ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​សម្លៀក​បំពាក់​ដែល​បុរស​ៗ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​តែងតែ​ចូល

4 ឆ្នាំ មុន

ហាង Stefano Ricci ជា​ហាង​លក់​សម្លៀក​បំពាក់​បុរស​មួយ​ដែល​មា​នទី​តាំងនៅ Beverly Hills នៃ​រដ្ឋ California ក្នុង​សហរដ្ឋអាមេរិក និង​ជា​ហាង​សម្រាប់​បុរស​ៗ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក…

ហាង Stefano Ricci ជា​ហាង​លក់​សម្លៀក​បំពាក់​បុរស​មួយ​ដែល​មា​នទី​តាំងនៅ Beverly Hills នៃ​រដ្ឋ California ក្នុង​សហរដ្ឋអាមេរិក និង​ជា​ហាង​សម្រាប់​បុរស​ៗ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក ។

រាល់​ទំនិញ​ក្នុង​ហាង​នេះ​មិន​ថា​ជា​សម្លៀក​បំពាក់ ស្បែកជើង ឬ​គ្រឿង​សង្ហា​រឹម​ទេ​គឺ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ឡើង​ពី​ដៃ​ក្នុង​ប្រទេស​អ៊ី​តា​លី និង​ត្រូវ​បាន​ច្នៃ​ម៉ូ​ដ​ឡើង​ដោយ​ម្ចាស់​ហាង​គឺ​លោក ស្ទេ​ហ្វា​ណូ រី​ជី (Stefano Ricci) ខ្លួនឯង​ផ្ទាល់ ។

អ្នក​ដែល​ផលិត​ផលិតផល​ទាំងនេះ​សុទ្ធតែ​ជា​អ្នកមាន​ជំនាញ​ខ្ពស់​ហើយ​ផលិតផល​ដែល​ចេញ​រូបរាង​ហើយ​អាច​លក់​ក្នុង​តម្លៃ​យ៉ាង​ខ្ពស់​ដូច​ជា​សំពត់សូត្រ​ដែល​មាន​តម្លៃ ១,៤០០​ដុល្លារ ស្បែកជើង​ក​វែង​ស្បែក​ក្រពើ​តម្លៃ ១​ម៉ឺន​ដុល្លារ និង​កងដៃ​ពេជ្រ​ដែល​មាន​តម្លៃ​ប្រមាណ ៥​ម៉ឺន​ដុល្លារ​ជាដើម ។

ផលិតផល​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​គឺ​ខ្សែ​ក្រ​វ៉ា​ត់​ធ្វើ​ពី​ស្បែក​ក្រពើ​ដែល​មាន​តម្លៃ ២,៨០០​ដុល្លារ និង​ក្បាល​ក្សែ​ក្រ​វ៉ា​ត់​ធ្វើ​ពី​មាស​សុទ្ធ ១៨​កា​រ៉ាត់ និង​មាន​ដាំ​ពេជ្រ​តម្លៃ ១២៤,០០០​ដុល្លារ ។
លោក រី​ជី បាន​ប្រាប់​មក​ថា ជា​មធ្យម អតិថិជន​របស់​លោក​ចំណាយ​ចាប់ពី ៤​ពាន់​ដុល្លារ​ឡើង​ទៅ ប៉ុន្តែ​មាន​អតិថិជន​ម្នាក់​ដែល​ទិញ​ទំនិញ​ពី​លោក​ច្រើន​ជាងគេ​កាលពី​ឆ្នាំ​មុន​ដែល​សរុប​អស់​ដល់​ទៅ ៤៥០,០០០​ដុល្លារ ។ សម្លៀក​បំពាក់​របស់​លោក​ក៏​ទទួល​បានការ​គាំទ្រ​ពី​តារា​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ ។

កាលពី​ឆ្នាំ ១៩៧២ លោក​បាន​ចាប់ផ្តើម​ច្នៃ​ម៉ូ​ដ និង​ផលិត​ក្រ​វ៉ា​ត់ក​បរុស និង​លក់​វា​ឲ្យ​ទៅ​ប្រេ​ន​ធំ​ៗ ប៉ុន្តែ​ព្រោះតែ​មាន​តម្រូវការ​ខ្ពស់ លោក​ក៏​ចាប់ផ្តើម​ផលិត​អាវ​បុរស ។ លោក​បាន​សម្រេចចិត្ត​បើកហាង​នៅ​ទីក្រុង​សៀង​ហៃ​មុនគេ​ព្រោះ​លោក​គិត​ថា​ប្រសិនបើ​មនុស្ស​គ្រប់​គ្នា​ក្នុង​ប្រទេស​ចិន​ទិញ​ក្រ​វ៉ា​ត់ក​របស់​លោក​ម្នាក់​មួយ​ក្នុង​តម្លៃ ១​ដុល្លារ​នោះ លោក​នឹង​រក​ថវិកា​បាន​ដល់​ទៅ ១​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ។

ហាង​របស់​លោក​មិន​ដែល​មានការ​លក់​បញ្ចុះតម្លៃ​ឡើយ ហើយ​រាល់ពេល​ដែល​ទំនិញ​លក់​មិន​ចេញ ហាង​របស់​លោក​នឹង​ដុត​វា​ចោល ។ លោក​រី​ជី​បាន​បកស្រាយ​ថា ប្រសិនបើ​អតិថិជន​ម្នាក់​ទិញ​ផលិតផល​មួយ​ក្នុង​តម្លៃ​ណាមួយ ហើយពី​រស​ប្តា​ហ៍​ក្រោយ​មានការ​លក់​បញ្ចុះតម្លៃ​នោះ​តម្លៃ​ចុះថ្លៃ​នោះ​ជា​តម្លៃ​ថ្មី​សម្រាប់​ផលិតផល​ទាំងនោះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ