ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ១​រថយន្ត​ទំនិញ​ខូច​គុណ​ភាព​​កន្លះ​តោន (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​គយ និង​រដ្ឋាករ​ការិយា​ល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បន្ទាយ​មាន​ជ័យ បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ទំនិញ​ខូចគុណភាព​កន្លះ​តោន នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​គយ និង​រដ្ឋាករ​ការិយា​ល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បន្ទាយ​មាន​ជ័យ បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ទំនិញ​ខូចគុណភាព​កន្លះ​តោន នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​៦ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ​។

បើ​តាម​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ហើយ​មន្ត្រី​គយ និង​រដ្ឋាករ​ការិយា​ល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​រថយន្ត​សង្ស័យ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កូរ៉េ ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ 2Q.8571​។

មន្ត្រី​គយ និង​រដ្ឋាករ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​សង្ស័យ ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ទំនិញ​ខូចគុណភាព​កន្លះ​តោន ដូច​ជា ៖ ពោះជ្រូក​តាន់​១​កេស​១០០​គីឡូក្រាម​, សាច់​ជ្រូក​២​កេស ទម្ងន់​១២០​គីឡូក្រាម​, បង្គា​១​កេស ស្មើ​១២០​គីឡូក្រាម​, ដុក​ឌឿ​១​កេស ស្មើ​៦០​គីឡូក្រាម និង​ត្រី​១​កេស ស្មើ​១០០​គីឡូក្រាម​។

មន្ត្រី​គយ និង​រដ្ឋាករ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​ដែល​ដឹក​ទំនិញ​ខូចគុណភាព​កន្លះ​តោន និង​អ្នកបើកបរ ហើយ​ត្រូវ​បាន​រៀបចំ​ឯកសារ​ប្រគល់​ជូន​មន្ត្រី​បសុព្យាបាល​ខេត្តបន្ទាយ​មានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ រួច​យក​ទំនិញ​ខូចគុណភាព​ដុត​កំ​ទុ​ច​ចោល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ