ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​​ទៀត​ហើយ​ អភិវឌ្ឍ​ពី​ធំមក​ប៉ុន​បាត​ដៃ​ ?

4 ឆ្នាំ មុន

ដី​ទីតាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​ជា​«​ដី​ត្រូវប៉ាន់​» ត្រូវ​បាន​គេ​លួច​ខ្សឹប​ប្រាប់​ថា មាន​ក្រុមហ៊ុន​លួច​រត់ការ​ទិញ​យក​បាត់​ទៀត​ហើយ ក្រោម​រូបភាព​ដោះ​ដូរ​«​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំង​ស្ពាន់​»​ហើយ​សល់​លុយ​មិនដឹង​ទុក​នៅ​ថតតុ​ណា​ឡើយ ដោយ​គ្រោង​នឹង​ដេញ​មន្ត្រី​នគរបាល​ចេញពី​ទី​តាំង​នោះ​ទៅ​នៅ​ទីតាំង​ថ្មី ដែល​ជា​ផ្ទះល្វែង​មាន​កម្ពស់​២​ជាន់​នៅ​បុរី​ប៊ុ​ន ជេស្ឋ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​លៀប…

ដី​ទីតាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​ជា​«​ដី​ត្រូវប៉ាន់​» ត្រូវ​បាន​គេ​លួច​ខ្សឹប​ប្រាប់​ថា មាន​ក្រុមហ៊ុន​លួច​រត់ការ​ទិញ​យក​បាត់​ទៀត​ហើយ ក្រោម​រូបភាព​ដោះ​ដូរ​«​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំង​ស្ពាន់​»​ហើយ​សល់​លុយ​មិនដឹង​ទុក​នៅ​ថតតុ​ណា​ឡើយ ដោយ​គ្រោង​នឹង​ដេញ​មន្ត្រី​នគរបាល​ចេញពី​ទី​តាំង​នោះ​ទៅ​នៅ​ទីតាំង​ថ្មី ដែល​ជា​ផ្ទះល្វែង​មាន​កម្ពស់​២​ជាន់​នៅ​បុរី​ប៊ុ​ន ជេស្ឋ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​លៀប ដែល​បាន​ទិញទុក​មុន​រួច​ស្រេច​ហើយ ។ ទោះបី​យ៉ាងនេះ​ក្តី នគរបាល​ប៉ុស្តិ៍ ដែល​ជា​ម្ចាស់​កំពុង​ជ្រួលគ្រប់​គ្នា​ព្រោះ​ពុំ​ទាន់​បាន​ចំណែក​នៅឡើយ​នោះ​ទេ ដែល​ខ្លះ​អួត​ថា​មិន​ចេញ​ទេ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដី​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ព្រែក​លៀប​នោះ ត្រូវ​បាន​គេ​ដឹង​ថា ក្បាលដី
មាន​ទំហំ​ប្រមាណ​២៨​ម៉ែត្រ​គុណ​នឹង​៣០ ម៉ែត្រ ព្រមទាំង​ចំណី​ទន្លេមេគង្គ​ជា​ច្រើន​ម៉ែត្រ​ទៀត ស្ថិត
នៅ​ស្រប​តាម​មាត់ទន្លេ​មេ​ង្គ​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ដែល​អាច​ធ្វើ​កន្លែង​លំហែ
កាយ​សម្រាប់​អ្នកមាន​ស្តុកស្តម្ភ​ហើយ​ក៏​ជា​ដី​ត្រូវប៉ាន់​ធំ ដែល​ក្រុមហ៊ុន​និង​អ្នកមាន​ព្យាយាម​រក​ខ្សែពួរ​រត់ការ លេប​ត្របាក់​យក​ជា​យូរ​មក​ហើយ ទើបតែ​បាន​សម្រេច​និង​សង្ស័យ​ថា​មាន​ខ្នង​ក្រាស់​ៗ​ហើយ​មើលទៅ ។

ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល ឈុ​ល​រញ្ជួយ​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បន្ទាប់​ពី​ក្រុមហ៊ុន​ដែល​មានសំណាង យក​ឯកសារ​ដោះ​ដូរ​មក​បង្ហាញ​ព្រមទាំង​បាន​ចរចា​មួយ​គ្រួសារ ដែល​បាន​រស់នៅ​តាំងពី​ស្នាក់​ការ​ប៉ុស្តិ៍ នៅ​ជា​មណ្ឌល​សុខភាព​ស្រុក​មុខកំពូល​ម្ល៉េះ ឱ្យ​ចាកចេញ​ជា​ថ្នូរ​ប្រាក់​៤​ម៉ឺនដុល្លារ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ដែល​មានភ័ព្វ​សំណាង​ឈ្មោះ ឡុ​ង ម៉ា​អុ​ិ​ន​វេសមេន រៀល​អុ​ី​ស្ទេ​ច ដែល​គេ​អះអាង​ថា ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ខ្សែពួរ​ធំ​ៗ ។

នៅ​ក្នុង​ការ​ដោះ​ដូរ​ស្នាក់​ការ​ប៉ុស្តិ៍​ត្រូវ​ទម្លាយ​ថា​ក្រុមហ៊ុន នេះ​បាន​រត់ការ​រួច​ហើយ និង​បាន​ទិញ​ផ្ទះ​មួយ​ល្វែង​ទុកជា​ស្រេច​មាន​តម្លៃ​ប្រមាណ​ជាង​ដប់​ម៉ឺន​ដុល្លារ នៅ​សល់​តែ​ការ​ដោះស្រាយ ដល់​មន្ត្រី​នគរបាល​ពី​ប៉ុស្តិ៍​ដល់​ខណ្ឌ​តែ​ប៉ុណ្ណោះ ។ ការ​លក់​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​លៀប​នេះ ធ្វើ​ឱ្យ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ខ្លះ មាន​ប្រតិកម្ម​ផង​ដែរ តែ​ហាក់​មិន​ហ៊ាន​ចេញ​ស្តី ព្រោះ​បើ​មិន​មាន​ភ្លើងខៀវ​ពី​មេ​ៗ​ឬ​ថ្នាក់​ក្រសួង​នោះ​ទេ ប្រហែលជា​មិន​អាច​ទៅ​រួច​ឡើយ ។

តាម​ព័ត៌មាន​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ល្បីឈ្មោះ​មួយ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ដី​ប៉ុស្តិ៍​ចាស់​មាន​តម្លៃ​ប្រមាណ​ជិត​២​លាន​ដុល្លារ តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ។ ចំណែក​មន្ត្រី​នគរបាល​នៅ​ប៉ុស្តិ៍​និង​នគរបាល​ខណ្ឌ​រាប់រយ​នាក់ មិន​ទាន់​បាន​ទទួលផល​ចំណែក​ណាមួយ​នៅឡើយ​នោះ​ទេ ។

ជុំវិញ​ការ​ដោះ​ដូរ​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា ក្រោម​រូបភាព​ដោះ​ដូរ​ឆ្នាំង​មាស ដូរ​យក​ឆ្នាំ​ស្ពាន់ ហើយ ? តាម​លិខិតស្នើ​សុំ​របស់​ក្រុមហ៊ុន​ឡុ​ង​ម៉ា អុ​ិ​ន​វេស​មេន រៀល​អុ​ី​ស្ទេ​ច បានឱ្យ​ដឹង​ថា «​ទីតាំងស្នាក់​ការ​ប៉ុស្តិ៍​ព្រែក​លៀប បាន​សភាព​ចាស់​ទ្រុឌទ្រោម ពុក​ផុយ តូច​ចង្អៀត ហើយ​មាន​ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ក្នុង​ទីតាំង​ប៉ុស្តិ៍​នេះ​ផង​ដែរ ។ ម្យ៉ាងទៀត​ក្រុមហ៊ុន​នាង​ខ្ញុំ មាន​បំណង​ចូលរួម​ចំណែក​អភិវឌ្ឍន៍ កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង​ឱ្យ​ស្រស់បំព្រង​…» ។

នៅ ក្នុង លិខិត ក៏​បាន ឱ្យ ដឹង​ទៀត​ថា «​នៅ​ក្នុង​ការ ដោះ​ដូរ​ទីតាំង​ប៉ុស្តិ៍​ជា​ថ្នូរ​ផ្ទះ មួយ​ល្វែង ដែលមាន​​ទំហំ​៤,១០​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ ជាន់ (E0 E1 E2) ដែល​ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយចង្វា និង​ដោះស្រាយ​គោលនយោបាយ​ជូន​គ្រួសារ​ដែល​រស់នៅ​ប៉ុស្តិ៍​ព្រែក​លៀប​ចំនួន​៤​ម៉ឺន​ដុល្លារ​ទៀត​ផង​» ។នៅ​ក្នុង​លិខិត​នោះ​ត្រូវ​គេ​រិះគន់​ថា អភិវឌ្ឍ​មែន​ពី​ដី​ធំ​ទូលាយ​មក​ផ្ទះល្វែង​មិន​សមជាទី​តាំង​រដ្ឋបាបម្រើប្រជាជន​សោះ ។

លោក​វរសេនីយ៍ឯក សៀម សុ​ត្ថា​វុ​ធ អធិការ​នគរបាលខណ្ឌ​ជ្រោយចង្វា បានឱ្យ​ដឹង​ថា «​ការ​ដោះ​ដូរ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​លៀបនេះ លោក​បានឃើញ​ឯកសារ និង​ស​ជ​ណ ប្រគល់​ឱ្យ​ក្រុម​ហ៊ុន​មួយ ហើយ តែ​ពុំ​ទាន់ដឹង​ថា​ស្នាក់​ការ​ថ្មី​នៅ​កន្លែង​ណាមួយ​ពិតប្រាកដ​ឡើយ​» ។ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទាន់​ទទួល​ការ​បំភ្លឺ​ណាមួយ ពី​ក្រុមហ៊ុន​ដ៏​មានសំណាង​នេះ​បាន​នៅឡើយ​ទេ ម្សិលមិញ​នេះ ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រើន​នាក់​ដែល​ខ្លះ​ខឹង​មុខ​ក្រហម​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់កោះសន្តិភាព​ថា ពួក​គេ​អត់​សប្បាយចិត្ត​ទេ ព្រោះ​ទីតាំង​ធ្លាប់​បំពេញការងារ​មាន​ដី​ធំ​ទូលាយមាន​ខ្យល់អាកាស​ពី​មាត់ទន្លេ​មេគង្គ​ដ៏​ត្រជាក់ មាន​កន្លែង​សម្រាប់ ប្រជាជន​ដែល​មកទំនាក់ទំនង​ការងារ និង​ការ​ចត​យានយន្ត​ក៏​ងាយស្រួល ស្រាប់តែ​ត្រូវ​ទៅ​នៅ​ប៉ុន​បាតដៃ​ទៅ​វិញ ។ ពួក​គេ​ថា អភិវឌ្ឍ​ពី​ធំ​ទៅ​តូច រួម​ទៅ​ៗ តើ​អភិវឌ្ឍ​ស្អី​ទៅ ?

តាម​កត់សម្គាល់​កន្លង​មក ការ​ដោះ​ដូរ​ទីតាំង​របស់​រដ្ឋ ដូច​ជាទី​តាំង​នគរបាល​៣​អង្គភាព​រួម​គ្នា​ក្នុង​សង្កាត់​
បឹង​សាឡា​ង​ច្រើន​ខែ​កន្លង​មក​ពុំ​ុ​ទាន់​ស្ងប់​បាតុភាព​នៅឡើយ​ទេទោះបី​បាន​ចែក​មន្ត្រី​ប៉ូលិស​ជា​ម្ចាស់​ម្នាក់ៗ​២០០​ដុល្លារ​ក៏​ដោយ ។ ព្រោះ​មាន​ដំណឹងក្រៅ​ៗ​ថា មេ​ៗ​ត្រូវ​បាន​២​ពាន់​ដុល្លារ ហេតុ​អី​ក៏​ឃើញ​តែ​២០០​ដុល្លារ​ដូច​គ្នា​អីចឹង តើ​វា​ជ្រុះ​ឬ​វា​ស្ទះចរាចរណ៍​នៅ​ស្តុ​ប​មួយ​ណា ហេតុ​អី​ក្រ​ចេញ​ភ្លើង​ខៀវ​ម្ល៉េះ ?

អត្ថបទសរសេរ ដោយ