វិសាល និង​បង រិ​ន​ដា​រ៉ូ ពេល​នេះ​ស្គាល់​ហើយ​រសជាតិ​វង្វេង​ក្នុង​ព្រៃ​ដោយ​គ្មាន​ទូរស័ព្ទ​ប្រើ​២៤​ម៉ោង​។ តោះ សូម​តាម​ដាន​​កម្មវិធី «​បងធំ ប្អូនប្រុស​»


រាជធានី​ភ្នំពេញ ៖ តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា?

«​បងធំ ប្អូនប្រុស​» ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី​លោក ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​វ័យក្មេង​ក្នុង​បណ្តាញ​សង្គម លោក ហេង វិសាល​។

វិសាល និង​បង រិ​ន​ដា​រ៉ូ ពេល​នេះ​ស្គាល់​ហើយ​រសជាតិ​វង្វេង​ក្នុង​ព្រៃ​ដោយ​គ្មាន​ទូរស័ព្ទ​ប្រើ ២៤​ម៉ោង​។ ភ័យ​ផង ហត់​ផង ឃ្លាន​ផង តែ​ក៏​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ រំភើប រីករាយ ប្លែក​អារម្មណ៍​ដែល​បាន​ជួបជុំ​ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគតិច ក្នុង​ដំណើរ ទស្សនកិច្ច​ទៅ​ខេត្តមណ្ឌលគិរី ដែល​ជា​ខេត្ត​ដ៏​សែន​ស្រស់​ត្រកាល​របស់​ប្រទេស​កម្ពុជា យើង​។ សំខាន់​បងធំ ប្អូនប្រុស​យើង បាន​ភ្លក់​ស្រា​បុរាណ​របស់​បងប្អូន​ជនជាតិ​ដើម ភាគតិច​យើង​ទៀត​ផង​។ កាន់តែ​ពិសេស បង រិ​ន​ដា​រ៉ូ បាន​បញ្ចេញថ្វីដៃ​ចាក់​ស្រា​បៀរ អង្គរ ចែក​ជូន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​យ៉ាង​សប្បាយ​​រីករាយ​បំផុត​។

ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​ចុង​ក្រោយ​ហើយ សម្រាប់​ដំណើរ​បេសកកម្ម​របស់​បងប្អូន​ទាំង​ពីរ ដើម្បី​ស្គាល់​ពី​អ្វី​ថ្មី​ៗ ធ្វើ​រឿងរ៉ាវ​មិន​ធ្លាប់​ធ្វើ​ពី​មុន បន្ទាប់​ពី​ពួក​គាត់​បញ្ចប់​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​នៅ​ខេត្តកំពត កោះកុង កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះ​សីហ​នុ រតនគិរី និង ចុង​ក្រោយ​គឺ ខេត្ត​មណ្ឌល​គី​រី ។

គ្រប់​វគ្គ​នីមួយ​ៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល នៅ​ក្នុង​ស្ថានភាព​ផ្សេង​ៗ ឬ​បទ​ពិសោធន៍​ធ្វើ​រឿងរ៉ាវ​ដែល​ពួក​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​។ ម្នាក់​ៗ​នឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ និង​ការ​បង្កើត​ចំណងមិត្តភាព​ល្អ​នឹង​គ្នា​។

ជួប​ជាមួយ ទេព រិ​ន​ដា​រ៉ូ និង ហេង វិសាល និង​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 ។ ចុច​ទី​នេះ ដើម្បី​ទស្សនា​វី​ដេ​អូ​សាច់​រឿង​ទាំងមូល​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ