ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រព្រឹត្ត​អំពើ​ដែល​អាច​ទម្លាក់​ចេញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សាស្ត្រាចារ្យ​ច្បាប់​៣​រូប​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​ថា ការ​ស៊ើប​អង្កេត​លើ​ការ​ដក​តំណែង​ប្រឆាំង​លោក​ដូ​ណា​ល់​ត្រាំ ជា​រឿង​ត្រឹមត្រូវ​ហើយ​ចាំបាច់​ទៀត​ផង ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក​។ បែប​នេះ​នាំ​ឲ្យ​មានការ​ក្ដៅក្រហាយ ក្នុង​ចំណោម​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​យល់​ថា ពុំ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី​ឡើ​យ​។ សមាជិក​សភា​ទាំងនេះ…

សហរដ្ឋអាមេរិក ៖ សាស្ត្រាចារ្យ​ច្បាប់​៣​រូប​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​ថា ការ​ស៊ើប​អង្កេត​លើ​ការ​ដក​តំណែង​ប្រឆាំង​លោក​ដូ​ណា​ល់​ត្រាំ ជា​រឿង​ត្រឹមត្រូវ​ហើយ​ចាំបាច់​ទៀត​ផង ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក​។ បែប​នេះ​នាំ​ឲ្យ​មានការ​ក្ដៅក្រហាយ ក្នុង​ចំណោម​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​យល់​ថា ពុំ​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី​ឡើ​យ​។ សមាជិក​សភា​ទាំងនេះ បាន​រិះគន់​ពី​ភាព​លម្អៀង​ក្នុង​ឱកាស​នៃ​សវនាការ​រឿង​នោះ​ក្នុង​សភា​។

អ្នក​ជំនាញការ​ខាង​ច្បាប់​ទាំងនេះ​ដែល​អញ្ជើញ​មក​ដោយ​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ មាន​សំឡេង​ភាគច្រើន​ក្នុង​សភា ត្រូវ​បា​នប​ន្ទុ​ច​បង្អាក់​ដោយ​សាស្ត្រា​ច្បាប់​ម្នាក់​ទៀត ដែល​អ​ញ្ញើញ​មក​ដោយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​។ សាស្ត្រាចារ្យ​រូប​នោះ​យល់​ថា​បណ្ដា​ភស្ដុ​តាង​មាន​ពុំ​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​ចោទប្រកាន់​ប្រធានាធិបតី​។

លោក​ត្រាំ​ត្រូវ​ពួក​អ្នក​ប្រជាធិបតេយ្យ​ចោទ​លោក​ពី​បទ​ស្នើ​ដល់​អ៊ុយ​ក្រែ​ន ឲ្យ​ស៊ើប​អង្កេត​លើ​លោក​JOE BIDEN ជា​គូប្រជែង​សំខាន់​ម្នាក់​របស់​លោក ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។ ពួក​អ្នក​ប្រជាធិបតេយ្យ​មាន​ជំនឿ​ជាក់​ថា លោក​បាន​រំលោភ​បំពាន​អំណាច ដើម្បី​ឲ្យ​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន ពិសេស​ដោយ​ផ្អាក​ជំនួយ​យោធា​ដល់​សម្ព័ន្ធមិត្ត​នោះ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​រុ​ស្ស៊ី។ ក្រោយ​ការ​ស៊ើប​អង្កេត​២​ខែ​និង​សវនាការ​របស់​សាក្សី​១៧​រូប ពួក​អ្នក​ប្រជាធិបតេយ្យ​អះអាង​នា​ថ្ងៃ​ទី​៣​ធ្នូ​ថា ភស្ដុ​តាង​ទាំងឡាយ​មាន​រឹង​មាំ សម្រាប់​សំណុំរឿង​ចោទប្រកាន់​របស់​ពួក​គេ​។

លោក​ត្រាំ​ដែល​បដិសេធ​ថា​ពុំ​បាន​ធ្វើការ​គាបសង្កត់​លើ​ក្រុង​កៀវ នា​ថ្ងៃ​ទី​៤​ធ្នូ​បាន​បរិហារ​ពី​ការ​ភូត​កុហក​ដ៏​អាក្រក់​មួយ​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ ដែល​អាក្រក់​សម្រាប់​ប្រទេស​។

នៅ​មុខ​គណៈកម្មការ​យុត្តិធម៌​របស់​សភា លោក​NOAH FELDMAN​សាស្ត្រា​ច្បាប់​នៃ​សាកល​វិទ្យាល័យ​HARVARD ថ្លែង​ថា​ប្រសិនបើ​គេ​មិន​ធ្វើការ​ចោទប្រកាន់​ប្រធានាធិបតី​មួយ​រូប ដែល​ប្រើ​អំណាច​ក្នុង​គោលដៅ​ផ្ទាល់​ខ្លូ​ន នោះ​យើង​ពុំ​មែន​រស់នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​មួយ​ឡើយ គឺ​យើង​រស់នៅ​ក្នុង​របប​រាជា​និយម​ឬ​ផ្ដាច់​ការ​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ