់តែ​ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ ការ​រួម​ភេទ​នោះ​ជា​ហេតុ​នាំ​ឱ្យ​បង់ខាត​ទ្រព្យសម្បត្តិ និង​ពេលវេលា ថែម​ទាំង​កើត​ជំងឺឆ្លង​តាម​អង្គ​ជាតិ​ដូច​ជា​ជំងឺ​កាមរោគ ឬ​អេ​ដស៍​ជាដើម និង​នាំ​ឱ្យ​បាត់បង់​ពន្លឺសុភមង្គល ។

ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះពុទ្ធ​ទ្រង់​ទូន្មាន​ថា បុរស​ដែល​មិន​ត្រេកអរ​នឹង​ប្រពន្ធ​របស់​ខ្លួន​គឺជា​ប្រមុខ​នៃ​សេចក្តី​វិនាស​ទាន់ហន់ ។ ដោយសាន ​សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ