ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​នឹង​តាម​ផាកពិន័យ​ដល់​លំនៅ​ឋាន អ្នកបើក​ល្មើស​ភ្លើងសញ្ញា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក មន្ត្រីជាន់ខ្ពស់​នៃ​អគ្គ​ស្នងការដ្ឋាន​នគ​រ​បាល​ជាតិបាន​អះអាង​ថា នៅ​ពេល​ខាង​មុខ​នេះ​ សមត្ថកិច្ច​នឹង​ចុះ​ទៅ​ពិន័យ​ម្ចាស់​រថយន្តណា​ដែល​បើក​ល្មើស​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាច​ណ៍​ដល់​ផ្ទះ​តែ​ម្តង ។ ថ្លែង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ នា​រសៀល​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក មន្ត្រីជាន់ខ្ពស់​នៃ​អគ្គ​ស្នងការដ្ឋាន​នគ​រ​បាល​ជាតិបាន​អះអាង​ថា នៅ​ពេល​ខាង​មុខ​នេះ​ សមត្ថកិច្ច​នឹង​ចុះ​ទៅ​ពិន័យ​ម្ចាស់​រថយន្តណា​ដែល​បើក​ល្មើស​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាច​ណ៍​ដល់​ផ្ទះ​តែ​ម្តង ។ ថ្លែង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ នា​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សា​ធា​រណការ​និង​ដឹក​ជញ្ជូន លោកនាយ​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​​ជាតិ បាន​លើក​ឡើង​ថា សមត្ថកិច្ច​បាន​រៀបចំ​កាមេរ៉ា​សុវត្ថិភាព​ដាក់​តាម​ស្តុ​ប​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បណ្ដើរ​ៗរួច​​ហើយ ។

លោកនាយ​ឧត្តមសេនីយ៍បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​នឹង​ចុះ​ទៅ​ចាប់​រថយន្ត​ណា​ដែល​មិន​គោរ​ព​ច្បាប់​​ចរា​ចរណ៍ ដែល​មាន​ដូច​ជា រថយន្ត​ដែល​មិន​គោរព​ភ្លើងស្តុប​ក្រហម​ដោយ​បើក​ឆ្លងកាត់ និង​រថយន្ត​ដែល​ចត​នៅ​កន្លែង​ហាមឃាត់​ជាដើម ព្រោះថា​នៅ​តាម​ភ្លើងស្តុប​មាន​បំពាក់​កាមេរ៉ា​សុវត្ថិ​ភាព ដោយ​ថត​បាន​ផ្លា​ក​លេខ​រថយន្ត​រួច​ហើយទៅ​ស្គែ​ន ដើម្បី​ឆែក​រក​ឈ្មោះ​ម្ចាស់​រថយន្ត រួច​ហើយ​សមត្ថកិច្ច​ចុះ​ទៅ​ពិន័យ​ដល់​ផ្ទះ​តែ​ម្តង ។ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ថា ឥឡូវនេះ​ការ​បំពាក់​កាមេរ៉ា​នៅ​ភ្នំពេញ​ប្រើប្រាស់​បាន​ល្អ​ណាស់ ព្រោះ​មានការ​សម្រួល​បច្ចេកទេស​រួច​ហើយ ។

នៅ​ពេល​ខាង​មុខ​នេះ មានការ​ឈាន​ដល់​ពិន័យ​តាម​រយៈ​កាមេរ៉ា​នេះចំពោះ​អ្នក​មិន​គោរព​ភ្លើង​សញ្ញា​តាម​ដងផ្លូវ​ភ្លើងស្តុប ។ យើង​ថត​យក​ផ្លា​ក​លេខ​យានយន្ត រថយន្ត​បាន យើង​នឹង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ដល់​ផ្ទះ ហើយ​ចេញ​ប័ណ្ណពិន័យ​តែ​ម្តង ។លោក ហ៊ឹ​ម យ៉ា​ន បាន​លើក​ឡើង​ថា នៅ​ពេល​ចាប់​បាន​យានយន្ត​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ស្លាកស​ញ្ញ​ចរាចរណ៍​នោះ នឹង​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នូវ​យានយន្ត​នោះ ផ្លា​ក​លេខ​យានយន្ត​នោះ ដើម្បី​ឲ្យ​មហាជន​រិះគន់​ផង​ដែរ ។

ការ​ធ្វើ​បែប​នេះ​ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​មនុស្ស​ទូទៅ​ឲ្យ​ចេះ​ខ្មាស​អៀន និង​គោរព​ច្បាប់​ចរាចរណ៍ ។ ពាក់​ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​វិញ លោក ហ៊ឹ​ម យ៉ា​ន អះអាង​ថា បច្ចុប្បន្ន​នេះ​មាន​ប្រ​តិកម្ម​ពី​មហាជន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​តាម​បណ្តាញ​សង្គម​មាន​សន្ទុះ​ខ្លាំង ទោះបីជា​សមត្ថកិច្ច​មិនដឹង​ពី​មូលហេតុ​ក៏​បណ្តាញ​សង្គម​រក​ឃើញ ។

មាន​ផេ​ក​ថ្មី​ៗ​ដែល​ទើប​បង្កើត បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ជនល្មើស​បាន​ផង​ដែរ ។ លោកនាយ​ឧត្តមសេនីយ៍​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចូល​យានយន្ត​មានការ​កើនឡើង​ជាង​៣០% និង​តម្រូវការ​ដឹក​ជញ្ជូន​កើនឡើង ធ្វើ​ឲ្យ​ផ្លូវថ្នល់​ចង្អៀត និង​កកស្ទះ​ចរាច​រណ៍។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ស្មារតី​របស់ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខ្លាចនគរបាល​ជាង​ខ្លាច​ច្បាប់ ហើយ​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត និង​គុណភាព​ការងារ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ ដោយសារ​ខ្វះ​មធ្យោបាយ សម្ភា​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​មធ្យោបាយ​នៅ​មាន​ចន្លោះ​ប្រហោង ដោយ​មិន​អាច​រក​ឃើញ​ម្ចាស់​យានយន្ត​តាម​រយៈ​ទិន្នន័យ​ដែល​ចុះបញ្ជី តាម​រយៈ​ការ​ផ្ទេរកម្មសិទ្ធិ ឬ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​… ។

លោក ហ៊ឹ​ម យ៉ា​ន អះអាង​ថា បច្ចុប្បន្ន​នេះ​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ម៉ូតូ ដូច្នេះ​បើ​យើង​នាំ​គ្នា​ទប់ស្កាត់ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នឹង​អាច​ថយ​ចុះ ៕​

អត្ថបទសរសេរ ដោយ