ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​រោគ​ផ្សិត​លើ​ក្រចក​មែន​ទេ អស់​បារម្ភ​ជា​មួយ​​រូបមន្ត​ធម្មជាតិ​ទាំងនេះ

4 ឆ្នាំ មុន

រោគ​ផ្សិត​លើ​ក្រចក​អាច​បង្ក​ផល​ប៉ះពាល់​ទាំង​លើ​ក្រចកជើង​និង​ក្រចកដៃ​។ មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​កង្វះ​អនាម័យ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​រោគ​ផ្សិត​លើ​ក្រចក​បាន​យ៉ាង​ឆាប់រហ័ស ៖ ១. ប្រេង​ដើម​តែ…

រោគ​ផ្សិត​លើ​ក្រចក​អាច​បង្ក​ផល​ប៉ះពាល់​ទាំង​លើ​ក្រចកជើង​និង​ក្រចកដៃ​។ មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​កង្វះ​អនាម័យ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​រោគ​ផ្សិត​លើ​ក្រចក​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ប្រេង​ដើម​តែ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ប្រេង​ដើម​តែ​ប៉ុន្មាន​ដំណក់​លើ​សំឡី​ហើយ​ជូត​លើ​ក្រចក និង​ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​ប្រើ​ច្រាស​ដុស​សម្អាត​ក្រចក​ចេញ​ជា​ការ​ស្រេច​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។

២. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​អំបិល​ក្នុង​បរិមាណ ១ ពែង​ស្មើគ្នា​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ៦ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង ឬ​ដៃ​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ៣០ នាទី ២ ដង​ក្នុង​ថ្ងៃ​។

៣. ប្រេង​ខ្ទឹមស ៖ លាយ​ប្រេង​ខ្ទឹមស ១ ស្លាបព្រា​បាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ចូល​គ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ក្រចក​។ អនុវត្ត​ជា​ប្រចាំ​រាល់ថ្ងៃ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

៤. ប្រេងដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​បន្តិច​លើ​ក្រចក​និង​ទុក​ចោល​សម្រាប់​រយៈពេល ១៥ នាទី​។ អនុវត្ត​ឱ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ