ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​បាន១០គ្រឿងហើយ​ ក្រោយរុករកឃើញ​ម៉ូតូកែច្នៃ​ក្នុងព្រៃ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​កែ​ច្នៃ​ចំនួន​១០​គ្រឿង​ដែល​ក្រុម​ជួញដូរ​ឈើ​ខុសច្បាប់​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។…

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​កែ​ច្នៃ​ចំនួន​១០​គ្រឿង​ដែល​ក្រុម​ជួញដូរ​ឈើ​ខុសច្បាប់​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​ចាប់​រថយន្ត​និង​ម៉ូតូ​ដឹកឈើ​ខុសច្បាប់​ដូច​ភ្លៀងរលឹម ខណៈ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​នៅ​តែ​មាន​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​។

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​លេខាធិកា​ដ្ឋា​ន​បាន​រុករក​ប្រទះ​ឃើញ​ម៉ូតូ​កែ​ច្នៃ​ចំនួន​១០​គ្រឿង ដឹកឈើ​ប្រភេទ​លេខ​១ ចំនួន​៤០​ដុំ ប្រភេទ​សុ​ក្រំ នៅ​ចំនុច​UTM0704758-1349384 ។ វត្ថុ​តាង​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ដែនជម្រកសត្វព្រៃ​សីមា​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ