ជើង​ចាស់ Rivaldo ចេញ​មុខការ​ពារ Ronaldo រឿង​មិន​ចូលរួម​ពិធី​ប្រគល់​ពាន Ballon d’Or


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ការ​សម្រេចចិត្ត​របស់ Cristiano Ronaldo ក្នុង​ការ​មិន​មក​ចូលរួម​ពិធី​ប្រគល់​ពាន Ballon d’Or ជា​លើក​ទី​ពីរ​ស្ទួន​ៗ​ជាប់​ឆ្នាំ​គ្នា កាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​មហាជន​រិះគន់​ថា Ronaldo មិន​បាន​បង្ហាញ​ការ​គោរព​។ តែ​ពេល​នេះ ជើង​ចាស់​ដែល​ជា​អតីត​ម្ចាស់​ពាន​កាលពី​ឆ្នាំ​១៩៩៩ Rivaldo បាន​អះអាង​ថា ការ​មិន​ចូលរួម​នេះ គឺ​គ្មាន​អ្វី​ខុស​ឡើយ​។

នៅ​ក្នុង​សារព័ត៌មាន Betfair អ្នក​ឈ្នះ​ពានរង្វាន់​បាល់​មាស​ឆ្នាំ ១៩៩៩ Rivaldo បានការ​ពារ​ការ​សម្រេចចិត្ត​របស់ Ronaldo មិន​ចូលរួម​ព្រឹត្តិការណ៍​ហ្គា​ឡា​ដ៏​ល្បីល្បាញ បន្ទាប់​ពី​អ្នក​ឈ្នះ ៥ ដង​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​អវត្តមាន​របស់​គាត់​។

Rivaldo បាន​សរសេរ​ថា​៖«​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ទាក់ទង​នឹង​មូលហេតុ​ដែល​កីឡាករ Cristiano Ronaldo មិន​បាន​បង្ហាញ​ពានរង្វាន់ Ballon d’Or ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា វា​ខុស​អ្វី​នោះ​ទេ​។ យើង​មិន​ប្រាកដ​ថា ហេតុ​អ្វី​បានជា​គាត់​មិន​បង្ហាញខ្លួន​ឡើយ​។ គាត់​ប្រហែលជា​មិន​ពេញចិត្ត​ចំពោះ​ការ​មិន​ឈ្នះ​ពាន​របស់​គាត់​»​។

ជើង​ចាស់​រូប​នេះ​បាន​បន្ត​ថា​៖«​សូ​ម្បី​តែ Lionel Messi ក៏​ធ្លាប់​បាន​ធ្វើ​ដូចនេះ​ដែរ ហើយ​ក៏​ដោយសារ​តែ​ហេតុផល​ដូច​គ្នា​។ នៅ​ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា​លទ្ធផល​នេះ​អយុត្តិធម៌​ចំពោះ​គាត់ អ្នក​មិន​អាច​បន្ទោស​គាត់​ដែល​មិន​បាន​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​បាន​ឡើយ​»​។

Rivaldo ជឿជាក់​ផង​ដែរ​ថា Ronaldo សម​នឹង​បាន​លេខ​២ ខណៈ​ដែល Van Dijk សម​នឹង​បាន​លេខ​៣​។ ជើង​ចាស់​រូប​នេះ​យល់​ថា លទ្ធផល​ហាក់បីដូចជា​មិនសូវ​ជា​យុត្តិធម៌ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ