សិល្បករ និង​តារា​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់​​ជាប់ចិត្ត និង​សរសើរ​រូបរាង​ថ្មី​កំប៉ុង​ស្រា​បៀរ​កម្ពុជា


រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មី​ៗ​នេះ បន្ទាប់​ពី​ស្រា​បៀរ​កម្ពុជា បង្ហាញ​រូបរាង​ថ្មី​ដ៏​ឡូយ​ជា​ផ្លូវការ យើង​សង្កេត​ឃើញ​ថា រូបភាព​ស្រា​បៀរ​កម្ពុជា ថ្មី​នេះ​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​តែ​ម្តង នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជាមួយ​ការ​សរសើរ​នូវ​រូបរាង​ថ្មី​ដ៏​ស្រស់​ស្អាត​នេះ ជា​ពិសេស​ទាំង​តារាចម្រៀង​ល្បី​ៗ ពិធីករ និង​តារា​ហ្វេ​ស​ប៊ុ​ករាប់​សិប​នាក់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​វិជ្ជមាន និង​ចំណូលចិត្ត​របស់​ពួក​គេ​ជាមួយ​រូបរាង​ថ្មី​នេះ​។

បើ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក Michael Sovann អង្គុយ​ជជែក​លេង​ជាមួយ​កំពូល​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត អម​ដោយ​រូបរាង​ថ្មី​កំប៉ុង​ស្រា​បៀរ​កម្ពុជា នោះ សូ​ម្បី​តែ​កំពូល​តារាចម្រៀង​រូប​នេះ​ក៏​សរសើរ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ស្រា​បៀរ​កម្ពុជា​ថ្មី​នេះ​ដែរ ។

រីឯ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​ស្រី​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​គឺ Nikki Nikki វិញ​នោះ ក៏​បាន​បង្អួត​រូប​សម្រស់​ខ្លួន​ជាមួយ​រូបភាព​ថ្មី​កំប៉ុង​ស្រា​បៀរ​កម្ពុជា នៅ​ក្បែរ​ខ្លួន​ផង​ដែរ ដោយ​រៀបរាប់​ជា​ភាសារ​បរទេស​មាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ថា «​កុំអោយ​ជីវិត​រវល់​ជាមួយ​ការងារ និង​ភាព​ស្មុគ​ស្មាញ​នៅ​ជុំវិញ​ខ្លួន​ច្រើន​ពេក ហើយ​ត្រូវ​រៀន​រក​ភាព​សប្បាយ រីករាយ​ឱ្យ​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ជាមួយ​មិត្តភក្តិ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ។

ហើយ​បើ​ក្រឡេក​ទៅ​មើល​ខ្លឹមសារ​ផុស​មួយ​នៅ​លើ​ទំព័រ​ឈ្មោះ Pen Chamrong វិញ អត្ថន័យ ហាក់ដូចជា​ចាក់​ដោត​ខ្លាំង​ជា​ភាសារ​បរទេស​ដោយ​មាន​ន័យ​ថា «​ល្មម​ឈប់ ព្យាយាម​ធ្វើ​អោយ​គ្រប់​គ្នា​សប្បាយចិត្ត​ទៅ អ្នក​មិនមែន​ជា​ស្រា​បៀរ​កម្ពុជា​នោះ​ទេ​» ។

ចំណែកឯ​ពិធីការនី​ដ៏​ស្រស់​ស្អាត​កញ្ញា ណា សា​ឌី វិញ​ក៏​បាន​បង្ហោះ​ដោយ​និយាយ​យ៉ាង​ខ្លី​ថា «​ប្តូរ​ថ្មី​ខ្លះ​បាន​ឡូយ !» ។

លោក​ឧក​ញ្ញ៉ា លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍ ថា​៖ «​បើ​យោង​ទៅ​តាម​ការ​ផុស​សរសើរ​យ៉ាងច្រើន​ពី​សំណាក់​បុគ្គល​ល្បី​ៗ​ទាំង​សិល្បៈ និង តារា​ហ្វេ​ស​ប៊ុ​ក​នោះ វា​ហាក់ដូចជា​បាន​បង្ហាញ​អោយ​យើង​ឃើញ​ភាព​ជោគជ័យ​មួយ​ជំហាន ថ្មី​ទៀត​ហើយ សម្រាប់​រូបរាង​ថ្មី​នេះ ហើយ​ខ្ញុំ​ពិតជា​សូម​ថ្លែងអំណរគុណ ដែល​ពួក​គេ​បង្ហាញ ចំណូលចិត្ត​របស់​ពួក​គេ​ចំពោះ​រូបរាង​ថ្មី​របស់​ស្រា​បៀរ​កម្ពុជា​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សូម​មើល​រូបភាព និង​ការ​ផុស​របស់​តារា​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់​ទៀត​នៅ​ខាងក្រោម​នេះ ៖

ពាណិជ្ជកម្ម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ