ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឧស្ម័ន​ មនុស្ស​៨​នាក់ត្រូវ​​បាត់បង់​ជីវិត ក្នុង​ការ​បាក់​អគារ​កម្ពស់​៣​ជាន់

4 ឆ្នាំ មុន

ប្រទេស​ប៉ូ​ឡូញ ៖ បើតាម​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥​ធ្នូ​ថា មនុស្ស​៨​នាក់​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៤​ធ្នូ នៅ​ប្រទេស​ប៉ូ​ឡូញ ​ក្នុង​ការ​បាក់​អគារ​កម្ពស់​៣​ជាន់​មួយ បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឆេះ​ឧស្ម័ន ក្នុង​ស្ថានីយ​លេង​ស្គី​SZCZYRK​ភាគ​ខាងត្បូង​ប្រទេស​។ ក្នុង​នោះ​​កុមារ​៤​នាក់ត្រូវ​បាត់​បង់​ជីវិត ​និង​មនុស្ស​ពេញវ័យ​៤​នាក់​ទៀត​ក៏ត្រូវ​បាត់​បង់​ជីវិត…

ប្រទេស​ប៉ូ​ឡូញ ៖ បើតាម​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥​ធ្នូ​ថា មនុស្ស​៨​នាក់​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៤​ធ្នូ នៅ​ប្រទេស​ប៉ូ​ឡូញ ​ក្នុង​ការ​បាក់​អគារ​កម្ពស់​៣​ជាន់​មួយ បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឆេះ​ឧស្ម័ន ក្នុង​ស្ថានីយ​លេង​ស្គី​SZCZYRK​ភាគ​ខាងត្បូង​ប្រទេស​។

ក្នុង​នោះ​​កុមារ​៤​នាក់ត្រូវ​បាត់​បង់​ជីវិត ​និង​មនុស្ស​ពេញវ័យ​៤​នាក់​ទៀត​ក៏ត្រូវ​បាត់​បង់​ជីវិត ដែល​ប្រហែល​ស្ថិត​ក្នុង​គ្រួសារ​២ បាន​ត្រូវ​កាយ​យក​ចេញពី​គំនរ​បាក់បែក​។ អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​២០០​នាក់​បាន​ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​។

យោង​តាម​ក្រុមហ៊ុន​ឧស្ម័ន​ក្នុ​ង​ស្រុក​ថា ការ​ផ្ទុះ​នេះ​ប្រាកដ​ណាស់​បណ្ដាល​មក​ពី​មានការ​ធ្លាយ​ប្រហោង​ដោយ​ចៃដន្យ​នៃ​បំពង់​ឧស្ម័ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ