ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​មាន​ជំងឺមហារីក​សុដន់​​ធ្ងន់​ធ្ងរ បាន​ជិត​២​ពាន់​ដុល្លារ ដើម្បី​បន្តជីវិត​ចុង​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ការ​អំពាវនាវ​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ម្នាក់​ដែល​មាន​ជំងឺមហារីក​សុដន់​យ៉ាងធ្ងន់ធ្ងរ ហើយ​ដង្ហោយ​រក​ជំនួញ ដើម្បី​បន្តជីវិត​ចុង​ក្រោយ​នោះ ត្រូវ​បាន​តារាចម្រៀង សន វិ​ជ្ជ​បុត្រ ដែល​ទើប​បើក​ធ្លាយ​ទទួល​ងារ​ជា​ឯកឧត្ដម​នៅ​ក្រសួង​មួយ បាន​ព្យាយាម​រៃ​អង្គាសប្រាក់​ពី​មិត្ត​ភ័ក្ដិ ក៏​ដូច​ជា​សប្បុរសជន​នានា…

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ការ​អំពាវនាវ​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ម្នាក់​ដែល​មាន​ជំងឺមហារីក​សុដន់​យ៉ាងធ្ងន់ធ្ងរ ហើយ​ដង្ហោយ​រក​ជំនួញ ដើម្បី​បន្តជីវិត​ចុង​ក្រោយ​នោះ ត្រូវ​បាន​តារាចម្រៀង សន វិ​ជ្ជ​បុត្រ ដែល​ទើប​បើក​ធ្លាយ​ទទួល​ងារ​ជា​ឯកឧត្ដម​នៅ​ក្រសួង​មួយ បាន​ព្យាយាម​រៃ​អង្គាសប្រាក់​ពី​មិត្ត​ភ័ក្ដិ ក៏​ដូច​ជា​សប្បុរសជន​នានា បាន​រហូត​ជិត​២​ពាន់​ដុល្លារ យក​ទៅ​ចែក​ជូន​ស្ត្រី​រង​គ្រោះ ដើម្បី​បន្តជីវិត​ចុង​ក្រោយ​។

ស្ត្រី​ដែល​មាន​ជំងឺមហារីក​សុដន់​យ៉ាងធ្ងន់ធ្ងរ​ខាងលើ​ឈ្មោះ សុ​ភ័ក្ដ្រ វ័យ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​លោក​បាន​យក​ប្រាក់​ដែល​បាន​មក​ពី​សប្បុរសជន​ទាំងឡាយ បូក​រួម​ទាំង​ប្រាក់​ផ្ទាល់ខ្លួន​របស់​លោក​ផង​នោះ ទៅ​ជូន​កាលពី​ពេល​ថ្មី​ៗ​នេះ​។

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដែល​តារាចម្រៀង លោក សន វិ​ជ្ជ​បុត្រ ដែល​មាន​ងារ​ជា​ឯកឧត្ដម ធ្វើអំពើ​សប្បុរសធម៌​បែប​នេះ ដោយ​កន្លង​មក លោក​ធ្លាប់​ធ្វើ​ផ្ទះ​ឲ្យ​ជន​ក្រីក្រ ចាស់ជរា បុក​អណ្ដូង ក៏​ដូច​ជា​ចែក​អំណោយ​អ្នកសិល្បៈ​ក្រីក្រ​ជា​ច្រើន​អ្នក​ទៀត​។

តារាចម្រៀង​មានកំណើត​មក​ពី​ស្រុក​បាភ្នំ ខេត្តព្រៃវែង​រូប​នេះ បាន​បញ្ជាក់​ថា សកម្មភាព​ដែល​ខ្លួន​កំពុង​ធ្វើអំពើ​សប្បុរសធម៌​កន្លង​មកនេះ មិនមែន​ជា​ការ​ចង់បាន​ប្រជាប្រិយភាព ឬ​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​ឡើយ គឺជា​កើត​ចេញពី​ទឹកចិត្ត​ផ្ទាល់​តែ​ម្ដង​។

លោក​ថា ខ្លួន​នឹង​បន្តសកម្មភាព​សប្បុរសធម៌​នេះ​បន្ត​ទៀត ជាមួយ​គ្នា ប្រសិនបើ​មាន​សប្បុរសជន​ផ្សេង​ទៀត ចង់​ចូលរួម​ជាមួយ​លោក​បាន ខ្លួន​ស្វាគមន៍​ជា​និច្ច​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ