ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មហាសេដ្ឋី Elon Musk បង្កើត​រថយន្ត​មាន​រូបរាង​អាក្រក់​បែប​នេះ?

4 ឆ្នាំ មុន

តាំងពី​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla បង្ហាញ​ពី​រូបរាង​រថយន្ត Cybertruck របស់​ខ្លួន​មក…

តាំងពី​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla បង្ហាញ​ពី​រូបរាង​រថយន្ត Cybertruck របស់​ខ្លួន​មក សាធារណជន​បាន​ជ​ជែ​ល​គ្នា​យ៉ាង​សកម្ម​ពី​រូបរាង​ដ៏​ចម្លែក​របស់​វា​នេះ ។ មនុស្ស​ជា​ច្រើន​គិត​ថា​វា​មាន​រូបរាង​ដ៏​សែន​អាក្រក់ ខណៈ​ដែល​អ្នក​ដទៃ​គិត​ថា​វា​មាន​រូបរាង​ឡូយ​និង​ខុស​ពី​រថយន្ត​ដទៃ​ដែល​មាន​លើ​ទីផ្សារ ។

តើ​ក្នុង​នាម​ជា​អាជីវករ ឬ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បើក​អាជីវកម្ម​ម្នាក់ តើ​អ្នក​អាច​រៀន​ពី​រថយន្ត​នេះ​បាន​យ៉ាងដូចម្តេច​ខ្លះ? ទីផ្សារ​រថយន្ត​បែប Pick-Up Truck ជាទី​ផ្សារ​តូច​ចង្អៀត​មួយ​ដែល​មាន​អតិថិជន​ភាគច្រើន​ស្មោះស្ម័គ្រ​នឹង​ក្រុមហ៊ុន​រថយន្ត​ដែល​ធ្លាប់តែ​ល្បី​ៗ​ស្រាប់ ។ លើស​ពី​នេះ​ទៅ​ទៀត រថយន្ត​ទាំងនេះ​ស្ទើរតែ​មិន​ដែល​មានការ​ផ្លាស់​ប្តូរ​រូបរាង​ទាល់តែ​សស់ ។ ប៉ុន្តែ​សម្រាប់​លោក​ម៉ាស​វិញ មិន​មាន​រថយន្ត​ណាមួយ​ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​រថយន្ត Cybertruck របស់​លោក​ឡើយ រហូត​ដល់​វា​មាន​រូបរាង​ដូច​រថយន្ត​ដែល​យើង​ភាគច្រើន​មើលឃើញ​ក្នុង​ភាពយន្ត ឬ​ហ្គេ​មនា​ៗ​ជាដើម ។

ជា​ទូទៅ អតិថិជន​មិន​ចូល​ចិត្តការ​ផ្លាស់​ប្តូរ​ទេ ។ ដូច​ទៅ​នឹង​មនុស្ស​ជា​ច្រើន​ដែល​រិះគន់ iPhone ដំបូង​របស់ Apple ជាដើម​ព្រោះ​វា​មិន​មាន​ប៊ូ​តុង Keyboard សម្រាប់​ឲ្យ​ពួក​គេ​ចុច ។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន iPhone ក្លាយជា​ទូរស័ព្ទ​ដៃ​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដទៃ ។
ហើយ​ឧទាហរណ៍​នេះ​ប្រៀប​បាន​ទៅ​នឹង​អ្វី​ដែល​លោក​ម៉ាស់​កំពុង​តែ​ធ្វើ​ដែរ​ជាមួយនឹង Cybertruck របស់​លោក ក៏​ព្រមទាំង​ស្រប​ទៅ​នឹង​ការ​សន្យា​របស់​ក្រុមហ៊ុន Tesla ក្នុង​ការ​នាំ​ជូន​អតិថិជន​នូវ​ផលិតផល​ពី​អនាគតកាល ។

អ្វី​ដែល​លោក​ម៉ាស់​ធ្វើ​គឺ​មិនមែន​ដើម្បី​ដណ្តើម​ចំណែក​ទីផ្សារ Pick-Up Truck ជាមួយ​ដៃគូ​ប្រកួតប្រជែង​ដទៃ​ទេ តែ​គឺ​លោក​បាន​បង្កើត​ទីផ្សារ​ថ្មី​មួយ​ទាំងស្រុង ដែល​ជាទី​ផ្សារ​សម្រាប់​អ្នក​ស្រលាញ់​បច្ចេកវិទ្យា និង​ចូល​ចិត្ត​រថយន្ត​ធំ​ៗ​និង​មាន​សុវត្ថិភាព​ខ្ពស់​ជាដើម ។ ដោយហេតុ​ដូចនេះ​ហើយ​ទើប​មាន​មនុស្ស​ប្រមាណ ២៥​ម៉ឺន​នាក់​បាន​បង់ថ្លៃ​កក់​ដើម្បី​ទិញ​រថយន្ត​ទាំងនេះ​ពេល​ដែល​មាន​លក់​លើ​ទីផ្សារ​ទៅ​ហើយ ។

ដូច្នេះ​មេរៀន​សំខាន់​ដែល​យើង​អាច​រៀនសូត្រ​បាន​នេះ​គឺ​សហគ្រិន​ដែល​ជោគជ័យ​មិន​ចាំបាច់​ដើរ​តាម​គន្លង​ដដែល​ៗ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​អាច​បង្កើត​ផលិតផល​ដែល​ស្ទើរតែ​ខុស​ពី​ផលិតផល​ដែល​មាន​លើ​ទីផ្សារ​ដទៃ តែ​រក្សា​គុណភាព​ឲ្យ​ខ្ពស់​ជាងគេ​ហើយ​ពួក​គេ​នឹង​មាន​អតិថិជន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ