ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា ឈ្នះ​មេ​ដាយ​មាស​សុ​ី​ហ្គេ​ម​ក្រោយ​ផ្ដួល​ម៉ា​ឡេ​សុ​ី​

4 ឆ្នាំ មុន
  • ភ្នំពេញ

ហ្វ៊ី​លី​ពី​ន ៖ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែលក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ មាស​បន្ទាប់​ពី​ផ្ដួល​ក្រុមកីឡា​ការិនី​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល​ពិន្ទុ​១៣-៤​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​៣​នាក់​ទល់​នឹង​៣​នាក់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៥ ធ្នូ ម្សិលមិញ​នេះ ។ ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ដែល​បាន…

ហ្វ៊ី​លី​ពី​ន ៖ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែលក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ
មាស​បន្ទាប់​ពី​ផ្ដួល​ក្រុមកីឡា​ការិនី​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល​ពិន្ទុ​១៣-៤​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​៣​នាក់​ទល់​នឹង​៣​នាក់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៥ ធ្នូ ម្សិលមិញ​នេះ ។

ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​ដែល​បាន រួមចំណែក​នាំ​យក​មេដាយមាស​ជូន​ជាតិ​លើក​នេះ​មាន​ស្រ៊ា​ង សុ​រ៉ា​ឃី​ម​, ឃួ​ន យ៉ា​រី​, ដួង ឌី​ណា និង​វង ច​ន្ថា ។ នេះ​ជា​មេដាយមាស​ទី​ពីរ​របស់​កម្ពុជា​ដែល​ដណ្ដើម​បាន​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ហ្វ៊ី​លី​ពី​ន​ដោយ​មេដាយមាស​ទី​មួយ​រកបាន​ដោយ​កីឡាករ​ល្បុក្កតោ យ៉ុ​ង ម៉េ​ង​លី លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វ៊ី​លី​ពី​ន Arnis​។

គួរ​បញ្ជាក់​ថា មុន​ដណ្ដើម​បាន​មេដាយមាសលើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​៣​នាក់​ទល់​នឹង​៣​នាក់​នេះ ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា​នៅ​វគ្គ​ជម្រុះ​បាន​យកឈ្នះ​ម៉ា​ឡេ​ស៊ី​(Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០, ឈ្នះ​ឥណ្ឌូ​ណេ​ស៊ី (Wahyuni Mirda, Febriyanti Sephia, Soimah)១៣-១ និង​ឈ្នះ​ហ្វ៊ី​លី​ពី​ន (Orola Alejandra, Dionicio Arnett, Leonardo Honeylyn)១៣-៥​។

នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​យកឈ្នះ​ឡាវ (Souksavat Khuon, Souliya Manivanh និង Thepphakan Bovilak)១៣-៩ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ឈ្នះ​ម៉ា​ឡេ​ស៊ី ១៣-៤​។

គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​២២ ក្នុង​នោះ មាស​២ ប្រាក់​៣ និង​សំរឹទ្ធ​១៧ ឈរ​នៅ​លំដាប លេខ​រៀង​ទី​៧​ក្នុង​តារាង​មេដាយ​ស៊ីហ្គេ​ម ។

ចំណែក​ហ្វ៊ី​លី​ពី​ន​ជា​ម្ចាស់ផ្ទះ​នៅ​តែ​ស្ថិត​ក្នុង​តំណែង​កំពូល តារាង​ដោយ​ឈ្នះ​មេដាយ​សរុប​១២៤ ក្នុង​នោះ មេដាយមាស​៥៧ ប្រាក់​៤៣ និង​សំរឹទ្ធ​២៤ ក្នុង​ពេល​ទី​ម័​រ​ខាងកើត ស្ថិត​នៅ​បាត​តារាង​មិន ទាន់​ទទួល​បាន​មេដាយ​នៅឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ