ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​គ្រាន់តែ​ជា​តួលេខ ជាក់ស្តែង​លោក​យាយ​វ័យ​៧១​ឆ្នាំ​ម្នាក់​ទទួល​បានការ​កោតសរសើរ​ដល់​ម្លុឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពាក្យចាស់​ពោល​ថា «​ការ​សិក្សា​គ្មាន​ដែន​កំណត់ គ្មាន​ទី​បញ្ចប់ គឺជា​ការ​សិក្សា​មួយ​ជីវិត​» ដូច្នេះ​អាយុ​គ្រាន់តែ​ជា​តួលេខ​ដែល​មិន​អាច​បញ្ឈប់​ដូនជី​មួយ​រូប​វ័យ​ដល់​ទៅ​៧១​ឆ្នាំ​ឲ្យ​បំភ្លេច​ចោលការ​សិក្សា​នោះ​ទេ ។ ជាក់ស្តែង​លោកយាយ អៀរ…

រាជធានីភ្នំពេញ ៖ ពាក្យចាស់​ពោល​ថា «​ការ​សិក្សា​គ្មាន​ដែន​កំណត់ គ្មាន​ទី​បញ្ចប់ គឺជា​ការ​សិក្សា​មួយ​ជីវិត​» ដូច្នេះ​អាយុ​គ្រាន់តែ​ជា​តួលេខ​ដែល​មិន​អាច​បញ្ឈប់​ដូនជី​មួយ​រូប​វ័យ​ដល់​ទៅ​៧១​ឆ្នាំ​ឲ្យ​បំភ្លេច​ចោលការ​សិក្សា​នោះ​ទេ ។

ជាក់ស្តែង​លោកយាយ អៀរ សុខា បាន​ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើរ​ចំពោះ​ការ​តស៊ូ​រៀនសូត្រ​រហូត​ទទួល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ និង​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ ឯកទេស ទស្សន​វិទ្យា ទៀត​ផង ដែល​នេះ​សបញ្ជាក់​ថា ​លោកយាយ​គឺជា​ធនធាន​មួយ​ដ៏​កម្រ និង​ជា​និស្សិត​គំរូ​ប្រចាំ​ឆ្នា​២០១៩ របស់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​។

លោកយាយ អៀរ សុខា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ឯកទេស ទស្សន​វិទ្យា និង​បាន​ចូលរួម​ពិធី​ប្រគេន​និង​ប្រគល់​សញ្ញាបត្រ​របស់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ ភ្នំពេញ​នា​ថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។ សូម​ចូលរួម​ត្រេកអរ​ជាមួយ​លោកយាយ​ផង​ដែរ​។

លោក​បាន​ឲ្យ​ដឹង​ថា​លោកយាយ មានស្រុក​កំណើត​នៅ​ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម សព្វថ្ងៃ​លោកយាយ​ជា​មនុស្ស​ដែល​រស់នៅ​ម្នាក់ឯង គ្មាន​កូនចៅ​នោះ​ទេ ។ លោកយាយ​មានកូន​ប្រុស​ម្នាក់​ប៉ុន្តែ​ត្រូវ​បាន​ស្លាប់​នៅ​អាយុ​៣៣​ឆ្នាំ ។ លោកយាយ​និយាយ​ថា គាត់​តស៊ូ​តាម​បែប​ធម្មជាតិ ដោយ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ស្ទើរ​ទាំងស្រុង ទម្រាំ​មាន​ថ្ងៃនេះ​លោកយាយ​ទ្រាំ​ហូប​ខ្វះខាត​ដើម្បី​រៀន​អោយ​ចប់​ចុង​ចប់​ដើម​។

លោកយាយ​បន្ត​ថា គាត់​ខិតខំ​ប្រឹងរៀន​តាំងពី​ថ្នាក់បឋមសិក្សា រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​សីហ​នុ​រាជ​ខេត្តកំពង់ឆ្នាំង ។ ពិតជា​គួរ​អោយ​សរសើរ​មែន​ទេ​សម្រាប់​លោកយាយ​ដែល​មាន​អាយុ​រហូត​ដល់​៧១​ឆ្នាំទៅ​ហើយ តែ​នៅ​តែ​ខិតខំ​ប្រឹងរៀន​សូត្រ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ ។ លោកយាយ​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ឬ​ដូនជី​ត្រូវ​ខិតខំ​តស៊ូ​រៀនសូត្រ​ទាំងអស់​គ្នា​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា ។

លោកយាយ អៀរ សុខា បាន​ប្រាប់​ឲ្យ​ដឹ​ថា « ខ្ញុំព្រះករុណា​ឈ្មោះ អ៊ា សុខា រៀន​នៅ​សកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ខេត្តកំពង់ឆ្នាំង ។ ខ្ញុំ​សប្បាយ​ចិត្តបាន​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​។ តែ​បញ្ហា​ត្រង់​ខ្ញុំ​ករុណា​ជា​ដូនជី​ទុរគត មាន​តែ​ម្នាក់ឯង​គត់ អត់​មាន​កូនចៅ​ទេ​» ។ ខ្ញុំ​ករុណា​តស៊ូ​យក​សញ្ញាបត្រ​បរិញ្ញាបត្រ​បាន​តាម​កម្លាំង​ធម្មជាតិ អត់​មាន​អ្នក​ឧបត្ថម្ភ​ទេ ។ កាលពី​រៀន​នៅ​វិទ្យាល័យ​រាជ​បូ​រណ៍ ខ្ញុំ​ករុណា​ហូប​ត្រី​តម្លៃ១០០០​រៀល សម្រាប់​២​ថ្ងៃ ខ្ញុំ​ករុណា​បេះ​ត្រ​កូន បេះ​ស្លឹក​អំពិល តាម​ផ្លូវ »​។ ដូនជី​ខាងលើ​ក៏​បាន​ផ្ញើ​សារ​កូនចៅ​ខ្មែរ​ថា «​ខ្ញុំ​ករុណា​សូម​អំពាវ​ដល់​ពុទ្ធ​បរិ​ស័​ព ឬ​មួយ​ក៏​ដូនជី​ដែល​មាន​ភេទ​ជា​ស្ត្រី ទទួល​បាន​នូវ​យេ​ន​ឌ័​រ​ក្នុង​ការ​សិក្សា ។​ខ្ញុំ​ករុណា តស៊ូ​រៀនសូត្រ​គឺ​ដើម្បី​ទ្រទ្រង់​ពុទ្ធសាសនា​និង​មាន​សទ្ធា​ និងឆ​ន្ទៈពិតប្រាកដ មិន​មាន​អ្នក​ណា​បង្ខំ​ទេ​» ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ