២ក្រុមបើកឆាកប្រយុទ្ធផ្អើលមុខរោងចក្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមបានបើកឆាកប្រយុទ្ធគ្នា មានទាំងដុំថ្ម និងបំពង់ទីប បណ្តាលអោយមនុស្សម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩…
រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមបានបើកឆាកប្រយុទ្ធគ្នា មានទាំងដុំថ្ម និងបំពង់ទីប បណ្តាលអោយមនុស្សម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩…
រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមបានបើកឆាកប្រយុទ្ធគ្នា មានទាំងដុំថ្ម និងបំពង់ទីប បណ្តាលអោយមនុស្សម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ទល់មុខអតីតរោងចក្រ ស៊ីឡាំងហួរ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ភាគីទាំង២ក្រុមខាងលើនេះមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពពីភាគីម្ខាងដែលមានអ្នករងរបួសសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងធ្វើការក្នុងរោងចក្រ រួចក៏បានដើរចេញមកក្រៅ ដើម្បីទិញបារីជក់ លុះចេញមកក្រៅ ស្រាប់តែមានបុរសមួយក្រុមបានដេញវាយគាត់ ដោយមិនដឹងមូលហេតុ និងធ្វើឲ្យគាត់រងរបួស រយះមុខខាងឆ្វេង ហើយគាត់បានរត់ទៅហៅគ្នានៅក្នុងរោងចក្រ អោយមកជួយ ពេលនោះភាគីម្ខាងទៀតនាំគ្នារត់អស់ ដោយបន្សល់ទុកម៉ូតូធំ១គ្រឿង ។
ចំណែកភាគីខាងម៉ូតូធំសុំមិនបញ្ចេញឈ្មោះបាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូធុនធំមួយគ្រឿងម៉ាកយ៉ាម៉ាហា MSLAS មកទិញសាច់កាប់នៅមុខរោងចក្រខាងលើ ស្រាប់តែឃើញមានក្មេងស្ទាវមួយក្រុមកំពុងតែវាយគ្នា ហើយបានគប់ដុំថ្ម បណ្តាលឱ្យត្រូវម៉ូតូរបស់គាត់ ទើបគាត់ភ័យពេកក៏ផ្តួលម៉ូតូចោល រត់យករួចខ្លួន ។ លុះនៅពេលមករកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូរបស់គាត់ត្រូវភាគីម្ខាងទៀតអូសយកទៅទុកនៅមុខរោងចក្រ ទើបពួកគាត់សុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ រួចហើយបានហៅភាគីទាំងសងខាងទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន២ តែម្តង ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួល ដោយមិនបានប្តឹងផ្តល់អ្វីនោះទេ ហើយសមត្ថកិច្ចក៏បានធ្វើសាវតាជាតិ អប់រំអោយត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ