ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​ជាមួយ​ចិន​ប្រព្រឹត្ត​ទៅ​ល្អ​បំផុត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ កាលពី​ថ្ងៃ​ទី​៤​ធ្នូ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​បំផុត​។ លោក​ត្រាំ​ហាក់​ប្រកាន់​វោហា​សាស្ត្រ​ដែល​វិជ្ជមាន​បំផុត​ជាង​ពេល​មុន ដោយ​លោក​លើក​ពី​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ក្រោយ​ការ​ជួប​គ្នា​កំពូល​របស់​អូតង់​ជិត​ទីក្រុង​ឡុ​ង​ដ៏​លោក​ត្រាំ​អះអាង​ថា…

សហរដ្ឋអាមេរិក​-​ចិន ៖ កាលពី​ថ្ងៃ​ទី​៤​ធ្នូ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​បំផុត​។ លោក​ត្រាំ​ហាក់​ប្រកាន់​វោហា​សាស្ត្រ​ដែល​វិជ្ជមាន​បំផុត​ជាង​ពេល​មុន ដោយ​លោក​លើក​ពី​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០​។

ក្រោយ​ការ​ជួប​គ្នា​កំពូល​របស់​អូតង់​ជិត​ទីក្រុង​ឡុ​ង​ដ៏​លោក​ត្រាំ​អះអាង​ថា ការ​ពិភាក្សា​គ្នា ប្រព្រឹត្ត​ទៅ​ដ៏​ល្អ​បំផុត ហើយ​យើង​នឹង​ឃើញ​អ្វី​ដែល​នឹង​កើតឡើង​។ ខណៈ​គេ​កត់សម្គាល់​ឃើញ​សុទិដ្ឋិ​និយម​មួយ​ចំនួន ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ក្នុង​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​៣​ធ្នូ​បាន​ដាក់​ក្ដី​ស​ង្ឈឹ​ម​លើ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ច​កម្ម​មួយ ក្នុង​ពេល​ដ៏​ឆាប់ រវាង​សហរដ្ឋអាមេរិក​និង​ចិន ដោយ​លោក​ថ្លែង​ថា លោក​មិន​ទាន់​កំណត់​ពី​កាលបរិច្ឆេទ​ច្បាស់​ណា​មួយ តែ​លោក​ហាក់​ចង់​និយាយ​យោង ដល់​ការ​រង់ចាំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០​។

ទោះបី​យ៉ាងណា​ទីភ្នាក់ងារ​ព័ត៌មាន​BLOOMBERG រាយការណ៍​នា​ថ្ងៃ​ទី​៤​ធ្នូ​ថា ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​ប៉េ​កាំ​ង​បាន​ខិត​ជិត​គ្នា​កាន់តែ​ខ្លាំង ទៅ​រក​ការ​សម្រប​ស​ម្រូ​ល​គ្នា​មួយ​លើ​ទឹកប្រាក់​បង់ពន្ធ​គយ ដែល​នឹង​ត្រូវ​លុប​ចោល​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ផ្នែក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ