ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឿ​ង សុ​ជាតិ ប៉ះ កូយ ឡាយ ដណ្តើម​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៦…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement
រដូវ​កាល​ទី​៦ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ កីឡាករ ព្រឿ​ង សុ​ជាតិ នឹង​ប៉ះ​ជាមួយ​កីឡាករ កូយ ឡាយ ដើម្បី​ស្វែង រក​ម្នាក់​ឲ្យ​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ជំនាន់​ទី​៦ ។ ឯ​កីឡាករ​២​រូប​ទៀត​គឺ សូត្រ ខេ​វិ​ន និង ទូច ដេ​វី​ដ ប្រជែង​គ្នា​យក​លេខ​៣ ខណៈ​ដែល​កីឡាករ​២​រូប​ទៀត​គឺ កីឡាករ​កម្ពុជា អ៊ុ​ច ធា​រិ​ទ្ធិ និង​កីឡាករ​ថៃ ជ្រើ​ន​ឡាប ស៊ី​ត​វី​រៈ​ឆាត នឹង​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នៅ​ព្រែក​កំពឹស រំពឹង​ថា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំ ណា​ក់​អ្នកគាំទ្រ ជា​ពិសេស​ខណៈ​ដែល​ការ​ប្រកួត
នៅ​ថ្ងៃ​សៅរ៍​នោះ គឺជា​ការ​ប្រកួត​ស៊ីសាច់​ហុត ឈាម​រវាង​កីឡាករ ព្រឿ​ង សុ​ជាតិ និង កុយ ឡាយ ដែល​ពិតជា​មិន​ត្រូវការ​ចាញ់​ដើម្បី​ក្ដោប​ក្ដាប់​តំណែង​ម្ចាស់​ជើងឯក ។

គួរ​បញ្ជាក់​ថា ការ​រក​ឃើញ​ចាញ់​ឈ្នះ ហើយ មានមុខ​ប៉ះ​គ្នា​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ព្រឿ​ង សុ​ជាតិ បាន​ប្រើ​រយៈពេល​ប្រកួត​តែ​២​ទឹក​ប៉ុណ្ណោះ​វាយ សូត្រ ខេ​វិ​ន ឲ្យ​បរាជ័យ ។ ឯ សូត្រ ខេ​វិ​ន ដែល​ក្នុងពេល​នេះ​សល់​ត្រឹម​ឱកាស​ដណ្ដើម​យក​លេខ​៣ ក៏​បញ្ចេញ​សមត្ថភាព​បាន​ខ្លាំង​មិនធម្មតា​ដែរ ប៉ុន្តែ​មក​ពី ព្រឿ​ង សុ​ជាតិ ក៏​ខ្លាំង​មិនធម្មតា ហើយ វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ទើប​គេ​មិន​មាន​សំ ណា​ង​ដណ្ដើម​បាន​កៅអី​២​នាក់ ហើយ​ឡើង​ទៅ​វគ្គ​ដណ្ដើម​ជើងឯក​នេះ ។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ កូយ ឡាយ ក៏​ប្រឹងអស់​សមត្ថភាព​ក្នុង​ការ​ប្រកួត​យ៉ាង​លំបាក​ពេញ​៣​ទឹក ដើ​ម្ប​វាយ ទូច ដេ​វីត ឲ្យ​បរាជ័យ ។ ទូច ដេ​វីត ដែល​ក្នុង​ពេល​នេះ​សល់​ត្រឹម​ឱកាស​ដណ្ដើម​យក​លេខ​៣ បញ្ចេញ​សមត្ថភាព​បាន​ខ្លាំង​មិនធម្មតា ប៉ុន្តែ​មក​ពី កូយ ឡាយ ក៏​ខ្លាំង​មិនធម្មតា​ដែរ ហើយ​វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ទើប​គេ​មិន​មានសំណាង​ដណ្ដើម​បាន​កៅអី​២​នាក់ ហើយ​ឡើង​ទៅ​វគ្គ​ដណ្ដើម​ជើងឯក​នេះ​។

កីឡាករ ព្រឿ​ង សុ​ជាតិ និង កូយ ឡាយ សុទ្ធតែ​បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​បន្ទាប់​ពី​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ថា​ឈ្នះ ។ ព្រឿ​ង សុ​ជាតិ ដែល​ជា​អ្នក​ជំនាន់​ក្រោយ ធ្លាប់​បាន បង្ហើប​ថា ខ្លួន​អត់​មាន​រំពឹង​សូ​ម្បី​តែ​បន្តិច​នៅ​ពេល ដឹង​ថា​ឈ្មោះ​របស់​ខ្លួន​ត្រូវ​ឡើង​ប៉ះ​ប្រកួត​ជាមួយ សូត្រ ខេ​វិ​ន ដែល​ជា​កីឡាករ​ខ្លាំង​ម្នាក់ ហើយ​ក៏​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​ដែរ​នោះ​។

បើ​ទោះជា​មុន​ឡើង​សង្វៀន រូបគេ​បាន​ហ្វឹកហាត់​ដិត​ដល់ និង​បាន​ចាក់​មើល​វី​ដេ​អូ​ឡើង​ប្រកួត​កន្លង​មក​របស់​កីឡាករ​ជា​គូប្រកួត ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​រៀមច្បង​រូប​នេះ​ច្រើន តែ​ក៏​នៅ​អត់​សង្ឃឹម​សម្រាប់​ការ​ផ្ដួល​រៀមច្បង​រូប​នេះ ។ ការ​លើក​ឡើង​នេះ ក៏​មិន​ខុស​គ្នា​ពី​កីឡាករ កូយ ឡាយ ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​ថ្លែង​ថា ការ​ប្រកួត​រដូវ​កាល​នេះ​នឹង​កាន់តែ​ល្អមើល​ហើយ ដោយសារ​ជា​វគ្គ​ចុង​ក្រោយ​។ សមាសភាព​នៅ​ក្នុង​រដូវ​កាល​ទី​៦​នេះ ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​ជា​ប្រភេទ​ស្រាល ដូច្នេះ​សម្រាប់​កីឡាករ​គឺ​មិន​ខុស​ពី​បណ្ដុះ កីឡាករ​ក្មេង​ៗ ដើម្បី​ត្រៀម​ទុក​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​នោះ​ទេ ។ លោក​ប្រកាស​ថា បើ​កីឡាករ​ដែល​មានមុខ​ប្រកួត​ក្នុង​រដូវ​កាល​ទី​៦​ទាំងអស់​ប្រឹងប្រែង ហើយ​ត​ស៑ូ​ប្រកួត​ដោយ​កុំ​ប្រហែស គឺ​រង្វង់​៣​ទៅ​៤​ឆ្នាំ​ទៀត ពួក​គេ​នឹង​ក្លាយជា​កីឡាករ​ល្បី​ៗ​ជំនួស​អ្នក​ចាស់ ដែល​ល្បី​នៅ​ក្នុង​ពេល​នេះ ។

លោក​សម្រេចចិត្ត​ជ្រើសរើស​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​លោក​យល់​ថា គឺជា​ការ​បណ្ដុះ​ធនធាន​កីឡាករ​ក្មេង​ៗ​ស្នង​តំណែ​ង ។ លោក​អះអាង​ថា សម្រាប់​គូប្រកួត​ក្នុង​ស​ប្ដា​ហ៍​នេះ​នឹង​កាន់តែ​ល្អ​ភ្នែក មិន​ថា​គូ​ដណ្ដើម​ខ្សែ ក្រវាត់ គូ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ឬ​គូ​អន្តរជាតិ​ឡើយ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ