ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​​មាន​ទម្លាប់​ធ្វើ​បែប​នេះទៀត ថ្លើមអ្នក​នឹង​​ស្ថិត​ក្នុង​គ្រោះថ្នាក់​មិន​ខាន

4 ឆ្នាំ មុន

ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាង​កាយ​ដែល​រវល់​ជាប់​ពេញ​មួយ​ថ្ងៃ ហើយ​ដំណើរការ​មុខងារ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​កំហុស​។​វា​ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​រក្សា​ឱ្យ​រាង​កាយ​ក៏​ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្លើម គឺ​មាន​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ និង​រក្សា​ឲ្យ​កម្រិត​នៃ​ការ​រំលាយ​អាហារ​មាន​តុល្យភាព​។ អ្វី​ដែល​អ្នក​ទទួល និង​ទម្លាប់​ផ្សេង​ៗ​របស់​អ្នក គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។…

ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាង​កាយ​ដែល​រវល់​ជាប់​ពេញ​មួយ​ថ្ងៃ ហើយ​ដំណើរការ​មុខងារ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​កំហុស​។​វា​ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​រក្សា​ឱ្យ​រាង​កាយ​ក៏​ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្លើម គឺ​មាន​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ និង​រក្សា​ឲ្យ​កម្រិត​នៃ​ការ​រំលាយ​អាហារ​មាន​តុល្យភាព​។ អ្វី​ដែល​អ្នក​ទទួល និង​ទម្លាប់​ផ្សេង​ៗ​របស់​អ្នក គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។ ខាងក្រោម Health.com.kh នឹង​បង្ហាញ​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ទូទៅ​បំផុត​មួយ​ចំនួន​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ថ្លើម ហើយ​អ្នក​គួរតែ​បញ្ឈប់ ឬ​ផ្លាស់​ប្ដូរ​ចេញ​ភ្លាម ៖

១. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ៖ ថ្លើម គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចេញ​នូវ​រាល់​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​។ ការ​ទទួលទាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​ហួសពេក​ជា​ប្រចាំ​អាច​ធ្វើ​ឱ្យ​មានការ​បំផ្លាញ​ដល់​សមត្ថភាព​នៃ​ថ្លើម​។ ប្រសិនបើ​អ្នក​ទទួលទាន​ស្រា​ច្រើន​រាល់ថ្ងៃ​នោះ​ថ្លើម​នឹង​រវល់​តែ​ធ្វើការ​កម្ចាត់​នូវ​ជាតិពុល​នៃ​ស្រា ហើយ​គ្មាន​ពេល​ដើម្បី​បំពេញ​មុខងារ​ផ្សេង​ទៀត​ឡើយ​។

គ្រឿង​ស្រវឹង​សម្លាប់​កោសិកា​ថ្លើម​ដែល​មាន​សុខភាព​ល្អ ហើយ​កាត់​បន្ថយថាមពល​ថ្លើម បន្ទាប់​មក​ថ្លើម​នឹង​ប្រែជា​ងាយ​កើត​មាន​ជំងឺ​ផ្សេង​ៗ រួម​ទាំង​ការ​រលាក​ជា​ច្រើន​ផង​ដែរ​។ ដូច្នេះ​សូម​ព្យាយាម​ជៀសវាង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ពេក បើ​អ្នក​ចង់ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​។

២. ជក់បារី ៖ ការ​ជក់បារី​ជា​ប្រចាំ​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ថ្លើម ក៏​ដូច​ជា​សមត្ថភាព​ក្នុង​ការ​បំពេញ​មុខងារ​។ ការ​ជក់បារី​ផលិត​នូវ​សារ​ធាតុគីមី​គ្រោះថ្នាក់​ដែល​បំផ្លាញ​កោសិកា​ថ្លើម និង​ពន្យឺត​ដំណើរការ​នៃ​មុខងារ​របស់​ថ្លើម​ដែល​ធ្វើ​ឲ្យ​ថ្លើម​ប្រែជា​គ្មាន​ប្រយោជន៍ ហើយ​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ឈប់ ឬ​កែប្រែ​ទម្លាប់​នៃ​ការ​ជក់បារី​របស់​អ្នក ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​។

៣. គេង​មិន​គ្រប់ ៖ ការ​គេង​មិន​គ្រប់​មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ថ្លើម​។ ក្រៅពី​បង្ក​ភាព​ស្ត្រេ​ស​លើ​ថ្លើម​ហើយ​នោះ ការ​គេង​មិន​គ្រប់​ក៏​អាច​បង្ក​ជា​ជំងឺ​ធាត់​ជ្រុល​ដែល​ផ្សារ​ភ្ជាប់​នឹង​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ​។

៤. របប​អាហារ​មិនល្អ ៖ ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​កែ​ច្នៃ ឬ​ការ​ទទួលទាន​អាហារ​កំប៉ុង និង​កញ្ចប់​ច្រើន​បង្ក​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ហើយ​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​។ ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ​ដែល​គ្មាន​សារធាតុចិញ្ចឹម​អាច​បង្កើត​ជាតិ​ខ្លាញ់​ព័ទ្ធ​ជុំវិញ​ថ្លើម​ហៅ​ថា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​បណ្ដាល​មក​ពី​ជាតិ​អាកុល​។ ថ្លើម​ត្រូវ​ប្រឹង​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​កម្ចាត់​ខ្លាញ់​នេះ​ដែល​បណ្ដាល​ឱ្យ​កោសិកា​នៃ​ថ្លើម​ទទួល​រង​ការ​ខូចខាត ហើយ​វា​ក៏​អាច​បង្ក​ឱ្យ​ខ្សោយ​ថ្លើម​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ជំនួស​អាហារ​កែ​ច្នៃ​វិញ​ទើប​ប្រសើរ​។

៥. ធាត់​ជ្រុល ៖ ភាពធាត់​ជ្រុល​ក៏​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផង​ដែរ ដោយ​វត្តមាន​នៃ​ជាតិ​ខ្លាញ់​ច្រើន​ពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។

៦. ទទួលទាន​ថ្នាំ​ច្រើន​ពេក ៖ ហេតុផល​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ខូច​ថ្លើម​នោះ គឺ​ការ​ទទួលទាន​ថ្នាំ​ច្រើន​លើស​ពេក​។ មនុស្ស​មួយ​ចំនួន​តែង​ទទួលទាន​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជ​បញ្ជា ឬ​ការ​យល់​ដឹង​ផ្នែក​វេជ្ជសាស្ត្រ​ច្បាស់លាស់ ហើយ​ពួក​គេ​មិន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​ការ​ធ្វើ​បែប​នេះ គឺ​ផ្ដល់​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ថ្លើម​។

៧. ទប់​នោម ៖ នៅ​ពេល​អ្នកមាន​អារម្មណ៍​ឈឺ​នោម ចូរ​ប្រញាប់​ទៅ​នោម​ភ្លាម កុំ​ព្យាយាម​ទប់ ឬ​ទ្រាំ​ក៏​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​និង​តម្រងនោម​បាន​។ ជា​ពិសេស​ចំពោះ​ការ​ឈឺ​នោម​នៅ​ពេល​ព្រឹក គឺ​អ្នក​មិន​គួរ​ទប់​ឡើយ​។

៨. ឧស្សាហ៍​ទទួលទាន​ប្រៃ ៖ ការ​ទទួលទាន​អំបិល ឬ​អាហារ​ប្រៃ​ច្រើ​ង​ជាង​ពី ២០០០ ទៅ ២៤០០ មី​លី​ក្រាម​ជា​ប្រចាំ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ថ្លើម​គួរ​ឱ្យ​ព្រួយបារម្ភ​។ ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ជា​កត្តា​ចម្បង​នៃ​ការ​រលាក​ក្នុង​រាង​កាយ រួម​ទាំង​ការ​រក្សា​ជាតិ​ទឹក​លើស​កម្រិត​ដែល​បង្កើន​បន្ទុក​លើ​មុខងារ​នៃ​ថ្លើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ