ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បង្ក្រាប​មេ​កន្ទុយ​លេខ និង​អ្នក​ចាក់៣នាក់នៅ​ក្បែរ​ផ្សារ​បុរី​ទឹក​ថ្លា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ ក្នុង​នោះ​២​នាក់​ជាប់​​ចោទ​ជា​មេ​កន្ទុយ​លេខ​ដែល​ក្លាហាន​ហ៊ាន​កត់​កន្ទុយ​លេខ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ហើយ​ត្រូវ​​ប៉ូលិស​ខណ្ឌ​សែន​សុខ​ក្រសោប​ចាប់​កាល​ពី​រសៀល​ម៉ោង​៣ និង​១៥​នាទី​ ថ្ងៃ​ទី​២៦ ឧសភា ២០១៤ នៅ​ក្បែរ​ផ្សារ​បុរី​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

ទោះបី​ជា​យ៉ាង​ណា​​ប្រតិ​បត្តិ​ការ​ចាប់​ស្ត្រី​៣​នាក់​ខាង​លើ​ត្រូវ​បាន​មហា​ជន​រិះ​គន់​សមត្ថ​កិច្ច​ថា ចាប់​បាន​តែ​មេ​កន្ទុយ​លេខ​តូច​តាច​ ចំណែក​មេ​កន្ទុយ​លេខ​ធំៗ​ជា​ច្រើន​កន្លែង​នៅ​ខណ្ឌ​សែន​សុខ​បែរ​ជា​ដំណើរ​ការ​លេង​យ៉ាង​រលូន​ វា​មិន​ខុស​ពី​គេ​ហៅ​ថា អារ.ក​មាន់​បន្លាច​ស្វានោះ​ទេ​។

យោង​តាម​របាយ​ការណ៍​ប៉ូលិស​បាន​បញ្ជាក់​ថា មេ​កន្ទុយ​លេខ​​​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​ផេន គីន​រុន ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​ជិត​ផ្សារ​បុរី​ទឹក​ថ្លា និង​ឈ្មោះ​ស៊ីន ស៊ី​ណេ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ជិត​ផ្សារ​បុរី​ទឹក​ថ្លា​ ​​ចំណែកឈ្មោះ​សឿន​ រ៉ុម ​អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​ជា​អ្នក​ចាក់​កន្ទុយ​លេខ​។

ជុំ​វិញ​ករណី​បង្ក្រាប​មេ​កន្ទុយ​លេខ​ និង​ឆ្លើយ​តប​នឹង​ការ​រិះ​គន់​របស់​មហា​ជន​ខាង​លើ លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​បញ្ជាក់​ថា ជា​ជំហាន​​ដំបូង​សមត្ថ​កិច្ច​បង្ក្រាប​អ្នក​កត់​កន្ទុយ​លេខ​ដែល​ថ្លើម​ធំ​មិន​ខ្លាច​សមត្ថ​កិច្ច​ ដោយ​ហ៊ាន​កត់​កន្ទុយ​លេខ​នៅ​តាម​ចិញ្ចើម​ផ្លូវ​។ លោក​បន្ត​ថា ពុំ​មែន​មិន​បង្ក្រាប​មេ​កន្ទុយ​លេខ​ធំ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​ដូច​មហា​ជន​ចោទ​ប្រកាន់​នោះ​ទេ ពោល​គឺ​ប៉ូលិស​កំពុង​តែ​មាន​វិធាន​ការ​ចាត់​ការ​ជា​បន្ត​បន្ទាប់​ចំពោះ​មេ​កន្ទុយ​លេខ​ទាំង​អស់​នោះ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​៕