ចិន​ចំណាយ​៥០០​លាន​ដុល្លារ​ធ្វើ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​បែប​រចនា​បទ​ខ្មែរ​បញ្ចូល​ជាមួយ​ចិន


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រាជរ​ដ្ឋា​ភិ​បាន​អនុញ្ញាត​ផ្លូវការ​រដ្ឋាភិបាល​ចិន និង​អ្នក​វិនិយោគ​ចិន​នឹង​ចាប់ផ្តើម​សាងសង់​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ នៅ​ឆ្នេរ​រាម ខេត្ត​ព្រះ​សីហ​នុ​ឆ្នាំ​ក្រោយ​នេះ ។

លោក​ស្រ៊ុ​ន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​គម្រោង មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ នា​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ នៅ​អគា​វឌ្ឍនៈ​ថា​គោលបំណង​ថ្ងៃនេះ ដើម្បី​ចូលរួម​មើល​កា​សាងសង់ និង​ស្តាប់​អំពី​គម្រោង​អគារ​ឆ្នេរ​ប្រាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​គម្រោង​មួយ​ធ្វើ​ឡើង​តាម​រចនា​បទ​ខ្មែរ និង​ចិន ។ លោក​បន្ត​ថា​«​គម្រោង​នេះ​រដ្ឋាភិបាល​សម្រេច​ហើយ និង​មានការ​គាំទ្រ​ពី​បងប្អូន​ចិន​យើង​ដូច្នេះ​យើង​មកនេះ ដើម្បី​ពិនិត្យ​មើល​ពី​ការ​សាងសង់ និង​រចនា​បទ ។ គម្រោង​នេះ​ស្រប​នឹង​ការ​រីក​ចំរើន​របស់​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​នឹង​បាន​ជួយ​លើកកម្ពស់​ឆ្នេរ​រាម​របស់​យើង​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​ពេល​ខាង​មុខ​នេះ​នឹង​មានការ​រីក​ចំរើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ។ ការ​រីក​ចំរើន​នេះ​មិន​ថា ខេត្ត​នេះ​មាន​ភាព​មិនល្អ​នោះ​ទេ តែ​វា​នឹង​ទៅ​មុខ​ទៅ​យ៉ាង​ល្អ ។ លោក​រដ្ឋលេខាធិការ​បាន​បន្ថែម​គម្រោង​នេះ ក៏​មានការ​គិតគូរ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​ក៏​អាច​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ផង នៅ​ពេល​ខាង​មុខ​នេះ ។ លោក​បន្ត​ថា ការ​សាងសង់​មជ្ឈមណ្ឌល​នេះ​នឹង​ធ្វើ​នៅ​លើ​ឆ្នេរ​ដែល​មាន​សម្រស់​ស្អាត ហើយ​ទេសភាព​នេះ​នឹង​មើលឃើញ​ដល់​ចិន​ខាងត្បូង​ផង​ដែរ ។

សម្រាប់​ខ្ញុំ​គិត​ថា អគា​នេះ​ស្អាត​តែ​ទំនាញ​នេះ​ទុក្ខ​ឲ្យ​ខាង​ក្រសួង​ដែនដី​ជា​អ្នក​សម្រេច​ព្រោះ​គេ​មាន​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម ។ គម្រោង​នេះ​បាន​ធ្វើ​លើ​ផ្ទៃដី​២០​ហិ​កតា ដោយ​១០​ហិ​កតា និង​សាងសង់​កន្លែង​ធ្នើ​សន្និសីទ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​១០​ហិ​កតា​ទៀត​សាងសង់​ជា​អគារ​សម្រាប់​ស្នាក់​នៅ ហើយ​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៤ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​ក៏​មានការ​បង្ហាញ​ពី​រចនា​បទ​នៃ​គម្រោង​សាងសង់​ដល់​អ្នកចូលរួម​ទស្សនា និង​វា​តម្លៃ​ផង​ដែរ ។ លោក​យ៉ាង ចៀន​ធិ​ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យិះ​ចៀរ​បស់​ចិន​បាន​លើក​ឡើង​ថា លើក​ឡើង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ​លើ​ផ្ទៃដី​២០​ហិ​កតា ។ គម្រោង​នេះ​បាន​កើតឡើង​ដោយសារ​តែ​ប្រធាន​សមាគម​ទំនាក់ទំនង​របស់​ចិន​បាន​ចូល​ជួប​ពិភាក្សា​ជាមួយនឹង​សម្ដេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី កាលពី​ខែមេសា​កន្លង​មក​ដោយ​លោក​បាន​ស្នើ​លើក​គម្រោង​នេះ​ពិភាក្សា ហើយ​បច្ចុប្បន្ន​នេះ​គម្រោង​នេះ​ត្រូវ​បាន​កំពុង​តែ​ធ្វើការ​រៀបចំ​ព័ទ្ធ​របង ដើម្បី​សាងសង់ ។

លោក​បន្ត​ថា ថ្ងៃនេះ​ក្រុមហ៊ុន​ដោយ​មាន​តំណាង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​នានា​ចូលរួម ដើម្បី​ធ្វើការ​ពិនិត្យ និង​ឲ្យ​តម្លៃ​អំពី​គម្រោង​ដែល​គ្រោង​នឹង​សាងសង់​នៅ​ពេល​ខាង​មុខ​នេះ​ថា តើ​និង​មាន​ចំណុច​ខ្វះខាត​ត្រង់​កន្លែង​ណា​ទៀត ដើម្បី​ធ្វើការ​កែសម្រួល ។ នៅ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​សន្និសីទ​នេះ​ដោយ​គម្រោង​នេះ​នឹង​ប្រើ​បច្ចេកទេស​ចុង​ក្រោយ​បំផុត​របស់​ពិភពលោក​ក្នុង​ការ​សាងសង់ ដូច្នេះ​ក្រោយ​ពី​បើក​ការដ្ឋាន​ប្រហែលជា​បួន​ឆ្នាំ​គម្រោង​នេះ​នឹង​រួចរាល់​ជា​ស្ថាពរ​ហើយ​ដាក់​ដំណើរការ គឺ​អាច​ដំណើរការ​នៅ​ឆ្នាំ​២០២៤ ។

បើ​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​របស់​ចិន​បានដឹង​ថា គម្រោង​នេះ​នឹង​ធ្វើ​ឡើង​ដោយ​មាន​រចនាបថ​ផ្ទះ​ខ្មែរ​ទំនើប​បញ្ចូល​គ្នា​ជាមួយនឹង​រចនាបថ​របស់​ចិន ។ សម្រាប់​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ឆ្នេរ​មាស ឆ្នេរ​ប្រាក់​នេះ ក៏​នឹង​ធ្វើ​សម្រាប់ ដើម្បី​កិច្ចប្រជុំ​អន្តរជាតិ​ទាំងអស់ ព្រោះថា ទីតាំង​នៅ​កន្លែង​នេះ​មាន​ភាពល្អ​ប្រសើរ​បំផុត​ទាំង​បរិយាកាស​ឆ្នេរសមុទ្រ​ព្រៃឈើ ។ លោក​បញ្ជាក់​ថា​«​យើង​ឃើញ​ថា កិច្ចប្រជុំ​អន្តរជាតិ​នៃ​បណ្ដា​ទ្វីប និង​មួយ​ចំនួន​ទៀត​បាន​យក​កន្លែង​ដែល​មាន​ទេសភាព​ល្អ​បំផុត​ធ្វើ​កិច្ចប្រជុំ ។ ជាង​នេះ​ដោយសារ​ថ្នាក់ដឹកនាំ​ទាំងនោះ​ចូល​ចិត្ត​កន្លែង​ដែល​មាន​ទេសភាព​ស្អាត ហើយ​ជាទី​តាំង​ដែល​គាត់​មិន​ដែល​ឃើញ​សោះ ។ និយាយ​ទៅ​ទីតាំង​នេះ​មានឈ្មោះ ឧទ្យាន​ព្រះ​សីហ​នុ​រាម ជា​គោ​រម្យ​ងារ​ដែល​អតីត​ព្រះមហាក្សត្រ​ព្រះ​រតន​កោដ្ឋ​ដាក់​ឈ្មោះ​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ