ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ច្រៀង​ខារ៉ាអូខេ​សុខ​ៗ​ស្រាប់​ជន​មិន​ស្គាល់​មុខ​ឆ្មក់​ចូល​ទៅ​វាយ​ប្រាវ​ស្រែក​ពេញ​ហ្នឹង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​៣​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត​បាន​សម្រុក​ទៅ​កាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ពេល​កំពុង​នាំ​គ្នា​ច្រៀង​ខារ៉ាអូខេ​លេង​កម្សាន្ត​នៅ​ក្នុង​ហាង​តូច​មួយ កាលពី​វេលា​ម៉ោ​១១​យប់ ថ្ងៃ​ទី​០៤ ខែធ្នូ ស្ថិត​នៅ​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​៣​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត​បាន​សម្រុក​ទៅ​កាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ពេល​កំពុង​នាំ​គ្នា​ច្រៀង​ខារ៉ាអូខេ​លេង​កម្សាន្ត​នៅ​ក្នុង​ហាង​តូច​មួយ កាលពី​វេលា​ម៉ោ​១១​យប់ ថ្ងៃ​ទី​០៤ ខែធ្នូ ស្ថិត​នៅ​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា បើ​តាម​ការ​បំភ្លឺ​នានា​នៅ​កន្លែង​កើតហេតុ​ជន​ដៃដល់​មាន​បក្សពួក​ប្រមាណ​ចំនួន​៥​នាក់ តែ​គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ពួក​គេ​ទេ ។ ក្រុម​នេះ​ប្រដាប់​ដោយ​កាំបិត ហើយ​ស្ទុះ​ចូល​ទៅ​កាប់​ជន​រង​គ្រោះ ខណៈ​ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ​នៅ​ក្នុង​ហាង​តូច​មួយ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ចំនួន​៣​នាក់​រង​របួស​គ្រប់​គ្នា ។

បើ​តាម​របាយការណ៍​របស់​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​មាន ១- ឈ្មោះ ស៊ិ​ន ប៊ុ​ន​ថន អាយុ​២៧​ឆ្នាំ របួសធ្ងន់ ២-​ឈ្មោះ ចាន់ ជឿន អាយុ​១៨​ឆ្នាំ របួសធ្ងន់ និង​៣- ឈ្មោះ ឈើ​យ ដា​រ៉ា អាយុ​៣៣​ឆ្នាំ របួសស្រាល ។

ជន​រង​គ្រោះ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ។ ក្រុម​ជន​ដៃដល់​មិន​ត្រឹមតែ​កាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​ឲ្យ​របួសធ្ងន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាប់​កម្ទេច​ម៉ូតូ​ជន​រង​គ្រោះ​ខ្ទេច​អស់​មួយ​គ្រឿង​ទៀត ។

ពាក់ព័ន្ធ​ករណី​នេះ បើ​តាម​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​មិន​ធ្លាប់​ស្គាល់​មុខ​ក្រុម​អ្នកលេង​មួយ​ក្រុម​នោះ​ទេ ហើយ​ក៏​មិន​ធ្លាប់​មានរឿង​រ៉ាវ​ជាមួយ​គ្នា​ដែរ ។ ជន​រង​គ្រោះ​និយាយ​ទៀត​ថា ពេល​ពួក​ខ្លួន​កំពុង​ច្រៀង​លេង​សុខ​ៗ ស្រាប់តែ​ត្រូវ​ក្រុម​មិន​ស្គាល់​មុខ​មាន​បក្សពួក​ប្រហែល​៥​នាក់ សម្រុកចូល​មក​កាប់​ពួក​ខ្លួន​យ៉ាង​លឿន​តែ​ម្ដង ។ នៅ​កន្លែង​កើតហេតុ​នោះ បើ​តាម​ការ​បំភ្លឺ​នានា​ថា ក្រុម​ជន​ដៃដល់​ជិះ​ម៉ូតូ​២​គ្រឿង ហើយ​បាន​ទៅ​ឈប់​នៅ​លើ​ចិញ្ចើមថ្នល់​ក្បែរ​នោះ រួច​នាំ​គ្នា​សម្រុកចូល​ទៅ​កាប់​ក្រុម​អ្នកចម្រៀង​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​នោះ​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ជន​រង​គ្រោះ​លឿន​ដូច​ផ្លេកបន្ទោរ រួច​នាំ​គ្នា​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​យ៉ាង​រហ័ស បន្សល់​ទុក​តែ​ក្រុម​ជន​រង​គ្រោះ​ស្រែក​ផ្អើល​ឆោឡោ​ពេញ​ភូមិ​។ សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​លើ​ករណី​នេះ​បាន​និយាយ​ដែរ​ថា គេ​សង្ស័យ​ភាគី​ទាំង​ធ្លាប់​មាន​គំនុំ​នឹង​គ្នា ទើប​នាំ​ឲ្យ​មានរឿង​តាម​កាប់​ប្រហារ​យ៉ាងនេះ ។ ប៉ុន្តែ​យ៉ាងណា​ទាំង​កម្លាំង​កងរាជអាវុធហត្ថ ទាំង​កម្លាំង​នគរបាល​កំពុងធ្វើការ​សាកសួរ​ជន​រង​គ្រោះ និង​សាក្សី​នានា ដើម្បី​ស្រាវជ្រាវ​រកមុខ​ក​ពួក​ជន​ដៃដល់​មួយ​ក្រុម​នោះ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ