ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិន​មិន​ស្រួល​មាន​មែន រឿង​អ្នក​កាន់​ជញ្ជីង​ថ្លឹង​ដុះ​ស្លែ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ឬ​បង្វែរ​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត ដោយ​មិន​ត្រូវ​ទុក​យូរ​ឆ្នាំ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ឬ​បង្វែរ​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត ដោយ​មិន​ត្រូវ​ទុក​យូរ​ឆ្នាំ​នោះ​ទេ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែឆ្នាំ​២០១៩​នា​រសៀល​ថ្ងៃ​ទី​៣ ធ្នូ នៅ​ទីស្តីការក្រសួង ។

លោក​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ទៀត​ថា ត្រូវ​ពង្រឹង​ការ​ថ្លឹង​រថយន្ត​នេះ​បន្ថែម​ទៀត ។ ដូច​ជា​ត្រូវ​មាន​នីតិវិធី ប្តូរ​ប្រធាន​គ្រប់គ្រង​ការងារ​ថ្លឹង​ជញ្ជីង​តាម​ផ្លូវ​ដោយ​កុំ​ដាក់ នៅ​កន្លែង​នឹង​៥​ឬ​១០​ឆ្នាំ​ដូច​បច្ចុប្បន្ន ។ លោក​បាន​កំណត់​ថា ត្រូវ​ដាក់​តែ​២​ឆ្នាំ​ត្រូវ​បង្វិល​ឬ​ដូរ ចេញ កុំ​ទុក​ឱ្យ​នៅ​យូរ នាំ​ឲ្យ​មានការ​រិះគន់ ។លោក​បន្ត​ថា ជាក់ស្តែង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហោះ​ច្រើន​ណាស់​ចំពោះ​ការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ថា​កន្លែង​មិន​បានការ ហើយ​ជា​កន្លែង​យក​លុយ ដោយ​មិន​បាន​ថ្លឹង​ត្រឹមត្រូវ ។

លោក​បញ្ជាក់​ថា​៖ «​ករណី​ថ្លឹង​រថយន្ត​នេះ​យើង​មិន​អាច​ទទួលយក​បាន​ទេ ពី​ការ​រិះគន់​ពី មហាជន គឺ​យើង​ត្រូវ​តែ​ឲ្យ​មានការ​ថ្លឹង​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ។ ត្រូវ​ផ្លាស់​ប្តូរ​ប្រធាន​គ្រប់គ្រង ត្រូវ​តែ​ប្តូរ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​ខូច​មុខមាត់​ក្រសួង និង​រាជរដ្ឋាភិបាល​នោះ​ទេ ។ គ្រាន់តែ​ថ្លឺ​ង​ហើយ​មិនដឹង​អ្វី​ផង​យក​លុយ​ហើយ​ទៅ​បាត់​រឿង​នឹង​មាន​ច្រើន តែ​ខ្ញុំ​មិនដឹង​ថា ការ​ពិត​ឬ​មិន​ពិត ។ ដូច្នេះ​ត្រូវ​តាមដាន​ថែម​ទៀត​ចំពោះ​ករណី​នេះ​» ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ឲ្យ​ដឹង​ថា​ចំពោះ​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​ដែល​ក្រសួង បាន​កំពុង តែ​រៀបចំ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា ថ្លឹង​ទម្ងន់​ជា​មុន មុន​នឹង​ដល់​កន្លែង​ថ្លឹង ។ ពាក់ព័ន្ធ​នឹង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​យក​ជញ្ជីង​ចល័ត​ទៅ​ដាក់​នៅ​មុខ​រោងចក្រ​ស៊ីម៉ង់ត៍​ដោយ​កុំ​ឲ្យ​ដឹង ។លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ត្រូវ​កោះ​អញ្ជើញ​ក្រុមហ៊ុន​ដឹក​ស៊ីម៉ង់ត៍​ទាំងអស់​មក​ជជែក​គ្នាថាបើ​នៅ​តែ​ដឹក​លើស​ទម្ងន់​ទៀត នឹង​ត្រូវ​បិទ​អាជ្ញា ប័ណ្ណ​កុំ​រកស៊ី​បាន ។ យើង​នឹង​ពិភាក្សា​ជា មួយ​ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ម្ចាស់​គ្រប់គ្រង​ពី​លើស ថា​រោងចក្រ​នេះ​មិន​គោរព​ច្បាប់​ទេ​នៅ​តែ​ដឹក​លើស​ទម្ងន់ ។

លោក​បញ្ជាក់​ថា​៖«​យើង​ដាក់​ជញ្ជីង​ចល័ត​មួយ​ខែ​នៅ​កន្លែង​នឹង ដើម្បី​ចាំ​ចាប់ ហើយ អញ្ជើញ​ក្រុមហ៊ុន​នឹង​មក​ជជែក​គ្នា ហើយ​បើ​នៅ​តែ​បន្ត​ទៀត គឺ​យើង​ស្នើ​បិទ​អាជ្ញាប័ណ្ណ​តែ​ម្តង ។ យើង​មិន​អាច​ធ្វើ​ម្នាក់ឯង​បាន​ទេ រត់​ចុះ​រត់ឡើង តែ​យើង​ទៅ​ចាប់​នៅ​គោលដៅ​តែ​ម្តង​ទើបបាន​» ៕

អត្ថបទសរសេរ ដោយ