រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែមថវិកា៥០លានដុល្លារដើម្បីប្រមូលការទិញស្រូវពីកសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារអភិវឌ្ឍន៍ជនបទចេញផ្សាយ កាលពីថ្ងៃទី០៥ ខែធ្នូនេះ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារអភិវឌ្ឍន៍ជនបទចេញផ្សាយ បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ (ធ. អ.ជ.) មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់ជ្រាបថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទបានទទួលដើមទុន បន្ថែមពីរាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក ដើម្បីប្រែក្លាយ«ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា « ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ។
លោកបន្តថា មុននេះនឹងចាប់ផ្តើមប្រើប្រាស់បានចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះតទៅ សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុកកិនកែច្នៃ និងនាំចេញ ។ ជាមួយគ្នានេះក្រុមការងារក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យស្រូវ អង្ករ និងធ្វើការប្រជុំជាលក្ខណៈអន្តរក្រសួង ដើម្បីដោះស្រាយលើបញ្ហានានាពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។
ប្រភពបានបន្តថា ដោយស្នើសូមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវបន្តប្រមូលទិញស្រូវក្នុងតម្លៃសមស្រប សម្រាប់ស្តុកទុកធ្វើជាវត្ថុធានាបំណុល ដើម្បីទទួលបានឥណទានស្របតាមលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍ជនបទ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ