ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លើក​ពាន Ballon d’Or ទី​៦ Messi ប្រកាស​ថា​ជិត​ចូល​និវត្តន៍

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​យក​ពាន​បាល់​មាស​លើក​ទី​៦ ឈ្នះ​គូប្រជែង​សិប​ឆ្នាំ Cristiano Ronaldo មក ជើង​ខ្លាំង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​យក​ពាន​បាល់​មាស​លើក​ទី​៦ ឈ្នះ​គូប្រជែង​សិប​ឆ្នាំ Cristiano Ronaldo មក ជើង​ខ្លាំង Lionel Messi បាន​និយាយ​ពី​គម្រោង​ចូល​និវត្តន៍ ។

កាលពី​រាត្រី​ថ្ងៃ​ចន្ទ​បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​៣២​ឆ្នាំ​រូប​នេះ​ទទួល​បាន​ពានរង្វាន់ Ballon d’Or ទី​៦ ខណៈ​ដែល Virgil van Dijk កីឡាករ​របស់ Liverpool ឈរ​នៅ​លំដាប់​ទី​២ និង Cristiano Ronaldo របស់ Juventus ឈរ​នៅ​លំដាប់​ទី​៣ ។

ថ្លែង​បន្ទាប់​ពី​ទទួល​ពាន Ballon d’Or កីឡាករ​អា​ហ្ស​ង់​ទី​ន​បាន​សារភាព​ថា គាត់​មាន​អារម្មណ៍​ថា​ការ​ចូល​និវត្តន៍​នៅ​មិន​ឆ្ងាយ​ទេ ទោះបីជា​ពេល​នេះ​គាត់​នៅ​មាន​កម្លាំង​រឹង​មាំ​ក៏​ដោយ​។ គាត់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖«​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពេល​នេះ​ចាស់​ប៉ុណ្ណា​ហើយ ។ ខ្ញុំ​រីករាយ​នឹង​ពេលវេលា​ទាំងនេះ​ខ្លាំង​ណាស់ ពីព្រោះ​ខ្ញុំ​ដឹង​ថា​ការ​ចូល​និវត្ដ​ជិត​ដល់​ពេល​ហើយ​»​។

Messi បាន​បន្ត​ថា​៖«​ខ្ញុំ​សង្ឃឹមថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឱ្យ ខ្ញុំ​នៅ​តែ​អាច​បន្ត​លេង​ច្រើន​ឆ្នាំទៅ​មុខ​ទៀត​។ ឥឡូវនេះ​ខ្ញុំ​មាន​អាយុ ៣២​ឆ្នាំ ត្រៀម​ចូល ៣៣​ឆ្នាំ នៅ​ចុងរដូវ​កាល​នេះ​។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង គ្រប់យ៉ាង​គឺ​អាស្រ័យ​ទៅ​លើ​កម្លាំង​រាង​កាយ​របស់ខ្ញុំ​។ ឥឡូវនេះ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ខ្លាំង ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​យូរ​បន្តិច​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ដែល​មិន​បាន​ឡើង​ប្រកួត​៥​ដង​នៅ​ក្នុង​រដូវ​កាល​នេះ ដោយសារ​តែ​រង​របួស បាន​រក​គ្រាប់​បាល់​ចំនួន​១១​គ្រាប់ និង ជួយ​ទាត់ Assist បាន ៨​ដង ក្នុង​ការ​ប្រកួត​១៤​ដង សម្រាប់ Barcelona ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ