ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អាហារ​ទាំងនេះហើយ​ អ្នក​នឹង​ឆាប់​មានកូន​ជា​មិន​ខាន

4 ឆ្នាំ មុន

ជាមួយនឹង​អត្ថប្រយោជន៍​នៃ​វិទ្យាសាស្ត្រ និង​ថ្នាំពេទ្យ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ជា​ច្រើន​ជា​ពិសេស​អាច​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​ថែម​ទៀត​ផង តែ​វា​ទំនងជា​អាច​ធ្វើ​ឲ្យ​មើល​រំលង​នូវ​ការ​ជ្រើសរើស​ជីវជាតិ​ដែល​ត្រឹមត្រូវ​សម្រាប់​សុខភាព និង​ការ​មាន​ផ្ទៃពោះ​តាម​បែប​ធម្មជាតិ​បាន​។ ដូច្នេះ​ហើយ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អាហារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទំនាក់ទំនង​នឹង​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​កាលណា​ទទួលទាន​វា​កាន់តែ​ច្រើន​។ ១-កា​រ៉េ​ម ៖ តាម​ពិត​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាច​មាន​ឥទ្ធិពល​ផ្ទុយ​ទៅ​វិញ​ទេ​។…

ជាមួយនឹង​អត្ថប្រយោជន៍​នៃ​វិទ្យាសាស្ត្រ និង​ថ្នាំពេទ្យ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ជា​ច្រើន​ជា​ពិសេស​អាច​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​ថែម​ទៀត​ផង តែ​វា​ទំនងជា​អាច​ធ្វើ​ឲ្យ​មើល​រំលង​នូវ​ការ​ជ្រើសរើស​ជីវជាតិ​ដែល​ត្រឹមត្រូវ​សម្រាប់​សុខភាព និង​ការ​មាន​ផ្ទៃពោះ​តាម​បែប​ធម្មជាតិ​បាន​។
ដូច្នេះ​ហើយ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អាហារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទំនាក់ទំនង​នឹង​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​កាលណា​ទទួលទាន​វា​កាន់តែ​ច្រើន​។

១-កា​រ៉េ​ម ៖ តាម​ពិត​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាច​មាន​ឥទ្ធិពល​ផ្ទុយ​ទៅ​វិញ​ទេ​។ ប៉ុន្តែ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ឃើញ​ថា​កាត់​បន្ថយ​ភាព​មិន​មានកូន​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​បាន ២៥​ភាគរយ​ឯណោះ​។ ដូច្នេះ​នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ញ៉ាំ​កា​រ៉េ​ម​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​វិញ​ទើប​ល្អ​។

២-សាច់​ស្តេ​ក ៖ នៅ​ពេល​អ្នក​ព្យាយាម​ចង់​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​គិត​ទុក​មុន​អំពី​ការ​ញ៉ាំ​សាច់​ស្តេ​ក​ទៅ​។ អាហារ​ស​ម្ប​រូ​ជាតិ​ដែក​មាន​ដូច​ជា សាច់​ស្តេ​ក ពពួកសត្វ​មាន​សម្បក និង​សាច់​គ្រឿងក្នុង ដែល​វា​សុទ្ធសឹងតែ​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ភាព​មានកូន​ទំ​ង​អស់​។ ការ​សិក្សា​បង្ហាញ​ថា ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ច្រើន​ជាង ៤១​មី​លី​ក្រាម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ភាព​មិន​អាច​មានកូន​បាន​រហូត​ដល់ ៦២​ភាគរយ​។

៣-ផ្លែ​បឺ​រី ៖ ដើម្បី​អាច​មានកូន​បាន យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ទៅ​លើ​សុខភាព​សរីរាង្គ​បន្ត​ពូជ និង​មេជី​វិត​ញី​ផង​។ ជា​រៀងរាល់ថ្ងៃ រាង​កាយ​រង​ការ​វាយប្រហារ​ដោយ​រ៉ា​ឌី​កាល​សេរី ដូច្នេះ​ដើម្បី​ការពារ គួរតែ​ញ៉ាំ​អាហារ​សម្បូរ​អង់​ទី​អុក​ស៊ី​ដង់ និង​បន្លែ​ពណ៌​បៃតងចាស់​ឲ្យ​បាន​ច្រើន ហើយ​ក្នុង​នោះ​ផ្លែ​បឺ​រី​ក៏​រួមចំណែក​ដ៏​ធំ​មួយ​ដែរ​។

៤-ទឹក ៖ ទឹក​ប្រហែលជា​មិនមែន​ជា​អាហារ​ពិតប្រាកដ​ថា តែ​ការ​ញ៉ាំ​ទឹក​អាច​ផ្តល់​នូវ​រឿង​ប្លែក​មួយ​នៅ​ពេល​និយាយ​ដល់​ការ​មាន​ផ្ទៃពោះ​។ ទឹក​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ការ​ផលិត​ទឹករំអិល​នៅ​មាត់ស្បូន​ដើម្បី​ជំរុញ​ដល់​មេជី​វិត​ឈ្មោល​ចូល​ទៅ​ជួប​មេជី​វិត​ញី​ដើម្បី​បង្ក​កំណើត​បាន​។

៥-ត្រី​សាល​ម៉ុង ៖ ត្រី​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ហើយ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា ជួយ​បង្កើន​លំហូរ​ឈាម​ចូល​ទៅ​សរីរាង្គ​បន្ត​ពូជ ជំរុញ​ដល់​ការ​ជ្រុះ​អូ​វ៉ុល បង្កើន​ចំនួន​ទឹករំអិល​នៅ​មាត់ស្បូន និង​ជួយ​សម្រួល​ដល់​អ័រម៉ូន ដែល​វា​សុទ្ធសឹងតែ​ជួយ​ដល់​ស្ត្រី​ឲ្យ​មាន​លទ្ធភាព​មានកូន​ខ្លាំង​បំផុត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ