ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តង​ជា​ពីរ​ដង​មិនឃើញ​មុខ Modric ដាក់​១​ម៉ាត់​ឱ្យ Ronaldo ល្មម​ចុក​ឈាម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Luka Modric ដែល​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ក្នុង​ឆ្នាំ​២០១៨…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Luka Modric ដែល​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ក្នុង​ឆ្នាំ​២០១៨ នៅ​ពេល​ដែល​ទាំង​កីឡាករ Cristiano Ronaldo និង Lionel Messi មិន​បាន​ចូលរួម​កម្មវិធី​បាន​ធ្វើ​ឱ្យ​ពួក​គេ​ចុក​ឈាម តែ Modric បាន​សម្តែង​ការ​គោរព​ដោយ​បាន​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់ Ballon d’Or ឱ្យ Lionel Messi បើ​ទោះបីជា​មិន​មានឈ្មោះ​ជា​អ្នក​ឈ្នះ​ក៏​ដោយ ។

ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី​រូប​នេះ​បាន​បញ្ចប់​ការ​ឈ្នះ​ពានរង្វាន់ Ballon d’Or រយៈពេល​១០​ឆ្នាំ​របស់ Messi និង Ronaldo នៅ​ពេល​ដែល​រូបគេ​បាន​ចូល​ធ្វើ​ជា​ម្ចាស់​ពាន​នៅ​ឆ្នាំ​២០១៨ ។ នៅ​ពេល​ដែល Modric ជា​អ្នក​ឈ្នះ ទាំង Messi និង Ronaldo មិន​បាន​មក​ចូលរួម​កម្មវិធី​ទេ ។

បើ​ទោះបីជា​ឆ្នាំ​នេះ Messi ជា​អ្នក​ឈ្នះ​ក៏​ដោយ Modric ក៏​នៅ​តែ​មក​ចូលរួម​ហើយ​ធ្វើ​ជា​អ្នក​ប្រគល់​ពាន​ឱ្យទៅ Messi ថែម​ទៀត​ផង ។ ជាមួយ​គ្នា​នេះ​ដែរ Ronaldo, Mohamed Salah និង Sadio Mane មិន​បាន​ចូលរួម​កម្មវិធី​ឡើយ ។ បើ​និយាយ​ឱ្យ​ចំ​ទៅ Modric ឱ្យ​តម្លៃ​ទៅ​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក បើ​ទោះបីជា​គ្មាន​ឈ្មោះ​ជា​អ្នក​ឈ្នះ​ក៏​ដោយ ។

Modric បាន​និយាយ​ថា ៖«​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​មក​ទី​នេះ ។ ខ្ញុំ​គិត​ថា​បាល់ទាត់​គឺ​អំពី​ការ​គោរព ហើយ​ពេល​ណា​អ្នក​មិន​ឈ្នះ អ្នក​ត្រូវ​តែ​នៅ​ទី​នេះ ព្រោះ​វា​ជា​ការ​អបអរសាទរ​គ្នា​ក្នុង​វិស័យ​បាល់ទាត់ ។ វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ នៅ​ពេល​ដែល​អ្នក​បានឃើញ​ពាន Ballon d’Or ទាំងអស់​នៅ​ទីនោះ​» ៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ