ផលនៃកាមមានតែទុក្ខ
ព្រះភគវាត្រាស់ថា កាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ដូចជាដុំដែកក្តៅ តែវាជាតម្រេករបស់សត្វលោក ជាចំណង់របស់សត្វលោក ។…
ព្រះភគវាត្រាស់ថា កាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ដូចជាដុំដែកក្តៅ តែវាជាតម្រេករបស់សត្វលោក ជាចំណង់របស់សត្វលោក ។…
ព្រះភគវាត្រាស់ថា កាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ដូចជាដុំដែកក្តៅ តែវាជាតម្រេករបស់សត្វលោក ជាចំណង់របស់សត្វលោក ។
កាមនេះមានពីរយ៉ាងគឺ កិលេសសកាម១ វត្ថុកាម១។ កិលេសកាមបានដល់ សេចក្តីសៅហ្មងចិត្តខាងក្នុងទាំងប៉ុន្មាន ឈ្មោះថាកិលេសកាម។ ចំណែកវត្ថុកាមបានដល់រូប សំឡេង ក្លិន រស សម្ផស្ស ទាំង៥នេះឈ្មោះថាវត្ថុកាម ។
កាមទាំងពីរប្រការនេះ រមែងជារបស់មិនទៀងទាត់ទេ តែងប្រែប្រួលផ្លាស់ប្តូរទៅជាធម្មតា គឺមិននៅនឹងនួនជួនបាន ជួនបង់ចិត្ត ចង់បានមិនចេះចប់ បាននេះហើយចង់បាននោះទៀត(បានម៉ូតូហើយ ចង់បានឡានទៀត ឬបានផ្ទះសមរម្យហើយ ចិត្តលោភចង់បានវីឡាកប់ពពកទៀត…) ពោលគឺបានប៉ុណ្ណេះហើយ ចង់បានប៉ុណ្ណោះទៀតមិនស្កប់ចិត្តឡើយ ។
រួមសេចក្តីមក កាមទាំងពីរនេះឯងជាឫស ជាដើមចមនាំមកនូវសេចក្តីទុក្ខ ផលរបស់កាមមានតែទុក្ខច្រើនជាងសុខ កាមនេះឯងជាពិសដែលចាប់ពើតចិត្តសត្វលោកឱ្យក្តៅក្រហាយ អ្នកណាឈ្លក់ជក់ជាប់នឹងកាម អ្នកនោះឯងឈ្មោះថាជាប់ដៃនៅនឹងដុំដែកដ៏ក្តៅពន់ពេក មិនងាយនឹងត្រជាក់បានឡើយ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ