ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លះ​ទម្លាប់​អាក្រក់​ចេញ ចាប់​យក​ទម្លាប់​ល្អចូល

4 ឆ្នាំ មុន

យោង​តាម​ដំបូន្មាន​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​មាន​ព្រះ​បន្ទូល​អំពី​ទម្លាប់​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ឬ​ហៅ​ថា​ទម្លាប់​ប្រក្រតី​ប្រចាំ​ថ្ងៃ ដែល​ជា​ទម្លាប់​ពិបាក​នឹង​កែ​បាន​ដូច​ជា​៖ ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចា​ចិត្ត​គ្រប់ពេលវេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា…

យោង​តាម​ដំបូន្មាន​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​មាន​ព្រះ​បន្ទូល​អំពី​ទម្លាប់​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ឬ​ហៅ​ថា​ទម្លាប់​ប្រក្រតី​ប្រចាំ​ថ្ងៃ ដែល​ជា​ទម្លាប់​ពិបាក​នឹង​កែ​បាន​ដូច​ជា​៖

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចា​ចិត្ត​គ្រប់ពេលវេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា ចរិត​ប្រក្រតី​, ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត​, ការ​និយាយ​កុហក​លេង ចំពោះ​មិត្តសម្លាញ់​យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក ។

ការ​ជក់បារី ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់បារី ញៀន​ជក់បារី ។ ការ​ដេក​ថ្ងៃ ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ ។

ការ​ប្រព្រឹត្ត​ទាល់តែ​ជាប់​ជា​ទម្លាប់ បើ​បុគ្គល​ចង់​លះបង់​ចេញ​គឺ​ពិបាក​នឹង​លះ​ចេញ​ខ្លាំង​ណាស់ ដែល​ហៅ​ថា ចរិត​ប្រក្រតី សម្ដេចព្រះសង្ឃរាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេលវេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ ។

មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់​ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិត​ប្រក្រតី​ផឹកស្រា​ទាល់តែ​ផឹក​ជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន​។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួនឯង​ទាំង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។

ការ​ជក់​អាភៀន ញៀន​ថ្នាំ​ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន​ដែរ ដែល​បុគ្គល​លះ​ចេញ​បាន​ដោយ​កម្រ​ណាស់​។ ការ​ញៀនអាភៀន ញៀន​ថ្នាំ​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន ញៀន​ថ្នាំ​។ មនុស្ស​អ្នកមាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យសម្បត្តិ ជាង​ចរិត​អ្នក​ផឹកសុរា​ច្រើន​ណាស់ ។

ដូច្នេះ​សម្រាប់​អ្នក​ដែល​កាន់​ទម្លាប់​មិនល្អ​ផ្សេង​ៗ ឬ​កំពុង​តែ​ប្រព្រឹត្ត​ក្តី មេត្តា​លះបង់​ចេញ​ឲ្យ​អស់ កាន់​ចាប់​យក​អ្វី​ដែល​ជា​ទំនៀម​ល្អ​ក្នុង​ជីវិត និង​ធ្វើ​ឲ្យ​ជាប់​ជា​ប្រចាំ​ឲ្យ​ក្លាយជា ចរិត​ប្រក្រតី របស់​ខ្លួន​តែ​ម្តង​ទៅ ។ ជៀសវាង​ទម្លាប់​មិនល្អ​មានឱកាស​ជ្រៀតចូល​ក្នុង​ខ្លួន ដូច​ជា​ទម្លាប់​ខ្ជិល ដេក​ច្រើន ញៀន​ស្រា ឬ​ញៀនអាភៀន​ជាដើម ដែល​នាំ​ឲ្យ​បំផ្លាញ​ជីវិត​របស់​មនុស្ស​យើង និង​ខូចអនាគត​ថែម​ទៀត​ផង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ