ជប៉ុន​ចាប់អារម្មណ៍​លើ​ផលិតកម្ម​សូត្រ​ខ្មែរ​តែ​ថា មិន​ទាន់​អនុវត្ត​ពេញលេញ


រាជធានី​ភ្នំពេញ ៖ ជប៉ុន​បាន​ចាប់អារម្មណ៍ និង​សរសើរ​ពី​គុណភាព​សូត្រ​ខ្មែរ​ថា មានគុណ​ភាពល្អ​តែ​ថា មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​ហើយ​ខុស​ពី​សូត្រ​ជប៉ុន ។ លោក ​TAMURA Tsutomu នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន NIPPON KOEI របស់​ជប៉ុន​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​លើ​ផលិតកម្ម​សូត្រ​កម្ពុជា​ថា ជា​ផលិតផល​មានគុណ​ភាពល្អ​ដែល​មិន​ត្រឹមតែ​សម្រាប់​ផលិត​សូត្រ​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ប្រើប្រាស់​តាម​បែប​ប្រពៃណី​តាំងពី​បុរាណកាល​តរៀង​មក​នោះ​ទេ ប៉ុន្តែ​ជា​ផលិតកម្ម​សូត្រ និង​ដង្កូវនាង បើ​សម្រាប់​ជនជាតិ​ជប៉ុន​គេ​យក​វា​ទៅ​ធ្វើ​ជា​គ្រឿងសំអាង ឬ​ឱសថ​សម្រាប់​រក្សា​សម្ផស្ស​ស្ត្រី​ឲ្យ​នៅ​ក្មេង​ជាង​វ័យ ។

ក្នុង​ជំនួប​ជាមួយ​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៦ ខែធ្នូ​នេះ លោក TAMURA Tsutomu បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រុមហ៊ុន​របស់ខ្ញុំ​មាន​ចំណាប់អារម្មណ៍​លើ​ផលិតកម្ម​សូត្រ​កម្ពុជា​ដោយ​យល់​ឃើញ​ថា វា​មានគុណ​ភាពល្អ មិន​ត្រឹមតែ​សម្រាប់​ផលិត​សូត្រ​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយាម​ប្រើប្រាស់​តាម​បែប​ប្រពៃណី​តាំងពី​បុរាណកាល​តរៀង​មក ប៉ុន្តែ​ផលិតកម្ម​សូត្រ និង​ដង្កូវនាង​នេះ​សម្រាប់​ជនជាតិ​ជប៉ុន​គេ​យក​វា​ធ្វើ​ជា​គ្រឿងសំអាង ឬ​ឱសថ​សម្រាប់​រក្សា​សម្ផស្ស​ស្ត្រី​ឲ្យ​នៅ​ក្មេង​ជាង​វ័យ (anti-aging)» ។

លោក​បន្ត​ថា សម្រាប់​ផល​តិក​ម្ម​សូត្រ​នេះ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង ប៉ុន្តែ​គ្រាន់​ថា ផលិតកម្ម​នេះ​នៅ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ទីផ្សារ​ដែល​ជាដើម​ហេតុ​ចម្បង​ធ្វើ​ឲ្យ​ផលិតកម្ម​នេះ​មានការ​ធ្លាក់​ចុះ និង​បាត់បង់​តម្លៃបន្ថែម​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រ​ដួង​កសិកម្ម​បាន​ឯកភាព​លើ​មូលបញ្ហា​ទាំងអស់ ដែល​ភាគី​ជប៉ុន​បាន​លើក​ឡើង និង​គាំទ្រ​ចំពោះ​គម្រោង​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​សិក្សា​ជាបឋម​អំពី​មូលបញ្ហា​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​សរសៃសូត្រ​ខ្មែរ និង​ផលិតកម្ម​ចិញ្ចឹម​ដង្កូវនាង​មានការ​ធ្លាក់​ចុះ​ឲ្យ​បាន​ច្បាស់លាស់ បន្ទាប់​មក​ត្រូវ​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​សម​ស្រប​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ដើម្បី​លើក​ស្ទួយ ពង្រឹង និង​ពង្រីក​ផលិតកម្ម​នេះ​ឲ្យ​មាន​លក្ខណ​ប្រទាក់ក្រឡា​គ្នា​ចាប់តាំងពី​ចំណុច​ចាប់ផ្តើម​ដល់​ផលិតផល​សម្រេច និង​ទីផ្សារ (A to Z) ដោយ​ត្រូវ​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​ៗ​ទៅ​ក្នុង​ច្រ​វ៉ា​ក់​ផលិតកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មានការ​ប្រកួតប្រជែង រួម​ទាំង​ការ​ធ្វើ​ទំនើប​កម្ម​ទុន​ផលិត និង​ការ​បណ្តុះបណ្តាល​ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផលិត និង​ធានា​គុណភាព​ខ្ពស់ ។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា បើ​ផលិតកម្ម​កើន​គុណភាព​ត្រូវ​បាន​ធានា​ទីផ្សារ​គាំទ្រ​នោះ​ទើប​កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​ដែល​បាន​កំណត់ ។ លោក​បញ្ជាក់​ថា​៖« ហេតុនេះ ដើម្បី​ឲ្យ​គម្រោង​របស់​ក្រុមហ៊ុន​លោក TAMURA Tsutomu សម្រេច​បាន​ជោគជ័យ ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ហើយ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​សិក្សា និង​រៀបចំ​គម្រោង​នេះ​ឲ្យ​បាន​សុ​ក្រឹត្យ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អនុវត្ត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ផង​ដែរ​» ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ