ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច​ដែល​ជា​ឧបសគ្គ​នៃ​ការ​រក​លុយ?

4 ឆ្នាំ មុន

ការ​ភ័យ​ខ្លាច​ជា​ឧបសគ្គ​ដ៏​ធំ​នៃ​ការ​រក​លុយ​សម្រាប់​មនុស្ស​ម្នាក់​ៗ​ព្រោះ​វា​រារាំង​មនុស្ស​មិន​ឲ្យ​ក្លាហាន​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដើម្បី​រក​លុយ​បន្ថែម ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​ត្រូវការ​ការ​ភ័យ​ខ្លាច​ទើប​អាច​ជោគជ័យ​បាន ។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​សាលា Warwick Business School បាន​ឲ្យ​ដឹង​ថា មានការ​ភ័យ​ខ្លាច​មួយ​ចំនួន​ជា​ការ​ភ័យ​ខ្លាច​ល្អ​ដូច​ជា​ការ​គិត​ពី​ការ​បាត់បង់​ឱកាស និង…

ការ​ភ័យ​ខ្លាច​ជា​ឧបសគ្គ​ដ៏​ធំ​នៃ​ការ​រក​លុយ​សម្រាប់​មនុស្ស​ម្នាក់​ៗ​ព្រោះ​វា​រារាំង​មនុស្ស​មិន​ឲ្យ​ក្លាហាន​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដើម្បី​រក​លុយ​បន្ថែម ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​ត្រូវការ​ការ​ភ័យ​ខ្លាច​ទើប​អាច​ជោគជ័យ​បាន ។

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​សាលា Warwick Business School បាន​ឲ្យ​ដឹង​ថា មានការ​ភ័យ​ខ្លាច​មួយ​ចំនួន​ជា​ការ​ភ័យ​ខ្លាច​ល្អ​ដូច​ជា​ការ​គិត​ពី​ការ​បាត់បង់​ឱកាស និង សន្តិសុខ​ហិរញ្ញវត្ថុ​ជាដើម​ដែល​ជំរុញ​ឲ្យ​អាជីវករ​ចង់​រៀនសូត្រ​បន្ថែម និង​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ។ ប៉ុន្តែ​ការ​ភ័យ​ខ្លាច​ដទៃ​ទៀត​អាច​បង្ក​ផល​អវិជ្ជមាន​ជា​ច្រើន​ក្នុង​ការ​រក​លុយ​ដូច​ជា​ពេល​ដែល​អាជីវករ​ព្រួយបារម្ភ​ពី​សក្តានុពល​នៃ​គំនិត​របស់​ខ្លួន ឬ​សមត្ថភាព​ខ្លួន​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ​ជាដើម​។ ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ជៀសវាង​ការ​ភ័យ​ខ្លាច​ទាំងនេះ?

១. យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ភ័យ​ខ្លាច​ល្អ និង​ការ​ភ័យ​ខ្លាច​អាក្រក់​៖
ការ​ភ័យ​ខ្លាច​ល្អ​ជំរុញ​ឲ្យ​មនុស្ស​ចេញ​សកម្មភាព​ដូច​ជា​ពេល​អ្នក​ភ័យ​ថា​ផលិតផល​របស់​អ្នកមាន​បញ្ហា​ជាដើម​ដែល​ធ្វើ​ឲ្យ​អ្នក​និង​ក្រុមការងារ​ព្យាយាម​រក​ដំណោះស្រាយ​ឲ្យ​បាន​លឿន ។ ផ្ទុយ​មក​វិញ​ការ​ភ័យ​ខ្លាច​ដែល​អាក្រក់​វា​ពោរពេញ​ទៅ​ដោយ​គំនិត​ដែល​មិន​ពិត ដូច​ជា​ការ​គិត​ថា​អ្នក​មិនល្អ​គ្រប់គ្រាន់ ឬ​អ្នក​នឹង​បរាជ័យ​ជាដើម ។

២. យក​ការ​ភ័យ​ខ្លាច​វិជ្ជមាន​មក​ជំរុញ​ទឹកចិត្ត​អ្នក​៖
ការ​ភ័យ​ខ្លាច​ទាំងនេះ​អាចយ​កមក​ជំរុញ​ដល់​ការ​រៀនសូត្រ ភាព​ច្នៃប្រឌិត និង​ការ​រក​ដំណោះស្រាយ​ផ្សេង​ៗ ។ ដូច្នេះ​អ្នក​មិន​គួរ​ព្យាយាម​បោះបង់​វា​ចោល​ទេ តែ​យក​វា​មក​ជំរុញ​សកម្មភាព​ដែល​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​អ្នក​វិញ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន រាល់ពេល​ដែល​អ្នក​ជួប​ប្រទះ​នឹង​ការ​ភ័យ​ខ្លាច​ទាំងនេះ អ្នក​គួរតែ​ឈាន​មួយ​ជំហាន​ថយក្រោយ​និង​ពិចារណា​ថា​តើ​អ្នក​គួរ​ធ្វើ​អ្វី​ដែល​សម​ហេតុ​សម​ផល​ជាងគេ?

៣. ទទួលស្គាល់​ការ​ភ័យ​ខ្លាច​ដែល​អវិជ្ជមាន​៖
ការ​ភ័យ​ខ្លាច​ពី​តម្លៃ​ខ្លួន ការ​បរាជ័យ និង​សមត្ថភាព​ផ្ទាល់ខ្លួន​គឺជា​គំនិត​ដែល​ផ្តល់​ផល​អវិជ្ជមាន​ជាងគេ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ជា​លទ្ធផល មនុស្ស​ភាគច្រើន​តែងតែ​ព្យាយាម​ជៀសវាង​វា​ដោយ​ងាក​ទៅ​រក​ស្មា​ត​ហ្វូ​ន ទូរទស្សន៍ ឬ​បន្ត​ធ្វើ​ការងារ​ជាដើម ។ វិធី​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​វា​កាន់តែ​ជំរុញ​ឲ្យ​គំនិត​នេះ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត ។ យុទ្ធសាស្ត្រ​មួយ​ដែល​ល្អ​ជាង​នេះ​ទៅ​ទៀត​គឺ​ទទួលស្គាល់​ថា​វា​ជា​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុ​សម​ផល ហើយ​វា​គ្រាន់តែ​ជា​គំនិត​ដែល​មិន​ពិត​ប៉ុណ្ណោះ ។ អ្នក​មិន​គួរ​ជៀសវាង​វា​ឡើយ តែ​ឆ្លងកាត់​វា​ដោយ​គិត​ថា​វា​មិន​គួរ​មាន​ឥទ្ធិពល​លើ​អ្នក​ទេ ។

មេរៀនសំខាន់​ក្នុង​អត្ថបទ​នេះ​គឺ​ការ​ភ័យ​ខ្លាច​គឺ​ប្រៀប​បានជា​សាំង​សម្រាប់​រថយន្ត​របស់​អាជីវករ ។ ប្រសិនបើ​មិន​មាន​វា​ទេ អ្នក​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​លឿន​ឡើយ តែបើ​មាន​ច្រើន​ពេល​នោះ​រថយន្ត​អាច​នឹង​ឆាបឆេះ​ជាដើម ។ ដូច្នេះ​ក្នុង​នាម​ជា​អាជីវករ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​តែ​រក​បរិមាណ​ដែល​សាក​សម​ដើម្បី​ជៀសវាង​ផល​អវិជ្ជមាន​ទាំងនោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ