ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ប្រទេស​អាស៊ាន​ងាក​រក​ចិន​សម្រាប់​​ការ​នាំ​ចូល

4 ឆ្នាំ មុន

ប្រទេស​ចិន​-​អាស៊ាន ៖ យោង​តាម​ការ​វាយតម្លៃ​មួយ​ចំនួន​ថា ប្រទេស​ថៃ​នឹង​បាត់បង់​ប្រាក់​រហូត​ដល់​១៨៧​ពាន់​លាន​បាត នៃ​ចំណែក​ទីផ្សារ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​២០២២ លើ​ទីផ្សារ​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា​និង​វៀតណាម​ដែល​កំពុង​ជោរជន់​ដោយ​ផលិតផល​របស់​ចិន​ជំនួស​វិញ​។ យោង​តាម​នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្ដី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ…

ប្រទេស​ចិន​-​អាស៊ាន ៖ យោង​តាម​ការ​វាយតម្លៃ​មួយ​ចំនួន​ថា ប្រទេស​ថៃ​នឹង​បាត់បង់​ប្រាក់​រហូត​ដល់​១៨៧​ពាន់​លាន​បាត នៃ​ចំណែក​ទីផ្សារ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​២០២២ លើ​ទីផ្សារ​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា​និង​វៀតណាម​ដែល​កំពុង​ជោរជន់​ដោយ​ផលិតផល​របស់​ចិន​ជំនួស​វិញ​។

យោង​តាម​នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្ដី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ លោក​អា​អាត​ពីសា​ន់​វ៉ា​និក​ថា ការ​សិក្សា​មួយ​បាន​លាតត្រដាង​ថា ចិន​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ពាណិជ្ជកម្ម​និង​ការ​នាំ​ចេញ​មក​កាន់​ប្រទេស​ទាំង​នោះ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ចិន​បាន​ចាក់​គ្រឹះ​មាំ​ក្នុង​ទីផ្សារ​របស់​អាស៊ាន រយៈពេល​ជាង​១​ទស​វត្ស​មក​ហើយ​គឺ​មុន​និង​ក្រោយ​ការ​ចូល​ជា​ធរមាន​នៃ​សហ​គម​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ​២០១៥​។ ការ​វាយលុក​របស់​ចិន​លើ​ការ​នាំ​ចូល​របស់​បណ្ដា​ប្រទេស​អាស៊ាន មក​ពី​បណ្ដា​ផលិតផល​ចិន​មាន​តម្លៃ​មិនសូវ​ថ្លៃ​។

ការ​សិក្សា​នោះ​ផ្ដោត​លើ​ផល​ប៉ះពាល់​នៃ​បណ្ដា​ផលិតផល​ចិន ក្នុង​ប្រទេស​៤​របស់​អាស៊ាន​គឹ​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា​និង​វៀតណាម លើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​នៅ​ថៃ​និង​នៅ​អា​ស៊ី​។

ទន្ទឹម​នឹង​នេះ​ដែរ​អាស៊ាន​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន បណ្ដា​ទំនិញ​មាន​តម្លៃ​១៩៤,៥៣​ពាន់​លាន​ដុល្លារ ដែល​មានការ​កើនឡើង​៤,១​ដង តែ​ការ​នាំ​ចូល​របស់​ពួក​គេ​វិញ បាន​កើន​ដល់​ទៅ​៧,៥​ដង​មាន​ទឹកប្រាក់​២៧៧​ពាន់​លាន​ដុល្លារ​។ កាលពី​ឆ្នាំទៅ​មិ​ញ​ប្រទេស​អាស៊ាន​ទាំង​៤​នោះ​ក៏​បាន​ជ្រើសរើស​ការ​នាំ​ចូល​ថែម​ទៀត​ពី​ចិន​។ ទស្សនវិស័យ​ក៏​រិ​ត​តែ​គួរ​ឲ្យ​បារម្ភ​ពិសេស​ពេល​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជា​សាកល​របស់​តំបន់​នឹង​ចូល​ជា​ធរមាន​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​មាន​ន័យ​ថា ចិន​ត្រូវ​ដើរ​តូ​នាទី​កាន់តែ​សំខាន់​ថែម​ទៀត ហើយ​ក៏​ត្រូវ​មានការ​ហូរ​ចូល​ទំនិញ​តម្លៃ​ថោក​មក​ពី​ចិន ពិសេស​មក​ក្នុង​ប្រទេស​អាស៊ាន​៤​។

រយៈ​៣​ឆ្នាំ​ខាង​មុខ​នេះ​តម្លៃ​នៃ​ការ​នាំ​ចេញ​របស់​ថៃ​ដែល​រង​ការ​ប៉ះពាល់ ដោយ​ការ​នាំ​ចេញ​របស់​ចិន​មក​កាន់​ប្រទេស​អាស៊ាន​៤ នឹង​ឡើង​ដល់​១៨៧,៧៩​ពាន់​លាន​បាត​។​ចំណែក​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ចិន​ក្នុង​ប្រទេស​ទាំង​៤​នេះ នឹង​ត្រូវ​បង្កើន​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​នេះ បន្ទាប់​ពី​មានការ​កើន​ដល់​១២៤%​កាលពី​ឆ្នាំទៅ​មិ​ញ ពិសេស​នៅ​កម្ពុជា ឡាវ​និង​វៀតណាម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ