ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ល្អ​មាន​អានុភាព​ចម្លង​យើង​ឱ្យ​រួច​ចាក​ទុក្ខ

4 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ទេសនា​អប់រំ​ដល់​បរិស័ទ​ថា អំពើ​ល្អ​ទោះជា​មាន​ប្រមាណ​តិច​ក៏​ដោយ បុគ្គល​ត្រូវ​តែ​សន្សំ​ជា​និច្ច ធ្វើ​ឱ្យ​រឿយ​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​ចម្រើន​ដោយ​សេចក្តីសុខ​បាន ។ ចូរ​អ្នក​កុំ​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិច​នឹង​មិន​ឲ្យ​ផល​នោះ ប្រៀប​ដូច​បំពង់​ដែល​គេ​ដាក់​បញ្ឈរ​ទុក​នៅ​ក្នុង​ទីវាល យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន​យ៉ា​ង​ណា អ្នកមាន​ប្រាជ្ញា​កាលបើ​សន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ក៏​អាច​ពេញ​ដោយ​បុណ្យ…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ទេសនា​អប់រំ​ដល់​បរិស័ទ​ថា អំពើ​ល្អ​ទោះជា​មាន​ប្រមាណ​តិច​ក៏​ដោយ បុគ្គល​ត្រូវ​តែ​សន្សំ​ជា​និច្ច ធ្វើ​ឱ្យ​រឿយ​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​ចម្រើន​ដោយ​សេចក្តីសុខ​បាន ។

ចូរ​អ្នក​កុំ​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិច​នឹង​មិន​ឲ្យ​ផល​នោះ ប្រៀប​ដូច​បំពង់​ដែល​គេ​ដាក់​បញ្ឈរ​ទុក​នៅ​ក្នុង​ទីវាល យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន​យ៉ា​ង​ណា អ្នកមាន​ប្រាជ្ញា​កាលបើ​សន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ក៏​អាច​ពេញ​ដោយ​បុណ្យ ចម្រើន​ដោយ​សេច​ក្តីសុខ​ក៏​យ៉ាងនោះ​ដែរ ។

កាលបើ​បុគ្គល​យល់​ពី​អំពើ​ល្អ​ហើយ ចូរ​ជា​អ្នក​កុំ​មាន​សេចក្តី​ប្រមាទ កុំ​ជា​អ្នក​ធ្វេសប្រហែស​នឹង​បុណ្យ​កុសល គួរ​ប្រឹងប្រែង​សន្សំ​សេចក្តី​ល្អ​ពី​ឥឡូវនេះ​ទៅ យូរ​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ហើយ​ផល​ដែល​កើត​ពី​អំពើ​ល្អ​នេះ​នឹង​ជួយ​ចម្លង​អ្នក​ឱ្យ​រួច​ចាក​ទុក្ខ​ផង​ទាំងពួង ហើយ​ចម្រើន​ដោយ​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ