ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីប្រពន្ធយំលែងចេញ រងាខ្លាំង​ពេកបង្កាត់ភ្លើងឆ្អើរដើម្បីដេក​ បែរជាខ្ទេចគ្មានសល់​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារ​ខ្លាំង​ពេក ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​បង្កាត់​ភ្នក់ភ្លើង ដើម្បី​ដេក​ឆ្អើរ លុះ​​លង់លក់ ស្រាប់តែ​ភ្លើង​រាលដាល​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ក្រសាំង…

ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារ​ខ្លាំង​ពេក ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​បង្កាត់​ភ្នក់ភ្លើង ដើម្បី​ដេក​ឆ្អើរ លុះ​​លង់លក់ ស្រាប់តែ​ភ្លើង​រាលដាល​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ​ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

គ្រួសារ​រង​គ្រោះ​ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ ប្តី​ឈ្មោះ​ព្រឿ​យ ជួន អាយុ​២៤​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ​ម៉​ន សុ​ផា អាយុ​២២​ឆ្នាំ មានកូន​ប្រុស​ម្នាក់​ទើប​មាន​អាយុ​៣​ខែ និង​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ប្តី​ប្រពន្ធ​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ថា ផ្ទះ​កើតហេតុ​ខាងលើ​ជា​ប្រភេទ​ផ្ទះ​តៀម មាន​ទំហំ​៤,៥០​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​ក្តារ ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រងារ​ខ្លាំង​ពេក ក៏​នាំ​គ្នា​បង្កាត់​ភ្នក់ភ្លើង និង​ដេក​ឆ្អើរ ហើយ​ក៏​លង់លក់​ទាំង​ពី​នាក់ ស្រាប់តែ​ភ្លើង​បាន រាលដាល​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ តែ​សំណាងល្អ​គាត់​នាំ​ប្រពន្ធ​និង​កូន​រត់​ចេញ​ផុត​ពី​គ្រោះថ្នាក់​។

តាម​ប្រភព​ពី​ប៉ូលិស​រដ្ឋបាល​សង្កា​ត់បុ​ស្បូវ​បានឱ្យ​ដឹង​ថា ពេល​មាន​អគ្គី​ភ័យ​កើតឡើង ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជិតខាង និ​សមត្ថកិច្ច​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​នោះ​ទេ ដោយសារ​តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ហើយ​ភ្លើង​ក៏​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​នេះ​អស់ទាំង​ស្រុង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ